Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំគណបក្សប្រឆាំងរុស្ស៊ី ត្រូវចាប់ខ្លួនពេលវិលចូលប្រទេសវិញ

បានផុស

នៅ

អ្នករិះគន់ខ្លាំងក្លាបំផុតលើលោក Putin គឺលោក Alexei Navalny ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះយន្តហោះត្រឡប់ទៅទីក្រុងមូស្គូវិញ ក្រោយចាកចេញពីប្រទេសអាល្លឺម៉ង់ ពោលគឺមានរយៈពេល៥ខែបន្ទាប់ពីគាត់ស្ទើរតែត្រូវបានសម្លាប់ ដោយការវាយប្រហារដាក់ថ្នាំបំពុល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មជនអាយុ៤៤ឆ្នាំរូបនេះ ត្រូវបានប៉ូលិសនាំខ្លួនទៅនៅឯកន្លែងត្រួតពិនិត្យលិខិតឆ្លងដែន ក្នុងអាកាសយានដ្ឋាន Sheremetyevo។

លោក Navalny បានស្តីបន្ទោសអាជ្ញាធររុស្ស៊ីចំពោះការប៉ុនប៉ង ធ្វើបាបជីវិតរបស់គាត់កាលពីឆ្នាំមុន។ ទោះបីជាយ៉ាងណាក៏ដោយ វិមានក្រឹមឡាំងបានបដិសេធ។

នៅពេលដែលលោក Navalny ត្រូវបានបំពុលកាលពីខែសីហានិងដួល ខណៈត្រៀមឡើងយន្តហោះនៅក្នុងតំបន់ Siberia គាត់ត្រូវបានបញ្ជូនទៅប្រទេសអាល្លឺម៉ង់ដើម្បីទទួលការព្យាបាលបន្ទាន់។ នៅពេលគាត់ជាសះស្បើយ គាត់បាននិយាយថា គាត់មានបំណងវិលត្រឡប់ទៅប្រទេសរុស្ស៊ីវិញ។

កាលពីថ្ងៃអាទិត្យ គាត់បានធ្វើតាមការសន្យា ដោយឡើងជិះជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Pobeda Airlines បើទោះបីជាមានការព្រមានថា គាត់ត្រូវប្រឈមមុខនឹងការចាប់ខ្លួននៅពេលទៅដល់ក៏ដោយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យ សេវាកម្មពន្ធនាគាររបស់ប្រទេសរុស្ស៊ីបាននិយាយថា មេដឹកនាំគណបក្សប្រឆាំងរូបនេះត្រូវគេតាមចាប់ខ្លួនតាំងពីថ្ងៃទី២៩ខែធ្នូឆ្នាំ២០២០មក សម្រាប់ការរំលោភបំពានរយៈពេលនៃការព្យួរទោសម្តងហើយម្តងទៀត។ លិខិតនោះបន្ថែមថា គាត់នឹងស្ថិតក្នុងការឃុំឃាំងរហូតដល់មានសេចក្តីសម្រេចពីតុលាការ។

អាជ្ញាធរបានចោទប្រកាន់គាត់ពីបទរំលោភលើលក្ខខណ្ឌ ដែលបានដាក់បន្ទាប់ពីការផ្តន្ទាទោសពីបទកិបកេងប្រាក់។ លោកតែងតែនិយាយថា ករណីនេះគឺជារឿងនយោបាយ។

ដោយឡែក រដ្ឋអាជ្ញារុស្ស៊ីបានបើកសវនាការរឿងក្តីព្រហ្មទណ្ឌថ្មីប្រឆាំងនឹងលោក Navalny ពីបទឆបោក ពាក់ព័ន្ធនឹងការផ្ទេរប្រាក់ទៅឲ្យអង្គការសប្បុរសធម៌ផ្សេងៗរួមទាំងមូលនិធិប្រឆាំងអំពើពុករលួយរបស់គាត់ជាដើម៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ Putin ៖ វិមានក្រឹមឡាំងដឹងថា បរទេសនឹងជ្រៀតជ្រែកក្នុងការបោះឆ្នោតរុស្ស៊ីឆ្នាំ២០២១

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ១២ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ១៧ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ២០ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម