ព័ត៌មានអន្ដរជាតិ
ក្រោយមានអ្នកឆ្លងកូវីដច្រើនឡើងៗ នាយករដ្ឋមន្រ្តីថៃជំរុញឲ្យប្រជាជនកុំចេញទៅណា
នាយករដ្ឋមន្រ្តីថៃបានជំរុញឲ្យប្រជាជនស្នាក់នៅផ្ទះដើម្បីជួយទប់ទល់នឹងការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ដែលបានចាប់ផ្តើមនៅក្នុងទីផ្សារអាហារសមុទ្រនៃខេត្តសាមុត សាខន និងដើម្បីជៀសវាងការបិទប្រទេសយ៉ាងតឹងរ៉ឹង ។
លោក ប្រាយុទ្ធ ចាន់អូចា ថ្លែងបែបនេះ បន្ទាប់ពីអាជ្ញាធរសុខាភិបាលបានបញ្ជាក់ពីករណីឆ្លងកូវីដក្នុងកម្រិតខ្ពស់បំផុតចំនួន ៧៤៥ ករណី ហើយលោកបាននិយាយថា រដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ចំពោះការខូចខាតសេដ្ឋកិច្ចដែលអាចកើតមានពីវិធានការទប់ស្កាត់ដ៏តឹងរ៉ឺងនេះផងដែរ ។
លោកបានប្រាប់អ្នកយកព័ត៌មានថា “យើងមិនចង់បិទប្រទេសទាំងមូលនោះទេ ពីព្រោះយើងដឹងថាមានបញ្ហាអ្វីខ្លះនឹងកើតឡើង ដូច្នេះតើអ្នកទាំងអស់គ្នាអាចធ្វើវាដោយខ្លួនឯងបានទេ?” ។
លោក ប្រាយុទ្ធ បានមានប្រសាសន៍ថា “វាអាស្រ័យលើមនុស្សគ្រប់គ្នា ។ ប្រសិនបើយើងមិនចង់ឆ្លងជំងឺទេគ្រាន់តែស្នាក់នៅផ្ទះរយៈពេល ១៤ ទៅ ១៥ ថ្ងៃ ។ ប្រសិនបើអ្នកគិតដូចនេះនោះអ្វីៗនឹងមានសុវត្ថិភាព ហើយវាងាយស្រួលសម្រាប់ការគ្រប់គ្រង និងត្រួតពិនិត្យ” ។
រដ្ឋាភិបាលបានប្រកាសខេត្តចំនួន ២៨ រួមទាំងទីក្រុងបាងកកជាតំបន់ដែលមានហានិភ័យខ្ពស់ និងបានស្នើសុំឲ្យប្រជាជនធ្វើការពីផ្ទះ និងជៀសវាងការប្រមូលផ្តុំ ឬធ្វើដំណើរឆ្លងកាត់ព្រំដែនខេត្ត ។
នៅប្រទេសថៃក្រុមការងារពិសេសជំងឺកូវីដ ១៩ របស់រដ្ឋាភិបាលបានផ្តល់អនុសាសន៍ឲ្យពន្យារក្រឹត្យបន្ទាន់មួយដែលផ្តល់អំណាចដល់អាជ្ញាធរសុខាភិបាល និងអភិបាលខេត្តរហូតដល់ដំណាច់ខែកុម្ភៈ ។
ទន្ទឹមនោះការញ៉ាំអាហារពេលល្ងាចនៅតាមភោជនីយដ្ឋាននឹងត្រូវហាមឃាត់ក្រោយម៉ោង ៧ យប់ ។ ការញ៉ាំអាហារនៅតាមភោជនីយដ្ឋាននឹងត្រូវបានអនុញ្ញាតចាប់ពីម៉ោង ៦ ព្រឹកដល់ម៉ោង ៧ យប់ ប៉ុន្តែអនុញ្ញាតឲ្យមានការទិញអាហារយកទៅញ៉ាំតាមផ្ទះ ។ អ្នកហូបចុកត្រូវតម្រូវឲ្យរៀបចំតុឲ្យស្របទៅនឹងការអនុវត្តវិធានការគម្លាតសង្គម ។
បន្ថែមពីនេះការលក់គ្រឿងស្រវឹងត្រូវបានហាមឃាត់នៅក្នុងភោជនីយដ្ឋាន ខណៈពេលដែលរង្គសាល និងក្លឹបរាត្រីនៅក្នុងរដ្ឋធានី និងខេត្តដែលមានហានិភ័យខ្ពស់ត្រូវបានបញ្ជាឲ្យបិទទ្វារ ខណៈសាលារៀន និងមជ្ឈមណ្ឌលអប់រំនៅទូទាំងប្រទេសត្រូវបានបិទរយៈពេលមួយខែ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសថៃមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៨,៤៣៩ ករណី និងមានអ្នកស្លាប់ចំនួន ៦៥ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ ចាប់ពីស្អែកទៅ ក្រុង បាងកក លែងឲ្យញ៉ាំអាហារនៅតាមភោជនីយដ្ឋានក្រោយម៉ោង ៧ យប់
ចុចអាន ៖ បាងកក បិទសាលាទាំងអស់២សប្តាហ៍ព្រោះស្ថានការណ៍កាន់តែធ្ងន់ធ្ងរ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២៤ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី