ព័ត៌មានអន្ដរជាតិ
ជនជាតិអាមេរិកជាងកន្លះលាននាក់ងាកទៅប្រើ Telegram ក្រោយបណ្ដាញសង្គមធំៗបិទគណនីលោក Trump
កាសែត The Telegraph បានរាយការណ៍ថា កម្មវិធី Telegram បានក្លាយជាកម្មវិធីដែលទាញយកច្រើនជាងគេលំដាប់ទី ២ នៅសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតី Donald Trump ត្រូវបានផ្អាកពីការប្រើប្រាស់គណនី Twitter និង Facebook ក្រោយការលុកលុយវិមានកាពីតូដ៏សាហាវដោយអ្នកគាំទ្រលោក Trump មានប្រដាប់អាវុធ និងហានិភ័យនៃការញុះញង់ឲ្យមានអំពើហិង្សា ។

ទន្ទឹមនោះកាសែតបាននិយាយកាលពីថ្ងៃចន្ទថា ប្រជាជនប្រហែល ៥៤៥,០០០ នាក់នៅសហរដ្ឋអាមេរិកបានទាញយកកម្មវិធី Telegram នៅចន្លោះថ្ងៃពុធ និងថ្ងៃអាទិត្យដែលមានចំនួនជិត ៣ ដងបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីសប្តាហ៍មុន ។

កាលពីថ្ងៃសៅរ៍ស្ថាបនិកក្រុមហ៊ុន Telegram លោក Pavel Durov បាននិយាយដោយដកស្រង់សម្តីដោយកាសែត The Telegraph ថា កម្មវិធី Telegram កំពុងធ្វើការដើម្បីបន្តមុខងារនៅលើទូរស័ព្ទ iPhone ទោះបីជាក្រុមហ៊ុន Apple ដកកម្មវិធី Telegram ចេញពី App Store ក៏ដោយ ។

នៅថ្ងៃទី ៦ ខែមករា ក្រុមអ្នកគាំទ្រលោក Trump បានសម្រុកចូលអគារកាពីតូលអាមេរិកនៅក្នុងទីក្រុងវ៉ាស៊ីនតោន ខណៈសមាជិកសភាបានជួបគ្នាដើម្បីបញ្ជាក់ពីជ័យជម្នះនៃការបោះឆ្នោតរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ។ ចាប់តាំងពីពេលនោះប្រធានាធិបតីរូបនេះត្រូវបានបណ្តាញសង្គមធំៗរារាំង និងហាមឃាត់មិនឲ្យប្រើគណនីរបស់ខ្លួនយ៉ាងហោចណាស់រហូតដល់ពេលដែលគាត់ចាកចេញពីតំណែង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ Twitter បិទគណនីរបស់លោកប្រធានាធិបតី Trump ជាអចិន្ត្រៃយ៍
ចុចអាន ៖ Trump ត្រូវហាមមិនឲ្យលេង Facebook និង Instagram ដោយគ្មានកំណត់ពេលបន្ទាប់ពីកុបកម្ម

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ