Connect with us

ព័ត៌មានអន្ដរជាតិ

លោក គីម ជុងអ៊ុន ទទួលបានមុខតំណែងស្នងឪពុក

បានផុស

នៅ

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយនៅថ្ងៃចន្ទ ទី ១១ ខែមករា នេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រូវបានគេបោះឆ្នោតជ្រើសរើសជាអគ្គលេខាធិការនៃគណបក្សពលករដែលកំពុងកាន់អំណាចដោយទទួលយកតំណែងនេះពីឪពុករបស់លោកនៅក្នុងចលនាមួយដែលត្រូវបានគេមើលឃើញថាមានគោលបំណងពង្រឹងអំណាចរបស់លោកបន្ថែមទៀត ។

ការបោះឆ្នោតបានធ្វើឡើងនៅថ្ងៃអាទិត្យក្នុងសមាជរបស់គណបក្សនេះដែលត្រូវបានរៀបចំឡើងសម្រាប់លោក គីម ដើម្បីដាក់ចេញនូវផែនការសម្រាប់គោលនយោបាយការទូត យោធា និងសេដ្ឋកិច្ចរបស់លោកក្នុងរយៈពេល ៥ ឆ្នាំខាងមុខ និងធ្វើការសម្រេចចិត្តបញ្ហាសំខាន់ៗទាំងនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

KCNA បាននិយាយថា សមាជនេះបានអនុម័តយ៉ាងពេញលេញនូវសំណើសម្រាប់ការលើកលោក គីម ទៅជាអគ្គលេខាធិការគណបក្សដោយហៅមុខតំណែងនេះថាជា “មេដឹកនាំបដិវត្តន៍ មគ្គុទេសក៍ និងឯកភាពជាតិ” ។

លោក គីម បានកាន់កាប់អំណាចស្ទើរតែទាំងស្រុងក្នុងការគ្រប់គ្រងប្រទេសកូរ៉េខាងជើង ចាប់តាំងពីឪពុករបស់លោកគឺលោក គីម ជុងអ៊ីល បានទទួលមរណភាពក្នុងឆ្នាំ ២០១១ ។ នៅឆ្នាំ ២០១២ គណបក្សនេះបានតែងតាំងលោក គីម ជុងអ៊ីល ជាអគ្គលេខាធិការគណបក្សជារៀងរហូត ហើយលោក គីមជុងអ៊ុន ជាលេខាទីមួយនៃគណបក្ស ។

KCNA បាននិយាយថា គណបក្សក៏បានរៀបចំការបោះឆ្នោតសម្រាប់គណៈកម្មាធិការកណ្តាលរបស់ខ្លួនជាស្ថាប័នគ្រប់គ្រងដ៏សំខាន់មួយដែលរួមបញ្ចូលទាំងអ្នកនយោបាយដ៏មានឥទ្ធិពលផងដែរ ។

ស្របពេលជាមួយគ្នានេះលោកស្រី គីម យ៉ូជុង ដែលជាប្អូនស្រីរបស់លោក គីម ជុងអ៊ុន និងជាមន្ត្រីជាន់ខ្ពស់នៃគណបក្សដែលកាលពីមុនជាសមាជិកបេក្ខជននៃការិយាល័យនយោបាយ មិនមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតនោះទេដែលធ្វើឲ្យមានការរំពឹងទុកជាទូទៅពីអ្នកសង្កេតការណ៍នៃរបបផ្តាច់ការ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ គីម ជុងអ៊ុន៖ ទោះអ្នកណាកាន់អំណាចក៏ដោយ អាមេរិកនៅតែជា “សត្រូវធំបំផុត” របស់កូរ៉េខាងជើង

ចុចអាន ៖ លោក គីម ជុងអ៊ុន បង្ហាញឯកសណ្ឋានយោធាពណ៌សថ្មីជាលើកដំបូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម