ព័ត៌មានអន្ដរជាតិ
លោក ចូ បៃដិន ផ្លាស់ប្ដូរមធ្យោបាយធ្វើដំណើរទៅស្បថចូលកាន់តំណែង ដោយព្រួយបារម្ភពីសន្តិសុខ
ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋលោក ចូ បៃដិន នឹងមិនធ្វើដំណើរតាមរថភ្លើង Amtrak ទៅកាន់ទីក្រុងវ៉ាស៊ីនតោនឌីស៊ីនៅថ្ងៃទី ២០ ខែមករា សម្រាប់ការស្បថចូលកាន់តំណែងរបស់លោកនោះទេ ចំពេលមានការព្រួយបារម្ភផ្នែកសន្តិសុខកាន់តែខ្លាំងឡើង ។ នេះបើយោងតាមសារព័ត៌មាន CNN បានដកស្រង់សំដីមន្ត្រី ២ រូបដែលបានដឹងអំពីផែនការនេះ ។

ប្រធានាធិបតីជាប់ឆ្នោត ចូ បៃដិន ធ្លាប់បានណែនាំក្រុមរបស់លោកបន្តធ្វើតាមការផែនការដែលបានគ្រោងទុកសម្រាប់ពិធីស្បថចូលកាន់តំណែង និងមិនខ្លាចពីផលវិបាកណាមួយដែលអាចកើតឡើងដោយសារតែកុបកម្ម ឬការរីករាលដាលនៃជំងឺកូវីដ ១៩ ឡើយដោយនឹងធ្វើដំណើរតាមរថភ្លើងជាមួយអ្នកពាក់ព័ន្ធរបស់លោកទៅកាន់ទីក្រុងវ៉ាស៊ីនតោនឌីស៊ី ។

លោក បៃដិន ត្រូវបានគេសន្មត់ថានឹងធ្វើដំណើររយៈពេល ៩០ នាទីលើរថភ្លើង Amtrak ពីទីក្រុង Wilmington រដ្ឋ Delaware ទៅស្ថានីយ៍រថភ្លើង Union Station ក្នុងរដ្ឋធានីដែលមានចម្ងាយតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីវិមានកាពីតូលអាមេរិក ខណៈឥឡូវនេះត្រូវបានការពារយ៉ាងខ្លាំងដើម្បីឆ្លើយតបទៅនឹងការវាយលុកកាលពីសប្តាហ៍មុន ។

ក្រុមរបស់លោក Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចែករំលែកដោយទូរទស្សន៍ CNN ថា “ក្នុងរយៈពេលមួយសប្តាហ៍ចាប់តាំងពីការវាយប្រហារទៅលើវិមានសភាដោយហ្វូងមនុស្សគ្មានសណ្ដាប់ធ្នាប់ដែលរួមមានទាំងក្រុមភេរវករក្នុងស្រុក និងក្រុមជ្រុលនិយមហិង្សា ប្រទេសជាតិបានបន្តស្វែងយល់បន្ថែមទៀតអំពីការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យរបស់យើង និងអំពីសក្តានុពលនៃអំពើហិង្សាបន្ថែមទៀតនៅថ្ងៃខាងមុខទាំងនៅក្នុងរដ្ឋធានី និងតាមទីក្រុងនានានៅទូទាំងប្រទេស ។ នេះគឺជាបញ្ហាប្រឈមដែលប្រធានាធិបតីជាប់ឆ្នោត និងក្រុមរបស់លោកយកចិត្តទុកដាក់ខ្លាំងបំផុត” ។

មនុស្ស ៥ នាក់បានស្លាប់នៅថ្ងៃទី ៦ ខែមករា បន្ទាប់ពីក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ បានសម្រុកចូលវិមានកាពីតូលអាមេរិកដើម្បីតវ៉ានឹងលទ្ធផលនៃការបោះឆ្នោតដែលបញ្ជាក់ថាលោក ចូ បៃដិន ទទួលបានជ័យជម្នះ ខណៈឧប្បត្តិហេតុដ៏សាហាវនេះបានកើតឡើងត្រឹមតែរយៈពេលពីរសប្តាហ៍ប៉ុណ្ណោះ មុនពេលដែលលោក ចូ បៃដិន ស្បថចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកទី ៤៦ នៅថ្ងៃទី ២០ ខែមករា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ សហរដ្ឋអាមេរិក ប្រហារជីវិតអ្នកទោសស្រ្តីទី១ក្នុងរយៈពេល៦៧ឆ្នាំ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម១៥ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៩ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស