ព័ត៌មានអន្ដរជាតិ
ចិន កត់ត្រាអ្នកស្លាប់ដោយសារកូវីដលើកដំបូងចាប់តាំងពីខែឧសភា
នៅថ្ងៃនេះ ប្រទេសចិនបានរាយការណ៍ពីការស្លាប់លើកដំបូង ដោយសារវីរុសកូរ៉ូណាចាប់តាំងពីខែឧសភាមក ខណៈប្រទេសនេះបានកត់ត្រាករណីឆ្លងកើនឡើងខ្ពស់បំផុតក្នុងរយៈពេលជាង១០ខែមកនេះ។
ការស្លាប់ចុងក្រោយដែលជាលើកដំបូងក្នុងរយៈពេល៨ខែ បានកើតឡើងក្នុងខេត្ត Hebei កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែមិនមានព័ត៌មានលម្អិតណាមួយត្រូវបានផ្តល់ដោយគណៈកម្មការសុខភាពជាតិទេ។
ប្រទេសចិនកំពុងប្រយុទ្ធដើម្បីទប់ស្កាត់ការផ្ទុះឡើងវិញនៃជំងឺកូវីដ១៩ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះខណៈអ្នកជំនាញរបស់អង្គការសុខភាពពិភពលោក ត្រៀមខ្លួនធ្វើដំណើរទៅកាន់ទីក្រុង Wuhan ដើម្បីស៊ើបអង្កេតរកប្រភពដើមនៃជំងឺរាតត្បាតនេះ។
ការកើនឡើងករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតរបស់ប្រទេសនេះ ចាប់តាំងពីថ្ងៃទី៥ខែមីនាមក ត្រូវបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះ ដោយមានការឆ្លងចំនួន១៣៨ករណីបើប្រៀបធៀបទៅនឹង១១៥ករណីកាលពីម្សិលមិញ។
ការឆ្លងនៅក្នុងខេត្ត Heilongjiang ភាគឦសានបានកើនឡើងជិតមួយគុណនឹងបី ដែលនេះបានគូសបញ្ជាក់ពីការគំរាមកំហែងកាន់តែខ្លាំង មុនថ្ងៃបុណ្យចូលឆ្នាំចិននៅថ្ងៃទី១២ខែកុម្ភៈ។
គណៈកម្មការបាននិយាយថា ១២៤នៃករណីថ្មីគឺជាការឆ្លងក្នុងសហគមន៍ ដោយក្នុងនោះមាន៨១ករណីត្រូវបានគេរាយការណ៍នៅក្នុងខេត្ត Hebei និង៤៣ករណីនៅក្នុងខេត្ត Heilongjiang។
Heilongjiang ដែលមានប្រជាជនជាង៣៧លាននាក់ បានប្រកាសដាក់ច្បាប់ក្នុងគ្រាអាសន្នកាលពីថ្ងៃពុធ ដោយបញ្ជាឲ្យប្រជាជនកុំចាកចេញពីខេត្តលើកលែងតែក្នុងករណីចាំបាច់ប៉ុណ្ណោះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ចិន បិទទីក្រុងចំនួន៤ បន្ទាប់ពីផ្ទុះការឆ្លងកូវីដខ្លាំងបំផុតក្នុងរយៈពេល៥ខែ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ