ព័ត៌មានអន្ដរជាតិ
ការហាត់សមត្រៀមសម្រាប់ពិធីឡើងកាន់តំណែងរបស់លោក Biden ត្រូវពន្យារពេល ព្រោះបញ្ហាសន្តិសុខ
សារព័ត៌មាន Politico បានរាយការណ៍នៅថ្ងៃសុក្រនេះថា ការហាត់សមសម្រាប់ពិធីឡើងកាន់តំណែងប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Joe Biden ដែលត្រូវបានរៀបចំធ្វើដំបូងក្នុងទីក្រុងវ៉ាស៊ីនតោននៅថ្ងៃអាទិត្យត្រូវបានពន្យារពេលមួយថ្ងៃដោយសារបញ្ហាសន្តិសុខ ។

ប្រភពបានប្រាប់កាសែតខាងលើថា ការហាត់សមពេលនេះត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅថ្ងៃចន្ទវិញ ។ ទន្ទឹមនោះក្រុមរបស់លោក Biden ក៏បានលុបចោលការធ្វើដំណើរតាមរថភ្លើងដែលគ្រោងនឹងធ្វើនៅថ្ងៃចន្ទពីទីក្រុង Wilmington រដ្ឋ Delaware ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដោយសារតែបញ្ហាសន្តិសុខដូចគ្នានេះ ។
ភាពតានតឹងស្ថិតក្នុងកម្រិតខ្ពស់នៅទីក្រុងវ៉ាស៊ីនតោនមុនពិធីស្បថចូលកាន់តំណែងរបស់លោក Biden ដែលគ្រោងធ្វើនៅថ្ងៃទី ២០ ខែមករា បន្ទាប់ពីអ្នកគាំទ្រប្រធានាធិបតី Donald Trump បានសម្រុកចូលវិមានកាពីតូលអាមេរិកកាលពីថ្ងៃទី ៦ ខែមករា ។

ប្រធានការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) លោក Christopher Wray បាននិយាយនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃព្រហស្បតិ៍ថា មន្រ្តីអនុវត្តច្បាប់មានការព្រួយបារម្ភអំពីសក្តានុពលនៃអំពើហិង្សាដែលបានកើតឡើងនៅទូទាំងសហរដ្ឋអាមេរិកក្នុងពិធីនោះ ។
ស្របពេលជាមួយគ្នានេះ កងទ័ពឆ្មាំជាតិជាង ២ ម៉ឺនក៏នាក់ត្រូវបានដាក់ពង្រាយទៅទីក្រុងវ៉ាស៊ីនតោនក្នុងពិធីឡើងកាន់តំណែងនោះផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ស្រ្តីម្នាក់ទៅឆ្លុះអេកូកូន បែរជាឃើញមុខ Donald Trump
ចុចអាន ៖ អាមេរិកនឹងបិទស្ថានីយរថភ្លើង និងក្រុមហ៊ុនអាកាសចរណ៍ មុនពិធីឡើងកាន់តំណែងរបស់លោក Biden

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ