ចិន បង្ហាញរថភ្លើងកំពូលល្បឿន ដែលអាចធ្វើដំណើរពីទីក្រុង ឡុងដ៍ ទៅ បារីស ចំណាយពេលត្រឹម៤៧នាទី – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

ចិន បង្ហាញរថភ្លើងកំពូលល្បឿន ដែលអាចធ្វើដំណើរពីទីក្រុង ឡុងដ៍ ទៅ បារីស ចំណាយពេលត្រឹម៤៧នាទី

Published

on

ប្រទេសចិន បានបង្ហាញគំរូនៃរថភ្លើងល្បឿនលឿនមួយគ្រឿងដែលក្រុមវិស្វករនិយាយថា អាចធ្វើដំណើរក្នុងល្បឿនរហូតដល់ទៅ៦២០គីឡូម៉ែត្រក្នុងមួយម៉ោង។

ដោយគេឲ្យឈ្មោះថា “កំពូលរថភ្លើងល្បឿនលឿន”, ម៉ូដែលនេះបានចាប់ផ្តើមដំណើរការផលិតហើយ ហើយបានបង្ហាញខ្លួនក្នុងពិធីមួយនៅទីក្រុង Chengdu ភាគនិរតីកាលពីថ្ងៃពុធ។

វាមានល្បឿនលឿនជាងរថភ្លើង Eurostar ដល់ទៅទ្វេដងឯណោះ ហើយអាចធ្វើដំណើររវាងទីក្រុងឡុងដ៍និងប៉ារីសក្នុងរយៈពេលត្រឹម៤៧នាទី ជាមួយនឹងល្បឿនអតិបរមារបស់វា។

សហស្ថាបនិកគឺសកលវិទ្យាល័យ Southwest Jiaotong បានឲ្យដឹងថា នេះគឺជារថភ្លើងប្រភេទដូចនេះដំបូងគេបង្អស់នៅលើពិភពលោក ហើយត្រូវបានរចនានិងផលិតឡើងដោយអ្នកជំនាញជនជាតិចិនសុទ្ធ។

សកលវិទ្យាល័យនេះបានសហការជាមួយក្រុមហ៊ុនរដ្ឋចំនួនពីរគឺ China Railway Group និង CRRC Corporation ដើម្បីអភិវឌ្ឍគំរូក្នុងកម្មវិធីច្នៃប្រឌិតដឹកជញ្ជូន ទំហំទឹកប្រាក់៦០លានយ័ន (៩.២៧៤.៥៧២ ដុល្លារអាមេរិក)។

គំរូដើមដែលផលិតក្នុងស្រុកគឺជាក្បាលរថភ្លើងប្រវែង២១ម៉ែត្រ ដែលត្រូវបានរចនាឡើងដើម្បីធ្វើដំណើរក្នុងល្បឿនលឿនបំផុត ៦២០គីឡូម៉ែត្រក្នុងមួយម៉ោង។

យោងតាមក្រុមអ្នកជំនាញមកពីសកលវិទ្យាល័យ Southwest Jiaotong បាននិយាយថា រថភ្លើងនេះប្រើបច្ចេកវិទ្យាវាស់សីតុណ្ហភាព (HTS) ដែលមានលក្ខណៈខុសប្លែកពីបច្ចេកវិទ្យាសីតុណ្ហភាពទាបដែលជួលដោយអាល្លឺម៉ង់និងជប៉ុន នៅក្នុងរថភ្លើងប្រភេទ Maglev របស់ពួកគេ។

ក្រុមនេះអះអាងថា Version ចិនមានទម្ងន់ស្រាលជាងមុនជាមួយនឹងរចនាសម្ព័ន្ធសាមញ្ញជាង។ វាក៏មានតម្លៃថោកផងដែរក្នុងការផលិតនិងប្រតិបត្តិការ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ រថភ្លើងរត់ធ្លាក់ផ្លូវតែត្រូវរូបចម្លាក់កន្ទុយត្រីបាឡែនសង្គ្រោះ កុំអី…

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម