Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូនេស៊ី បញ្ចេញវីដេអូនៃប្រតិបត្តិការស្វែងរកបំណែកយន្តហោះនៅបាតសមុទ្រ

បានផុស

នៅ

កងទ័ពជើងទឹកឥណ្ឌូនេស៊ីបានបញ្ចេញវីដេអូនៃក្រុមអ្នកមុជទឹក កំពុងពិនិត្យមើលតាមបំណែកនៃយន្តហោះដឹកអ្នកដំណើរដែលបានធ្លាក់ចូលសមុទ្រកាលពីចុងសប្តាហ៍ខណៈការស្វែងរកប្រអប់ខ្មៅបានចាប់ផ្តើមឡើងវិញ។

យន្តហោះ Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air បានចាកចេញពីទីក្រុងហ្សាការតាជាមួយមនុស្សចំនួន៦២នាក់ ប៉ុន្តែបានបាត់ខ្លួនពីរ៉ាដានៅតាមផ្លូវឆ្ពោះទៅកាន់កោះ Borneo កាលពីថ្ងៃសៅរ៍។

ក្រុមស្វែងរកបានរកឃើញកម្ទេចកម្ទីយន្ដហោះនិងបំណែកសាកសព។

ប្រអប់ខ្មៅរបស់យន្តហោះដែលគេកំណត់ទីតាំងបាន គឺមិនទាន់ត្រូវបានគេរកឃើញនៅឡើយទេ។

មន្ត្រីម្នាក់បានសង្កត់ធ្ងន់លើភាពបន្ទាន់នៃបេសកកម្មស្វែងរក ដោយហៅវាថាជា ប្រតិបត្តិការ២៤ម៉ោង។

លោក Rasman MS ប្រធានប្រតិបត្តិការរុករកនិងជួយសង្គ្រោះ បានប្រាប់អ្នកយកព័ត៌មានថា “វានឹងក្លាយជាប្រតិបត្តិការទាំងយប់ទាំងថ្ងៃ។ វានឹងមិនមានការឈប់សម្រាកទេ។ ឆាប់ៗនេះ យើងអាចរកឃើញជនរងគ្រោះ”។

យោងតាម AFP បានឲ្យដឹងថា បុគ្គលិកប្រមាណ២,៦០០នាក់ បច្ចុប្បន្នកំពុងចូលរួមក្នុងប្រតិបត្តិការស្វែងរក ជាមួយទូកនិងឧទ្ធម្ភាគចក្ររាប់សិបគ្រឿងដែលកំពុងស្រង់បំណែកសាកសព កម្ទេចកម្ទីនិងសម្លៀកបំពាក់របស់អ្នកដំណើរចេញពីទឹកជម្រៅ២៣ម៉ែត្រ។

ក៏មាននាវាជាង៥០គ្រឿងផងដែរដែលចូលរួមក្នុងការស្វែងរកបំណែកនៃជើងហោះហើរ SJ182។

ទោះបីជាយ៉ាងណាក៏ដោយ គ្មានសង្ឃឹមក្នុងការស្វែងរកអ្នកនៅរស់ទេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ឥណ្ឌូនេស៊ី កំណត់បានទីតាំងនៃប្រអប់ខ្មៅរបស់យន្តហោះដែលធ្លាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ត្រាំ ហៅការ​​ប្រើ​ម៉ាស៊ីន​ចុះ​ហត្ថលេខា​របស់​ លោក ចូ បៃដិន ជារឿងអាស្រូវនយោបាយ​​ប្រវត្តិសាស្រ្ត​

សន្តិសុខសង្គម៤៨ នាទីutes មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​លោក ពូទីន បញ្ជា លោក Shoigu ទៅ​ទស្សនកិច្ច​​កូរ៉េខាងជើង ក្រោយអ៊ុយ​ក្រែន​ប្រើដ្រូន​វាយប្រហារ​​​​​​​ខ្លាំង​

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋសិក្សាជីកប្រឡាយពីទន្លេមេគង្គទៅបឹងទន្លេសាប ដើម្បីកុំឱ្យទឹកហូរចោលអស់នៅរដូវប្រាំង និងធានាតម្រូវការពលរដ្ឋ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រធាន ICRC៖ តំបន់ហ្គាហ្សា អាក្រក់ជាង «នរកនៅលើដី» ទៅទៀត

Sokha Hotels

ព័ត៌មានពេញនិយម