ព័ត៌មានអន្ដរជាតិ
មូលហេតុដែល វីរុសកូរ៉ូណាបំប្លែងខ្លួន ឆ្លងខ្លាំងជាងកូវីដ
ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា វីរុសកូរ៉ូណាបំប្លែងខ្លួនគឺឆ្លងខ្លាំងជាងជំងឺកូវីដ១៩ទៅទៀតដោយសារតែវាបំបែកខ្លួនជាវីរុសថ្មីៗបន្ថែមនៅក្នុងបំពង់.ក។

វីរុសកូរ៉ូណាបំប្លែងខ្លួននេះត្រូវបានគេរាយការណ៍ថា ឆ្លងខ្លាំងជាងវីរុសដើមរហូតដល់ទៅ៧០ភាគរយឯណោះហើយវាជាមូលហេតុមួយដែលធ្វើឲ្យប្រទេសអង់គ្លេសធ្លាក់ចូលក្នុងការបិទប្រទេសជាលើកទី៣។
ប៉ុន្តែក្រុមអ្នកជំនាញនិយាយថា ភ័ស្តុតាងបង្ហាញពីមូលហេតុដែលវាឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតគឺថា វីរុសបានធ្លាក់ដល់បំពង់ករបស់មនុស្សដែលឆ្លងមេរោគ។

ការសិក្សារបស់ទីភ្នាក់ងារសុខភាពសាធារណៈអង់គ្លេសនិងសកលវិទ្យាល័យ Birmingham បានបង្ហាញថា ប្រហែល៣៥ភាគរយនៃអ្នកជំងឺដែលឆ្លងវីរុសបំប្លែងខ្លួនប្រភេទថ្មីនេះ គឺមានកម្រិតជំងឺកូវីដ១៩ខ្ពស់ណាស់នៅក្នុងខ្លួនរបស់ពួកគេ។
សំណាកត្រូវបានយកពីបំពង់កនិងច្រមុះ ហើយអ្នកនិពន្ធនៃការសិក្សានេះបាននិយាយថា កម្រិតមេរោគខ្ពស់នៅលើប្រដាប់ត្បារគឺត្រូវបានភ្ជាប់ទៅនឹងករណីធ្ងន់ធ្ងរបន្ថែមទៀតនៃជំងឺកូវីដ១៩។
អ្នកដឹកនាំការសិក្សាលោក Michael Kidd បាននិយាយថា ភ័ស្តុតាងនេះអាចជួយអ្នកវិទ្យាសាស្ត្រ ឲ្យស៊ើបអង្កេតអំពីរបៀបដែលវីរុសបម្លែងខ្លួនប្រភេទថ្មី បំបែកខ្លួនឯងកាន់តែច្រើនក្នុងខ្លួនមនុស្សម្នាក់ៗដែលវាឆ្លង។

ក្រុមអ្នកជំនាញបាននិយាយថា វាពិបាកណាស់ក្នុងការកំណត់ឲ្យបានច្បាស់នូវមូលហេតុដែលវីរុសបំប្លែងខ្លួនប្រភេទថ្មី នេះ រីករាលដាលយ៉ាងឆាប់រហ័ស។
ប៉ុន្តែបើយោងតាមលោក Sir Patrick Vallance ប្រធានទីប្រឹក្សាវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលបានឲ្យដឹងថា ដំណឹងល្អគឺថា ប្រសិនបើអ្នកមានវីរុសកូរ៉ូណាហើយនោះ អ្នកប្រហែលជាមានភាពស៊ាំជាមួយនឹងវីរុសថ្មីនេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Mirror
ចុចអាន៖ វៀតណាម ត្រៀមបិទជើងហោះហើរមកពីប្រទេសដែលមានវីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មី
ចុចអាន៖ ថៃ ហាមមិនឲ្យជនជាតិអង់គ្លេសចូលប្រទេសក្រោយរកឃើញមនុស្សមួយគ្រួសារមានផ្ទុកវីរុសបម្លែងខ្លួនប្រភេទថ្មី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ