ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ដាក់ទណ្ឌកម្មមន្ត្រីកំពូលៗរបស់អាមេរិកមានទាំង Trump ផងដែរ
កាលពីថ្ងៃអង្គារអ៊ីរ៉ង់បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងមន្ត្រីកំពូលៗនៅក្នុងរដ្ឋបាលអាមេរិកដែលផុតអាណត្តិរួមមានទាំងប្រធានាធិបតី Donald Trump និងលោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសផងដែរ ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បាននិយាយថា ការដាក់ទណ្ឌកម្មនេះគឺដោយសារតែពួកគេជាប់ពាក់ព័ន្ធនឹងការធ្វើឃាតមេបញ្ជាការយោធាកំពូលអ៊ីរ៉ង់លោកឧត្តមសេនីយ៍ Qassem Soleimani អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរលោក Mohsen Fakhrizadeh និងសម្រាប់មន្រ្តីអាមេរិកដែលគាំទ្រចំពោះសកម្មភាពភេរវកម្មប្រឆាំងនឹងអ៊ីរ៉ង់ និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងអ៊ីរ៉ង់ជាដើម ។

សកម្មភាពនេះគឺជាផ្នែកមួយនៃដំណើរការអនុវត្តច្បាប់ដែលអ៊ីរ៉ង់បានអនុម័តនាពេលថ្មីៗនេះដើម្បីប្រឆាំងនឹងយុទ្ធនាការដាក់សម្ពាធអតិបរមារបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ។
លោក Khatibzadeh បាននិយាយថា “វិធានការបង្ខំជាឯកតោភាគីដោយសហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់គឺរំលោភលើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងគោលការណ៍ច្បាប់អន្តរជាតិ” ។
ទន្ទឹមនោះក្រៅពីលោក Trump និងលោក Pompeo មន្ត្រីអាមេរិកផ្សេងទៀតដែលត្រូវបានកំណត់គោលដៅគឺរដ្ឋលេខាធិការស្តីទីក្រសួងការពារជាតិលោក Christopher Miller រដ្ឋលេខាធិការក្រសួងរតនាគារលោក Steven Mnuchin នាយក CIA លោក Gina Haspel តំណាងពិសេសអាមេរិកប្រចាំអ៊ីរ៉ង់លោក Elliot Abrams និងការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) លោក Andrea Gacki ។

បន្ថែមពីនេះមន្ត្រីរដ្ឋបាល Trump មួយចំនួនទៀតរួមទាំងទីប្រឹក្សាសន្តិសុខជាតិលោក John Bolton ប្រេសិតអាមេរិកប្រចាំអ៊ីរ៉ង់ Brian Hook និងរដ្ឋមន្រ្តីការពារជាតិ Mark Esper ក៏មានឈ្មោះនៅក្នុងបញ្ជីនេះដែរ ។
ក្រសួងការបរទេសអ៊ីរ៉ង់ទំនងជានឹងចេញសេចក្តីថ្លែងការណ៍លម្អិតស្តីពីការដាក់ទណ្ឌកម្មនេះមួយថ្ងៃមុនពេលប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ចំពេលមានភាពតានតឹងកំពុងកើនឡើង ។

រដ្ឋបាល Trump ក្នុងរយៈពេលបួនឆ្នាំកន្លងមកនេះបានដាក់ទណ្ឌកម្មយ៉ាងខ្លាំងប្រឆាំងនឹងបុគ្គល និងអង្គភាពអ៊ីរ៉ង់ដែលជាផ្នែកមួយនៃយុទ្ធនាការដាក់សម្ពាធអតិបរមារបស់ខ្លួនប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ។
ចំណែកមន្ត្រីអ៊ីរ៉ង់ដែលស្ថិតក្នុងចំណោមរដ្ឋបាល Trump ត្រូវបានដាក់ទណ្ឌកម្មមានរដ្ឋមន្រ្តីការបរទេស Javad Zarif រដ្ឋមន្រ្តីស៊ើបការណ៍សម្ងាត់ Mahmoud Alavi រដ្ឋមន្រ្តីប្រេង Bijan Namdar Zangeneh និងមន្រ្តីផ្សេងទៀតជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ លោក Trump ថ្លែងសារ លាជាលើកចុងក្រោយមុនពេលចុះចេញពីតំណែង
ចុចអាន ៖ បញ្ហាធំៗទាំង៧ដែលលោក Biden ត្រូវដោះស្រាយពេលចូលកាន់អំណាច

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ