ព័ត៌មានអន្ដរជាតិ
ការធ្វើកោសល្យវិច្ច័យលើសពនារីអូតែសហ្វីលីពីន ត្រូវបិទបញ្ចប់
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក Menardo Guevarra បាននិយាយនៅថ្ងៃចន្ទនេះថា ការិយាល័យស៊ើបអង្កេតជាតិ (NBI) បានបញ្ចប់ការធ្វើកោសល្យវិច្ច័យរបស់ខ្លួនលើសពរបស់នារីអូតែស Christine Dacera រួចរាល់ហើយ។

លោក Guevarra បាននិយាយថា ឥឡូវនេះ NBI កំពុងធ្វើការជាមួយមន្ទីរពេទ្យ Makati Medical Center ដែលជាកន្លែង Dacera ត្រូវបានគេយកទៅ បន្ទាប់ពីនាងត្រូវគេប្រទះឃើញសន្លប់នៅក្នុងអាងងូតទឹកនៃបន្ទប់សណ្ឋាគារ ក្រោយពេលជប់លៀងជាមួយមិត្តភក្តិកាលពីថ្ងៃទី១ខែមករា។
លោកនិយាយថា លោកនឹងទុកឲ្យ NBI ចេញលទ្ធផលនៃការធ្វើកោសល្យវិច្ច័យនេះ។

មុននេះ NBI និយាយថា ខ្លួនបានយកទឹកនោមយ៉ាងហោចណាស់១០០មីល្លីលីត្រពីសពរបស់ Dacera ហើយនិយាយថា នេះនឹងជួយពួកគេឲ្យពិនិត្យមើលវត្តមាននៃជាតិអាល់កុលឬថ្នាំញៀន។
លោក Guevarra បានបញ្ជាឲ្យ NBI ស៊ើបអង្កេតការស្លាប់របស់អ្នកបម្រើការតាមយន្ដហោះរូបនេះនៅពេលរកឃើញថា ការស៊ើបអង្កេតដំបូងរបស់ប៉ូលិសគឺមិនទាន់គ្រប់គ្រាន់នោះទេ។

ប៉ូលិសបានឃុំខ្លួនមិត្ដភក្ដិ៣នាក់ក្នុងចំណោមមិត្ដភក្ដិដែលចូលរួមក្នុងពិធីជប់លៀងឆ្លងឆ្នាំជាមួយ Dacera ប៉ុន្ដែរដ្ឋអាជ្ញាបានបញ្ជាឲ្យដោះលែងពួកគេវិញ ដើម្បីធ្វើការស៊ើបអង្កេតបន្ថែម។
បុរសចំនួន១១នាក់ កំពុងប្រឈមនឹងបណ្តឹងព្រហ្មទណ្ឌពីបទរំលោភសេពសន្ថវៈនិងមនុស្សឃាត៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ GMA
ចុចអាន៖ ហ្វីលីពីនបង្ហាញបុរសទី១៣ ពាក់ព័ន្ធករណីស្លាប់នារីអូតែស

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា