ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ឲ្យកងកម្លាំងអាកាស IRGC បាញ់ទម្លាក់រាល់ការឈ្លានពានរបស់យន្តហោះ B-52 អាមេរិក
កាលពីចុងខែធ្នូរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Javad Zarif បានបង្ហាញសញ្ញាត្រៀមខ្លួនជាស្រេចរបស់សាធារណរដ្ឋឥស្លាមដើម្បីការពារសន្តិសុខ និងផលប្រយោជន៍សំខាន់ៗរបស់ខ្លួន ចំពេលមានការបង្កើតយោធារបស់អាមេរិកនៅជិតព្រំដែនរបស់ប្រទេស ។
ទន្ទឹមនោះលោកក៏បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាបានខ្ជះខ្ជាយពេលវេលាសម្រាប់បញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 ម្តងហើយម្តងទៀតទៅកាន់តំបន់នេះផងដែរ ។
ទីភ្នាក់ងារសារព័ត៌មាន FARS បានរាយការណ៍ថា អ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់រាប់រយនាក់បានជំរុញឲ្យកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) របស់ប្រទេសបំផ្លាញ និងបាញ់ទម្លាក់យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកជាពិសេសយន្តហោះទម្លាក់គ្រាប់បែក B-52 និងនាវាចម្បាំងអាមេរិក ប្រសិនបើពួកគេឆ្លងកាត់ព្រំដែនអ៊ីរ៉ង់ ។
ការជំរុញនេះបានកើតឡើងមួយសប្តាហ៍ បន្ទាប់ពីយោធាអាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 ចំនួន ២ គ្រឿងទៅកាន់មជ្ឈិមបូព៌ាពីមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក ហើយនេះគឺជាការដាក់ពង្រាយលើកទី ៤ ក៏ដូចជាការបង្ហាញកម្លាំងរបស់កងទ័ពអាកាសអាមេរិក ។
បន្ថែមពីនេះសេចក្តីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពីប្រធានាធិបតី Donald Trump បានបញ្ជារដ្ឋមន្ត្រីការពារជាតិស្តីទីលោក Christopher Miller ឲ្យប្តូរទិសដៅ ហើយបញ្ជាឲ្យនាវាដឹកយន្តហោះអាមេរិកវិលត្រឡប់មកមជ្ឈិមបូព៌ាវិញនៅដើមខែមករា ៕
ស្របពេលជាមួយគ្នានេះវាក៏កើតឡើងចំពេលដែលអ៊ីរ៉ង់ត្រៀមសងសឹកឲ្យលោកឧត្តមសេនីយ៍ Qasem Soleimani ដែលត្រូវបានធ្វើឃាតក្នុងការវាយប្រហារដោយយន្តហោះដ្រូនរបស់អាមេរិកដែលបញ្ជាផ្ទាល់ដោយលោក Donald Trump ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ប្រមុខក្រុមហេបូឡារបស់លីបង់ ថា ប៊ូតុងនុយក្លេអ៊ែរស្ថិតនៅក្នុងដៃមនុស្សល្ងីល្ងើដូច Trump
ចុចអាន ៖ អ៊ីរ៉ង់បង្ហាញមូលដ្ឋានមីស៊ីលនៅឈូងសមុទ្រពែក្ស ចំពេលមានភាពតានតឹងជាមួយអាមេរិក

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១៨ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី