Connect with us

ព័ត៌មានអន្ដរជាតិ

ផ្លូវក្រោមដីវែងបំផុតនៅអាស៊ីអាគ្នេយ៍ បើកដំណើរការជាផ្លូវការ

បានផុស

នៅ

ផ្លូវក្រោមដី Hai Van Tunnel 2 នៅកណ្តាលប្រទេសវៀតណាម បានបើកសម្ពោធចរាចរណ៍ជាផ្លូវការហើយ ​នៅថ្ងៃចន្ទនេះ បន្ទាប់ប្រើពេលអស់ ៤ ឆ្នាំក្នុងការសាងសង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តភ្ជាប់ពីខេត្ត Thua Thien-Hue ទៅកាន់មជ្ឈមណ្ឌលកណ្តាល Da Nang ផ្លូវនេះមានប្រវែងសរុប ៦.២ គីឡូម៉ែត្រ គឺជាផ្លូវក្រោមដីដែលវែងជាងគេនៅអាស៊ីអាគ្នេយ៍។ ការបើកដំណើរការនៃផ្លូវក្រោមដីដ៏វែងនេះ ក្នុងគោលបំណងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើផ្លូវហាយវ៉េលេខ 1A  នៅក្នុងប្រទេស។

ផ្លូវ Hai Van Tunnel 2 មានទិសដៅ ២ បញ្ច្រាសគ្នា​ ទទឹង ៧ ម៉ែត្រ រត់ស្របតាមបណ្តោយផ្លូវជាតិលេខ 1A កម្ពស់ ៥០០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។

គម្រោងនេះបានចាប់ផ្តើមតាំងពីឆ្នាំ ២០១៦ ចំណាយអស់ទឹកប្រាក់អស់ ៨.៥១ ទ្រីលានដុង (៣៦៧ លានដុល្លារ) និងវិនិយោគដោយក្រុមហ៊ុន Deo Ca Group JSC  ជាក្រុមហ៊ុនដែលបានទទួលស្គាល់បច្ចេកទេសពីប្រទេសវៀតណាម៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ vnexpress

ចុចអាន៖ ឥណ្ឌូនេស៊ី បញ្ចេញវីដេអូនៃប្រតិបត្តិការស្វែងរកបំណែកយន្តហោះនៅបាតសមុទ្រ

ចុចអាន៖ វៀតណាមកំណត់ជើងហោះហើរក្នុងប្រទេសនៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម