Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ បន្តរកឃើញអ្នកឆ្លងកូវីដ ៣៧៤ករណី

បានផុស

នៅ

នៅថ្ងៃអាទិត្យនេះ ប្រទេសថៃបានកត់ត្រាការឆ្លងវីរុសកូរ៉ូណាចំនួន៣៧៤ករណី ដែលនាំឲ្យចំនួនករណីសរុបកើនដល់១២,០៥៤ករណី។ មិនមានរបាយការណ៍អំពីការស្លាប់ថ្មីទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោម៣៧៤ករណីថ្មី ក្នុងនោះមាន៣២១ករណីជាការឆ្លងក្នុងសហគមន៍ដែលភាគច្រើននៅក្នុងខេត្ត Samut Sakhon។ ៤៣ករណីទៀតគឺជាការឆ្លងក្នុងសហគមន៍ដែលត្រូវបានរកឃើញតាមរយៈប្រព័ន្ធសុខាភិបាល ហើយអ្នកជំងឺថ្មី១០នាក់ទៀតគឺជាករណីនាំចូល។

យោងតាមគេហទំព័រ Worldometer បានឲ្យដឹងថា គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍ចំនួនករណីសរុបដែលត្រូវបញ្ជាក់ទូទាំងពិភពលោកបានកើនឡើងដល់៩៤.៩៣លាននាក់, ជាសះស្បើយ៦៧.៧៧លាននាក់និង២.០៣លាននាក់បានស្លាប់។

ប្រទេសថៃស្ថិតនៅចំណាត់ថ្នាក់ទី១២៧ក្នុងបញ្ជីករណីសរុបទូទាំងពិភពលោក។ សហរដ្ឋអាមេរិកឈរលំដាប់លេខ១ មាន២៤.៣លាននាក់ បន្ទាប់មកគឺឥណ្ឌាមាន១០.៥៦លាននាក់, ប្រេស៊ីល៨.៤៥លាននាក់, រុស្ស៊ី៣.៥៤លាននាក់និងអង់គ្លេស៣.៣៥លាននាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post, The Nation

ចុចអាន៖ ត្រជាក់ខ្លាំងពេកនៅថៃ ស្លាប់មនុស្ស២នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម