ព័ត៌មានអន្ដរជាតិ
ធ្លាយព័ត៌មាន កូរ៉េខាងជើងមានអ្នកឆ្លងកូវីដ៣២នាក់និងស្លាប់០២នាក់ បន្ទាប់ពីព្រឹត្តិការណ៍អបអរឆ្នាំថ្មី
គេហទំព័រ Daily Star បានចុះផ្សាយថា ទីបំផុតជំងឺកូវីដ១៩បានឆ្លងក្នុងប្រទេសកូរ៉េខាងជើងហើយ បន្ទាប់ពីការប្រារព្ធពិធីចូលឆ្នាំថ្មីបានបណ្តាលឲ្យមនុស្សចំនួន៣២នាក់ ឆ្លងវីរុសនេះ។
ព្រឹត្តិការណ៍ដ៏ធំមួយមានអ្នកចម្រៀងនិងអ្នករបាំដែលប្រារព្ធធ្វើឡើងនៅក្នុងរដ្ឋធានី ព្យុងយ៉ាង ត្រូវបានទស្សនាដោយមនុស្សយ៉ាងច្រើននៅក្នុងទីលាន គីមអ៊ីលស៊ុង។
មានករណីថ្មីចំនួន៣២ករណីរួមទាំងអ្នកស្លាប់២នាក់ផងដែរ ត្រូវបានគេរាយការណ៍ ជាប់ទាក់ទងនឹងការប្រមូលផ្តុំទ្រង់ទ្រាយធំដែលវិធានការគម្លាតសង្គមមិនត្រូវបានអនុវត្តនោះទេ។
ថ្លែងទៅកាន់កាសែត Daily NK របស់កូរ៉េខាងត្បូង ប្រភពមួយនៅក្រុងព្យុងយ៉ាងបាននិយាយថា “មានមនុស្សបង្ហាញរោគសញ្ញាគ្រុនក្តៅ បន្ទាប់ពីព្រឹត្តិការណ៍អបអរសាទរឆ្នាំថ្មី”។
ពួកគេបានបន្ថែមថា សន្តិសុខត្រូវបានរឹតបន្តឹងសម្រាប់ព្រឹត្តិការណ៍នោះ ប៉ុន្តែវាមិនគ្រប់គ្រាន់ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺកូវីដនោះទេ។
ប្រភពដដែលបានបន្តទៀតថា “មនុស្សដែលស្លាប់ត្រូវបានបូជា ហើយធាតុរបស់ពួកគេត្រូវបានបញ្ជូនត្រឡប់មកវិញបន្ទាប់ពីដំណើរការបាញ់សម្លាប់មេរោគរួច។ ក្រៅពីនេះ អ្នកដែលបង្ហាញរោគសញ្ញាគ្រុនក្តៅបន្ទាប់ពីការសម្តែង ត្រូវធ្វើចត្តាឡីស័កក្នុងផ្ទះជាមួយគ្រួសាររបស់ពួកគេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?