ព័ត៌មានអន្ដរជាតិ
រុស្ស៊ីប្រាប់ឲ្យ អាមេរិកនិងប្រទេសដទៃទៀតផ្តោតលើបញ្ហាក្នុងស្រុកខ្លួនឯងហើយគោរពច្បាប់រុស្ស៊ី មុនថ្កោលទោសរឿងមេបក្សប្រឆាំង
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយថា ជំនួសឲ្យការប្រញាប់ប្រញាល់ថ្កោលទោសការឃាត់ខ្លួនឥស្សរជនប្រឆាំងរុស្ស៊ីលោក Alexey Navalny នៅពេលគាត់វិលត្រឡប់មកទីក្រុងមូស្គូវិញ អ្នកនយោបាយបរទេសគួរតែផ្តោតលើបញ្ហាក្នុងស្រុករបស់ពួកគេដោយយកចិត្តទុកដាក់និងគោរពច្បាប់រុស្ស៊ី។

នៅក្នុងការបង្ហោះ Facebook កាលពីល្ងាចថ្ងៃអាទិត្យ លោកស្រី Maria Zakharova បានឆ្លើយតបទៅលោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Joe Biden ដែលទាមទារឲ្យទីក្រុងមូស្គូដោះលែងលោក Navalny ជាបន្ទាន់បន្ទាប់ពីគាត់ត្រូវបានឃាត់ខ្លួននៅអាកាសយានដ្ឋាន Sheremetyevo ក្នុងទីក្រុងមូស្គូក្រោយពេលគាត់វិលត្រឡប់មកពីប្រទេសអាល្លឺម៉ង់។
ក្រៅពីការអំពាវនាវឲ្យដោះលែងលោក Navalny, លោក Sullivan ក៏បានចោទប្រកាន់រដ្ឋាភិបាលរុស្ស៊ីពីការរំលោភសិទ្ធិមនុស្សរបស់ឥស្សរជនប្រឆាំងផងដែរ ដោយហៅការឃុំខ្លួនគាត់ថាជាការមើលងាយដល់ប្រជាជនរុស្ស៊ីដែលចង់ឲ្យសំឡេងរបស់ពួកគេត្រូវបានគេឮ។

លោកស្រី Zakharova បានព្រមានលោក Sullivan និងឥស្សរជនសាធារណៈបរទេសដទៃទៀតប្រឆាំងនឹងការប៉ុនប៉ងដាក់ឥទ្ធិពលលើប្រព័ន្ធតុលាការរបស់រុស្ស៊ី។ លោកស្រីស្នើឲ្យពួកគេ គួរតែផ្តោតលើបញ្ហាក្នុងប្រទេសរបស់ពួកគេវិញទៅ។
លោកស្រីបានសរសេរថា “គោរពច្បាប់អន្តរជាតិ សូមកុំជ្រៀតជ្រែកចូលក្នុងច្បាប់ជាតិរបស់ប្រទេសអធិបតេយ្យដទៃទៀត ហើយដោះស្រាយបញ្ហាក្នុងស្រុករបស់អ្នកវិញ”។

លោក Navalny ត្រូវគេតាមចាប់ខ្លួននៅក្នុងប្រទេសរុស្ស៊ីពីបទ រំលោភលើលក្ខខណ្ឌនៃការព្យួរទោសបន្ទាប់ពីរឿងក្តីព្រហ្មទណ្ឌពីមុន។ គាត់ត្រូវបានឃាត់ខ្លួននៅតុអន្តោប្រវេសន៍ ភ្លាមៗបន្ទាប់ពីយន្ដហោះដែលដឹកគាត់ ប្រពន្ធរបស់គាត់ឈ្មោះ Yulia និងអ្នកដំណើរដទៃទៀតបានចុះចត។
គួរបញ្ជាក់ថា លោក Navalny ត្រូវបានបំពុលកាលពីខែសីហានិងដួល ខណៈត្រៀមឡើងយន្តហោះនៅក្នុងតំបន់ Siberia។ គាត់ត្រូវបានបញ្ជូនទៅប្រទេសអាល្លឺម៉ង់ដើម្បីទទួលការព្យាបាលបន្ទាន់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ មេដឹកនាំគណបក្សប្រឆាំងរុស្ស៊ី ត្រូវចាប់ខ្លួនពេលវិលចូលប្រទេសវិញ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ