ព័ត៌មានអន្ដរជាតិ
អាមេរិក ជួប “ព្យុះគ្រាប់បែក” ចំពេលបុណ្យណូអែល ធ្វើឲ្យអាកាសធាតុត្រជាក់បំផុត
អ្នកព្យាករណ៍អាកាសធាតុបាននិយាយថា ព្យុះរដូវរងាដ៏ធំមួយ ដែលបោកបក់លើសហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ នឹងធ្វើឲ្យបុណ្យណូអែលឆ្នាំនេះ ជួបអាកាសធាតុត្រជាក់បំផុតក្នុងរយៈពេល៤ទសវត្សរ៍ចុងក្រោយ នៅផ្នែកខ្លះនៃប្រទេស។

អាកាសធាតុត្រជាក់មានម្តងក្នុងមួយជំនាន់ ដែលចាប់ផ្តើមនៅតំបន់ប៉ាស៊ីហ្វិកភាគពាយ័ព្យកាលពីថ្ងៃអង្គារ មុននឹងបក់ទៅទិសខាងកើត នឹងក្លាយជា “ព្យុះស៊ីក្លូនគ្រាប់បែក” នៅថ្ងៃសុក្រនេះ។
ព្យុះស៊ីក្លូនគ្រាប់បែក គឺជាពាក្យដែលគេសំដៅទៅព្យុះ ដែលបង្កើនកម្លាំងខ្លាំងយ៉ាងឆាប់រហ័ស ដោយសម្ពាធខ្យល់កណ្តាលរបស់វា ធ្លាក់ចុះដល់យ៉ាងហោចណាស់២៤មិល្លីម៉ែត្រក្នុងរយៈពេល២៤ម៉ោង។

មនុស្សជាង ៩០លាននាក់ ស្ថិតនៅក្រោមការព្រមានអំពីអាកាសធាតុរដូវរងា នៅក្នុងរដ្ឋចំនួន៣៧។ ប្រហែល៨០% នៃប្រទេស ត្រូវបានគេព្យាករថានឹងជួបប្រទះសីតុណ្ហភាពក្រោមសូន្យអង្សា រួមទាំងនៅកន្លែងឆ្ងាយៗ រហូតដល់រដ្ឋតិចសាស់ ផងដែរ។
ព្យុះដែលផ្ទុះចេញពីតំបន់អាកទិកនេះ ត្រូវបានគេរំពឹងថានឹងធ្វើឲ្យអាកាសធាតុបុណ្យណូអែលនៅតំបន់ Midwest មានភាពត្រជាក់បំផុត ចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ១៩៨០មក។

សូម្បីតែរដ្ឋ Florida ដែលជារដ្ឋមានពន្លឺព្រះអាទិ្យ ក៏ត្រូវបានគេព្យាករថា នឹងជួបបុណ្យណូអែលដ៏ត្រជាក់បំផុតក្នុងរយៈពេល ៣០ឆ្នាំផងដែរ។
សេវាអាកាសធាតុជាតិ (NWS) បាននិយាយថា សីតុណ្ហភាពត្រជាក់ -៤៥អង្សាសេ និង -៥៦អង្សាសេ អាចកើតឡើងនៅចុងសប្តាហ៍នេះនៅក្នុងតំបន់មួយចំនួននៃប្រទេស។

ស្របពេលជាមួយគ្នានេះ អភិបាលរដ្ឋ Kentucky និង North Carolina បានចេញការប្រកាសអាសន្ន។
ព្រិលធ្លាក់ និងផ្លូវរអិល ត្រូវបានគេរំពឹងថា នឹងបង្កភាពវឹកវរដល់ការធ្វើដំណើរនៅចុងសប្តាហ៍នេះ។ ជើងហោះហើររាប់រយជើងចេញពីទីក្រុង Denver និង Chicago ត្រូវបានលុបចោលរួចទៅហើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អង់គ្លេសបន្ធូរបន្ថយការរឹតត្បិតប្រទេសនៅថ្ងៃបុណ្យណូអែល

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ