ព័ត៌មានអន្ដរជាតិ
ភរិយាលោក Obama ជំរុញឲ្យ Facebook និង Twitter ហាមឃាត់គណនីរបស់ Trump ជារៀងរហូត
វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមធំបំផុតរបស់សហរដ្ឋអាមេរិកបានរាំរាំងគណនីរបស់ប្រធានាធិបតី Donald Trump បន្ទាប់ពីអ្នកគាំទ្ររបស់គាត់បានវាយលុកវិមាន Capitol នៅក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ីកាលពីថ្ងៃពុធ ខណៈសមាជិកសភាបានជួបគ្នាដើម្បីបញ្ជាក់ពីជ័យជម្នះនៃការបោះឆ្នោតរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden។
ទន្ទឹមនោះកាលពីថ្ងៃព្រហស្បតិ៍អតីតស្ត្រីទីមួយរបស់សហរដ្ឋអាមេរិកលោកស្រី Michelle Obama បានចេញលិខិតបើកចំហរលើបណ្តាញសង្គម Twitter ដែលក្នុងនោះលោកស្រីបានអំពាវនាវដល់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមធំៗដាក់បម្រាមជាអចិន្ត្រៃយ៍លើគណនីរបស់ប្រធានាធិបតី Trump ដោយរារាំងគាត់មិនឲ្យប្រើប្រាស់វេទិការបស់ពួកគេនាពេលអនាគត ។

លោកស្រីបានសរសេរថា “ឥឡូវនេះដល់ពេលដែលក្រុមហ៊ុន Silicon Valley បញ្ឈប់សកម្មភាពធ្វើអាកប្បកិរិយាដ៏សម្បើមរបស់លោក Trump ហើយគួរតែហាមឃាត់គណនីរបស់គាត់ជារៀងរហូត និងដាក់ចេញនូវគោលនយោបាយដើម្បីការពារបច្ចេកវិទ្យារបស់ពួកគេពីការប្រើប្រាស់របស់មេដឹកនាំជាតិដើម្បីបញ្ឆេះការបះបោរ” ។
លោកស្រីបានប្រៀបធៀបសកម្មភាពរបស់ប៉ូលិសក្នុងអំឡុងពេលនៃការបះបោរកាលពីថ្ងៃពុធនៅក្នងទីក្រុងវ៉ាស៊ីនតោនឌីស៊ីជាមួយនឹងការឆ្លើយតបរបស់អង្គភាពអនុវត្តច្បាប់ទៅនឹងការតវ៉ារបស់ក្រុម Black Lives Matter កាលពីដើមឆ្នាំមុន ។

កាលពីថ្ងៃពុធក្រុមការងារសុវត្ថិភាព Twitter បានប្រកាសថា ខ្លួនបានបិទគណនី Twitter ផ្ទាល់ខ្លួនរបស់លោក Trump ចំពោះការបំពានលើល័ក្ខខ័ណ្ឌនៃសេវាកម្មរបស់ក្រុមហ៊ុនរហូតដល់គាត់លុបចេញនូវការបង្ហោះចំនួន ៣ របស់គណនី @realDonaldTrump កាលពីថ្ងៃព្រហស្បតិ៍ដែលបានរំលោភម្តងហើយម្តងទៀតយ៉ាងធ្ងន់ធ្ងរទៅលើគោលការណ៍ស្មោះត្រង់របស់ពលរដ្ឋ ។
សកម្មភាពនេះក៏ត្រូវបានអនុវត្តដោយក្រុមហ៊ុន Faebook ក្នុងការហាមឃាត់លោក Trump មិនឲ្យបង្ហោះរហូតដល់ការផ្ទេរអំណាចទៅឲ្យប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ។ គណនីរបស់លោក Trump ក៏ត្រូវបានផ្អាកដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Facebook គឺ Instagram រួមជាមួយ Snapchat និង Twitch ផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ Trump ត្រូវហាមមិនឲ្យលេង Facebook និង Instagram ដោយគ្មានកំណត់ពេលបន្ទាប់ពីកុបកម្ម

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់