Connect with us

ព័ត៌មានអន្ដរជាតិ

Molave ជាព្យុះ​ខ្លាំងក្លាបំផុត​ក្នុង​ប្រទេស​សាស្ត្រវៀតណាម ២០ ឆ្នាំ​ចុងក្រោយ

បានផុស

នៅ

គិត​ត្រឹម​ថ្ងៃពុធនេះ ព្យុះកំណាច Molave កាន់​តែ​វាយ​ប្រហារ​ធ្ងន់ធ្ងរទៅ​លើ​ប្រទេស និង​ប្រជាជនវៀតណាម នៅ​ឯតំបន់ភាគ​កណ្តាល ដោយបាន​សម្លាប់មនុស្ស​យ៉ាង​ហោចណាស់ ១៣០នាក់ និង​ជាង​មួយលាននាក់ រងផល​ប៉ះពាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្យុះ Molave ចាប់​ផ្តើម​វាយ​ប្រហារ​ប្រទេស​វៀតណាម ចាប់​តាំង​ពី​ថ្ងៃ​អង្គារ៍ ដោយ​ពលរដ្ឋ​វៀតណាមជិត ៦សែននាក់ ត្រូវ​ជម្លៀស​ចេញ​ពី​លំនៅ​ដ្ឋាន​ទៅ​កាន់​កន្លែង​មាន​សុវត្ថិភាព។

យោង​តាម​ប្រភព​ពីទូរទស្សន៍​រដ្ឋវៀតណាម ព្យុះ Molave ត្រូវ​ចាត់​ទុក​ជា​ព្យុះ​ខ្លាំង​ក្លា​បំផុតក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​នេះ រយៈ​ពេល ២០ឆ្នាំ​ចុងក្រោយ គឺ​ខ្លាំង​ជាងព្យុះដំរី ដែល​វាយ​ប្រហារ​វៀតណាម កាល​ពីឆ្នាំ ២០១៧ ដែល​សម្លាប់​មនុស្ស​ច្រើនជាង ១០០នាក់ និង​ខូត​ខាត​ទ្រព្យ​សម្បត្តិ​សរុប​ជិត ១ពាន់​លាន​ដុល្លារ។

សាលារៀន​ជាច្រើនត្រូវ​បាន​បិទ ខណៈ​អាកាសយានដ្ឋាន​ក្នុង​ខេត្ត​ជាច្រើន​ដែល​កំពុង​រងគ្រោះ​ដោយ​ព្យុះ Molave ត្រូវ​អាជ្ញាធរ​ប្រកាស​ឲ្យ​ផ្អាក​ដំណើរ​ការ​ជាបណ្តោះ​អាសន្ន៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Vietnam Insider

អត្ថបទពាក់ព័ន្ធ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១០ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បញ្ចប់កំណត់​ត្រាជ័យជម្នះ របស់​ភ្នំពេញ​ក្រោន តាមពីក្រោយតែ១ពិន្ទុ

វប្បធម៌ ជំនឿ១៤ ម៉ោង មុន

ចូលឆ្នាំចិនភ្លាម រាសីទាំង ៤ នឹងផ្លាស់ប្តូរជោគវាសនាកាន់តែរុងរឿង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ភ្លើងឆេះព្រៃ៥ថ្ងៃនៅភាគខាងជើងប្រទេសថៃ ធ្វើឲ្យគុណភាពខ្យល់កាន់តែយ៉ាប់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

វេជ្ជបណ្ឌិតចិន ព្រមានខ្លះៗ ក្រោយបុរសម្នាក់ចូលសង្គ្រោះ​បន្ទាន់ ដោយសារញ៉ាំស៊ុបក្តៅៗ

ចរាចរណ៍១៥ ម៉ោង មុន

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

Sokha Hotels

ព័ត៌មានពេញនិយម