Connect with us

ព័ត៌មានអន្ដរជាតិ

រញ្ជួយដីខ្លាំងក្លានៅ ឥណ្ឌូនេស៊ី បណ្តាលឲ្យមានអ្នកស្លាប់និងការខូចខាតធ្ងន់ធ្ងរ

បានផុស

នៅ

ប្រទេសឥណ្ឌូនេស៊ី បានរងគ្រោះដោយការរញ្ជួយដីកម្រិត៦.២រ៉ិចទ័រដោយបណ្តាលឲ្យមានមនុស្សស្លាប់និងរបួស ព្រមទាំងបង្កការខូចខាតធ្ងន់ធ្ងរផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មជ្ឈមណ្ឌលការរញ្ជួយដីអឺរ៉ុប-មេឌីទែរ៉ាណេ (EMSC) បាននិយាយថា ការរញ្ជួយដីនេះបានវាយប្រហារនៅម៉ោងប្រមាណ២:២៨នាទីព្រឹក និងមានជម្រៅ១០គីឡូម៉ែត្រ។

ចំណុចកណ្តាលរបស់វាស្ថិតនៅចម្ងាយ១៣៨គីឡូម៉ែត្រ ភាគពាយព្យនៃតំបន់ Parepare ដែលមានប្រជាជនចំនួន១៤ម៉ឺននាក់។

ការរញ្ជួយដីនេះក៏បានវាយប្រហារនៅចម្ងាយ៣៤គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុង Mamuju ដែលមានប្រជាជនរស់នៅប្រមាណ១៥,០០០នាក់ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនេះ ឥណ្ឌូនេស៊ីមិនបានបញ្ចេញតួលេខជនរងគ្រោះ និងទំហំនៃការខូចខាតនោះទេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Express

ចុចអាន៖ ផ្ទួនៗ បន្ទាប់ពីធ្លាក់យន្តហោះ ពេលនេះឥណ្ឌូនេស៊ីជួបគ្រោះធម្មជាតិបាក់ដី ស្លាប់និងរបួសមនុស្សជិត៣០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

សន្តិសុខសង្គម២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម