Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត រកឃើញវ៉ាក់សាំងកូវីដដែល WHO ទទួលស្គាល់ឲ្យប្រើប្រាស់ជាបន្ទាន់

បានផុស

នៅ

ថ្ងៃនេះ អង្គការសុខភាពពិភពលោក (WHO) បានចុះបញ្ជីវ៉ាក់សាំងកូវីដ mRNA សម្រាប់ការប្រើប្រាស់ជាបន្ទាន់ដែលជាហេតុធ្វើឲ្យវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer / BioNTech ក្លាយជាវ៉ាក់សាំងដំបូងគេដែលទទួលបានសិទ្ធិប្រើប្រាស់បន្ទាន់ពី WHO ចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីឆ្នាំមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បញ្ជីប្រើប្រាស់បន្ទាន់របស់ WHO (EUL) បានបើកផ្លូវឲ្យប្រទេសនានាពន្លឿនដំណើរការអនុម័តបទប្បញ្ញត្តិផ្ទាល់របស់ពួកគេក្នុងការនាំចូលនិងចាក់វ៉ាក់សាំង។ វាក៏អនុញ្ញាតឲ្យអង្គការ UNICEF និងអង្គការសុខភាព Pan-American ទទួលបានវ៉ាក់សាំងសម្រាប់ចែកចាយដល់ប្រទេសដែលត្រូវការផងដែរ។

លោកស្រីវេជ្ជបណ្ឌិត Mariângela Simão អគ្គនាយករងផ្នែកទទួលឱសថនិងផលិតផលសុខភាពរបស់ WHO បាននិយាយថា “នេះគឺជាជំហានវិជ្ជមានមួយឆ្ពោះទៅរកការធានាឲ្យទទួលបានថ្នាំបង្ការជំងឺកូវីដ១៩ជាសកល។ ប៉ុន្តែខ្ញុំចង់សង្កត់ធ្ងន់លើតម្រូវការសម្រាប់កិច្ចខិតខំប្រឹងប្រែងជាសកលដែលកាន់តែធំធេងក្នុងការសម្រេចបាននូវការផ្គត់ផ្គង់វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនអាទិភាពនៅគ្រប់ទីកន្លែង”។

លោកស្រីបន្តថា “WHO និងដៃគូរបស់យើងកំពុងធ្វើការទាំងយប់ទាំងថ្ងៃដើម្បីវាយតម្លៃវ៉ាក់សាំងផ្សេងទៀតដែលបានឈានដល់កម្រិតសុវត្ថិភាពនិងប្រសិទ្ធភាព។ យើងលើកទឹកចិត្តឲ្យក្រុមហ៊ុនផលិតបន្ថែមទៀតឆ្ពោះទៅមុខសម្រាប់ការពិនិត្យនិងវាយតម្លៃ។ វាចាំបាច់ណាស់ដែលយើងធានាការផ្គត់ផ្គង់ចាំបាច់ដើម្បីបម្រើប្រទេសទាំងអស់ជុំវិញពិភពលោកនិងទប់ស្កាត់ជំងឺរាតត្បាតនេះ”។

អ្នកជំនាញបទប្បញ្ញត្តិដែលត្រូវបានកោះហៅដោយ WHO មកពីជុំវិញពិភពលោកនិងក្រុមផ្ទាល់របស់ WHO បានពិនិត្យឡើងវិញនូវទិន្នន័យស្តីពីសុវត្ថិភាព ប្រសិទ្ធភាពនិងគុណភាពរបស់វ៉ាក់សាំង Pfizer / BioNTech។ ការពិនិត្យបានរកឃើញថា វ៉ាក់សាំងនេះបានបំពេញតាមលក្ខណៈវិនិច្ឆ័យដែលត្រូវមានសម្រាប់សុវត្ថិភាពនិងប្រសិទ្ធភាពដែលបានកំណត់ដោយ WHO ហើយអត្ថប្រយោជន៍នៃការប្រើប្រាស់វ៉ាក់សាំងនេះដើម្បីទប់ស្កាត់ជំងឺកូវីដ១៩គឺមានខ្លាំងខណៈហានិភ័យមានតិច៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ WHO

ចុចអាន៖ មានចេតនាធ្វើឲ្យខូចវ៉ាក់សាំងកូវីដ៥០០ដូស បុគ្គលិកម្នាក់ត្រូវបញ្ឈប់ការងារ

ចុចអាន៖ មនុស្សម្នាក់ស្លាប់បន្ទាប់ពីចាក់វ៉ាក់សាំងកូវីដ ពេលនេះមានការបកស្រាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម