Connect with us

ព័ត៌មានអន្ដរជាតិ

ទោះប្តេជ្ញាផ្ទេរអំណាចដោយសន្តិវិធី លោក Trump នៅតែអះអាងអំពីការលួចបន្លំសន្លឹកឆ្នោត

បានផុស

នៅ

លោកប្រធានាធិបតី Trump ទើបតែចេញសេចក្តីថ្លែងការណ៍មួយ ដែលប្តេជ្ញាធ្វើការផ្ទេរអំណាចដោយសន្តិវិធីនៅថ្ងៃទី២០ខែមករាខាងមុខនេះ ប៉ុន្តែនៅតែអះអាងទាំងគ្មានភ័ស្តុតាងអំពីការលួចបន្លំសន្លឹកឆ្នោត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារតែ Twitter របស់លោកត្រូវបានបិទជាបណ្តោះអាសន្ន លោក Trump បាននិយាយនៅក្នុងសេចក្តីអត្ថាធិប្បាយមួយដែលចេញផ្សាយលើគណនី Twitter របស់អ្នកនាំពាក្យលោកថា “បើទោះបីជាខ្ញុំមិនយល់ស្របទាំងស្រុងនឹងលទ្ធផលនៃការបោះឆ្នោត ហើយអង្គហេតុធ្វើឲ្យខ្ញុំខកចិត្តក៏ដោយ ក៏នឹងមានការផ្ទេរអំណាចដោយសន្តិវិធីនៅថ្ងៃទី២០ខែមករា”។

លោកបន្ថែមថា “ខ្ញុំតែងតែនិយាយថា យើងនឹងបន្តការប្រយុទ្ធដើម្បីធានាថា មានតែសន្លឹកឆ្នោតស្របច្បាប់ប៉ុណ្ណោះដែលត្រូវបានរាប់។ ទោះនេះតំណាងឲ្យការបញ្ចប់នៃអាណត្តិដំបូងដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រប្រធានាធិបតីនោះ វាគ្រាន់តែជាការចាប់ផ្តើមនៃការប្រយុទ្ធរបស់យើងដើម្បីធ្វើឲ្យអាមេរិកអស្ចារ្យម្តងទៀតប៉ុណ្ណោះ”។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់លោកបានកើតឡើង បន្ទាប់ពីសភាអាមេរិកបញ្ជាក់ពីជ័យជម្នះរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Joe Biden លើលោកប្រធានាធិបតី Trump។

ការរាប់សន្លឹកឆ្នោតរបស់រដ្ឋ Vermont បានធ្វើឲ្យលោក Biden និងអនុប្រធានាធិបតីជាប់ឆ្នោត លោកស្រី Kamala Harris ទទួលបានអង្គអ្នកបោះឆ្នោតលើស២៧០ ដែលត្រូវការជាចាំបាច់ដើម្បីឈ្នះតំណែងប្រធានាធិបតី៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖​ BBC

ចុចអាន៖ Twitter ព្រមានបិទគណនីរបស់លោក Trump ជារៀងរហូត

ចុចអាន៖ ក្តៅគគុក! អ្នកគាំទ្រ Trump វាយប្រហារសភាអាមេរិក រារាំងមិនឲ្យប្រកាស Biden ឈ្នះឆ្នោត ស្រ្តីម្នាក់ត្រូវបាញ់សម្លាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

Sokha Hotels

ព័ត៌មានពេញនិយម