ព័ត៌មានអន្ដរជាតិ
តូក្យូ បំបែកកំណត់ត្រាមួយថ្ងៃឆ្លងកូវីដជាង១,០០០នាក់ ជប៉ុនព្រមានដាក់ទីក្រុងក្នុងគ្រាអាសន្ន
នៅថ្ងៃព្រហស្បតិ៍ទី៣១ខែធ្នូនេះ ទីក្រុងតូក្យូបានរាយការណ៍អំពីការឆ្លងជំងឺកូវីដ១៩ថ្មីជាង១,០០០ករណីដែលនេះជាកំណត់ត្រាថ្មីខណៈមន្រ្តីមូលដ្ឋាននិងរដ្ឋាភិបាលបានព្រមានថា វិធានការដាក់ប្រទេសក្នុងគ្រាអាសន្នអាចនឹងត្រូវការជាចាំបាច់ដើម្បីដោះស្រាយករណីដែលកំពុងហក់ឡើងខ្ពស់។

ទីភ្នាក់ងារសារព័ត៌មានជប៉ុន Jiji បានរាយការណ៍ថា លោកនាយករដ្ឋមន្រ្តី Yoshihide Suga បានកោះប្រជុំជាបន្ទាន់ជាមួយរដ្ឋមន្រ្តីស្តីពីស្ថានភាពមេរោគនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ។
អភិបាលក្រុងតូក្យូលោកស្រី Yuriko Koike បានប្រាប់អ្នកយកព័ត៌មានថា “យើងកំពុងប្រមូលតួលេខច្បាស់លាស់នៅថ្ងៃនេះ។ គេបានរាយការណ៍មកខ្ញុំថា វានឹងមានលើស១,០០០ករណីហើយនៅកន្លែងខ្លះមានប្រហែល១,៣០០ករណី”។

លោកស្រីបានព្រមានថា “សម្រាប់វីរុសកូរ៉ូណា គ្មានថ្ងៃចុងឆ្នាំនិងគ្មានថ្ងៃឈប់សម្រាកចូលឆ្នាំថ្មីទេ។ នៅក្នុងរដូវរងានេះ យើងកំពុងមើលឃើញការឆ្លងវីរុសនេះហើយវាគឺជាស្ថានភាពធ្ងន់ធ្ងរបំផុត”។
ប្រទេសជប៉ុនត្រូវបានគេមើលឃើញថាអាចគ្រប់គ្រងការផ្ទុះឡើងនៃជំងឺកូវីដ១៩បានបើប្រៀបធៀបទៅនឹងផ្នែកខ្លះនៃពិភពលោកពោលគឺមានអ្នកស្លាប់តិចជាង៣,៥០០នាក់ចាប់តាំងពីខ្លួនបានកត់ត្រាករណីដំបូងនៃវីរុសនេះកាលពីខែមករា។

ជប៉ុនក៏បានចៀសវាងវិធានការបិទប្រទេសដ៏តឹងរ៉ឹងដែលត្រូវបានប្រើនៅក្នុងប្រទេសមួយចំនួនផងដែរបើទោះបីជារដ្ឋាភិបាលបានដាក់ស្ថានភាពអាសន្ននៅនិទាឃរដូវដោយអំពាវនាវឲ្យបិទអាជីវកម្មនិងស្នើសុំឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះក៏ដោយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ជប៉ុនរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មី ៥ករណី
ចុចអាន៖ ធ្លាក់ព្រិលកប់រថយន្ត១,០០០គ្រឿង ស្ទះចរាចរណ៍២ថ្ងៃនៅ ជប៉ុន

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស