ព័ត៌មានអន្ដរជាតិ
ឥណ្ឌូនេស៊ីស្រង់បានប្រអប់ខ្មៅពីយន្តហោះដែលធ្លាក់
ប្រមុខយោធាបានប្រកាសថា អាជ្ញាធរឥណ្ឌូនេស៊ីបានរកឃើញប្រអប់ខ្មៅពីយន្ដហោះក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air SJ 182 ដែលបានធ្លាក់ចូលក្នុងដែនទឹកនៃកោះ Seribu កាលពីថ្ងៃសៅរ៍ ។

ប្រមុខយោធាឥណ្ឌូណេស៊ីលោក Hadi Tjahjanto បាននិយាយថា ឧបករណ៍កត់ត្រាទិន្នន័យហោះហើរ (FDR) ត្រូវបានរកឃើញនៅថ្ងៃទីបួននៃប្រតិបត្តិការស្វែងរក ហើយត្រូវបាននាំទៅកាន់ប៉ុស្តិ៍ Jakarta International Container Terminal 2 ដោយនាវាកងទ័ពជើងទឹក KRI Rigel ។

ទន្ទឹមនោះលោក Tjahjanto បាននិយាយនៅក្នុងសន្និសីទកាសែតមួយថា ឧបករណ៍កត់ត្រាទិន្នន័យហោះហើរ (FDR) ត្រូវបានគេរកឃើញនៅម៉ោង ៤ និង ៤០ នាទីល្ងាច (ម៉ោងនៅឥណ្ឌូនេស៊ី) ហើយក្រុមរុករក និងជួយសង្គ្រោះនៅតែកំពុងស្វែងរកម៉ាស៊ីនថតសំឡេងកាប៊ីនយន្ដហោះ ។

យន្តហោះ Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air បានចាកចេញពីអាកាសយានដ្ឋាន Soekarno-Hatta នៅទីក្រុងហ្សាកាតាឆ្ពោះទៅកាន់ទីក្រុង Pontianak នៅក្នុងខេត្ត West Borneo នៅពេលដែលវាបាត់ការទាក់ទងក្នុងរយៈពេលប៉ុន្មាននាទី បន្ទាប់ពីហោះឡើង ។ វាបានដឹកអ្នកដំណើរចំនួន ៥០ នាក់ក្នុងនោះមានកុមារ ១០ នាក់ និងសមាជិកនាវិក ១២ នាក់សរុបមានចំនួន ៦២ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ឥណ្ឌូនេស៊ី កំណត់បានទីតាំងនៃប្រអប់ខ្មៅរបស់យន្តហោះដែលធ្លាក់
ចុចអាន ៖ ឥណ្ឌូនេស៊ី បញ្ចេញវីដេអូមួយទៀតអំពីប្រតិបត្តិការរុករកបំណែកយន្តហោះនៅបាតសមុទ្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ