ព័ត៌មានអន្ដរជាតិ
Trump ក្លាយជាប្រធានាធិបតីទី១ក្នុងប្រវត្តិសាស្រ្តអាមេរិក ដែលត្រូវប្តឹងចោទប្រកាន់ពីរដង
តំណាងរាស្ត្រអាមេរិក បានសម្រេចចោទប្រកាន់ប្រធានាធិបតី Donald Trump ពីបទ ញុះញង់ឲ្យមានការបះបោរចំពោះកុបកម្ម នៅវិមានកាពីតូលកាលពីសប្តាហ៍មុន។

អ្នកសាធារណរដ្ឋចំនួន១០រូប បានងាកទៅគាំទ្រគណបក្សប្រជាធិបតេយ្យដើម្បីចោទប្រកាន់ប្រធានាធិបតីជាមួយសំឡេងឆ្នោត ២៣២ទល់នឹង១៩៧ ។
លោកគឺជាប្រធានាធិបតីទីមួយក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលត្រូវបានប្តឹងចោទប្រកាន់ចំនួនពីរដងឬត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ ដោយសភា។

ពេលនេះ លោក Trump នឹងត្រូវប្រឈមមុខនឹងការកាត់ក្តីមួយនៅក្នុងព្រឹទ្ធសភា។ ប្រសិនបើលោកត្រូវបានផ្តន្ទាទោសមែននោះ លោកអាចប្រឈមមុខនឹងការហាមឃាត់មិនឲ្យកាន់តំណែងជាថ្មីម្តងទៀត។
ប៉ុន្តែលោកនឹងមិនចាំបាច់លាឈប់ពីសេតវិមាន មុនអាណត្តិត្រូវបញ្ចប់ក្នុងរយៈពេលមួយសប្តាហ៍ទៀតនោះទេ ព្រោះព្រឹទ្ធសភានឹងមិនកោះប្រជុំឡើងវិញទាន់ពេលឡើយ។

លោក Trump នឹងត្រូវចុះចេញពីតំណែងនៅថ្ងៃទី២០ខែមករា បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកាក្រោមស្នាដៃរបស់លោក Joe Biden។
លោកប្រធានាធិបតី ត្រូវបានសភាចោទប្រកាន់ពីបទញុះញង់ឲ្យមានចលាចលនៅវិមានកាពីតូល ជាមួយនឹងសុន្ទរកថាថ្ងៃ៦ខែមករារបស់លោកទៅកាន់បាតុកម្ម នៅខាងក្រៅសេតវិមាន។

លោកបានជំរុញឲ្យអ្នកគាំទ្ររបស់លោក ធ្វើដោយសន្តិវិធីនិងប្រកបដោយភាពស្នេហាជាតិប៉ុន្តែក៏ជំរុញឲ្យប្រយុទ្ធខ្លាំងក្លា ប្រឆាំងនឹងការបោះឆ្នោតមួយដែលលោកនិយាយទាំងមិនពិតថា ត្រូវបានគេលួចបន្លំផងដែរ។
បន្ទាប់ពីការលើកឡើងរបស់លោក Trump, អ្នកគាំទ្ររបស់លោកបានចូលអុកឡុកវិមានកាពីតូល ដោយបង្ខំឲ្យសមាជិកសភាផ្អាកការបញ្ជាក់លទ្ធផលនៃការបោះឆ្នោត និងរត់រកកន្លែងសុវត្ថិភាព។ អគារនេះត្រូវបានបិទ ហើយមនុស្ស៥នាក់បានស្លាប់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អាមេរិកបើកការស៊ើបអង្កេតពាក់ព័ន្ធអំពើភេរវកម្មក្នុងប្រទេស២៥ករណី បន្ទាប់ពីកុបកម្មនៅវិមាន កាពីតូល

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង