ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់បង្ហាញលិខិតឆ្លងដែនដែលរចនាថ្មី ជៀសវាងភ័ន្តច្រឡំជាមួយចិន
កោះតៃវ៉ាន់បានបង្ហាញលិខិតឆ្លងដែនដែលបានរចនាថ្មីក្នុងគោលបំណងការពារពលរដ្ឋរបស់ខ្លួនកុំឲ្យមានការភ័ន្តច្រឡំជាមួយជនជាតិចិន ខណៈដែលអាជ្ញាធរតៃវ៉ាន់បានចាប់ផ្តើមទទួលយកពាក្យសុំលិខិតឆ្លងដែនកាលពីថ្ងៃចន្ទ ។
គម្របលិខិតឆ្លងដែនសេរ៊ីមុនមានទាំងពាក្យ ” REPUBLIC OF CHINA ” និង “TAIWAN” ដែលមានទំហំស្ទើរតែដូចគ្នា ។
ចំណែករចនាបថថ្មីនេះវិញមានពាក្យ “TAIWAN” ជាអក្សរធំៗ ហើយពាក្យ ” REPUBLIC OF CHINA ” លេចចេញជាអក្សរតូចព័ទ្ធជុំវិញនិមិត្តសញ្ញារបស់តៃវ៉ាន់ ។

ក្រុមមន្រ្តីបាននិយាយថា នៅពេលដែលជំងឺកូវីដ ១៩ ឆ្លងរាលដាលពាសពេញពិភពលោក ពួកគេបានទទួលពាក្យបណ្តឹងជាច្រើនពីអ្នកកាន់លិខិតឆ្លងដែនតៃវ៉ាន់អំពីការធ្វើខុសចំពោះជនជាតិចិន ។
រដ្ឋមន្រ្តីក្រសួងការបរទេសតៃវ៉ាន់លោក Joseph Wu បាននិយាយថា ការរចនាថ្មីនេះជួយឲ្យមនុស្សកាន់តែងាយស្រួលទទួលស្គាល់វាជាលិខិតឆ្លងដែនតៃវ៉ាន់ ។

ទន្ទឹមនោះក្រុមហ៊ុនអាកាសចរណ៍ China Airlines របស់តៃវ៉ាន់ក៏បានទទួលយកការរចនាថ្មីនេះដាក់លើតួយន្តហោះដឹកទំនិញដែលខ្លួនបានណែនាំកាលពីខែមុនផងដែរ ។ ការរចនាថ្មីនេះមានពាក្យថា “CARGO” ដែលមានរូបភាពកោះលេចចេញនៅខាងក្នុងអក្សរ “C” ។
បន្ថែមពីនេះអាជ្ញាធរតៃវ៉ាន់ក៏បានផ្តល់ម៉ាសជាង ៥០ លានម៉ាសដល់ប្រទេសជាង ៨០ ដោយប្រើយន្ដហោះដឹកទំនិញជាមួយការរចនារាងពងក្រពើថ្មីនេះ ។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរបស់តៃវ៉ាន់បាននិយាយថា ប្រទេសមួយចំនួនដែលបានទទួលម៉ាសជឿខុសថាជាអំណោយពីប្រទេសចិន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ តៃវ៉ាន់បន្ថែមការទិញវ៉ាក់សាំងកូវីដ ក្រោយរកឃើញករណីឆ្លងវីរុសបម្លែងខ្លួនប្រភេទថ្មី
ចុចអាន ៖ តៃវ៉ាន់ ថា ខ្លួនត្រូវឡោមព័ទ្ធដោយកម្លាំងផ្តាច់ការ ខណៈចុះកិច្ចព្រមព្រៀងអាវុធថ្មីជាមួយអាមេរិក

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍