ព័ត៌មានអន្ដរជាតិ
ថៃបង្ក្រាបទីតាំងផលិតសាប៊ូដុសមុខក្លែងក្លាយ កំពុងលក់ដាច់លើអនឡាញ ដែលប៉ះពាល់ដល់ស្បែក
ទីតាំងផលិតសាប៊ូ ដុសមុខមួយកន្លែង ដែលគ្មានច្បាប់អនុញ្ញាត និងជាប្រភេទសាប៊ូក្លែងក្លាយ ត្រូវបានកម្លាំងតម្រួតថៃ សហការជាមួយកម្លាំងជំនាញសុំដីកាតុលាការ ចុះធ្វើការបង្ក្រាបតែម្តង បន្ទាប់ពីមានការបញ្ចេញលក់សាប៊ូទាំងនេះ ទៅលើទីផ្សារជាបណ្តើរៗហើយនោះ។

កិច្ចប្រតិបត្តិការក្នុងការបង្ក្រាបនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវ កូសុំរួមចៃ ត្រង់ចំណុចផ្ទះលេខ ១៨៦/៩៩-១០០ ក្នុងខណ្ឌដនមឿង ទីក្រុងបាងកក ដែលអគារលួចបើកសិប្បកម្មផលិតសាប៊ូក្លែងក្លាយ និងគ្មានការចុះបញ្ជី និងពិនិត្យឲ្យបានត្រឹមត្រូវនេះ គឺមាន៥ល្វែង និងមានកម្ពស់៣ជាន់ ដោយទ្វារខាងមុខត្រូវបានបិទ ដោយឡែកទ្វារសម្រាប់ចេញចូល គឺត្រូវដើរចូលពីចំហៀងអគារវិញ។
បន្ទាប់ពីបានស្រាវជ្រាវរួចមក សមត្ថកិច្ចបានសុំដីកាពីតុលាការ ដោយបានឆែកឆេរ និងត្រួតពិនិត្យ ដោយនៅទីនោះដែរ គេសង្កេតឃើញមានអ្នកគ្រប់គ្រងការងារចំនួន២នាក់ ដែលត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ន។ នៅក្នុងអគារលេខ ១៨៦/៩៩ កម្លាំងបានរកឃើញ សាប៊ូដុសមុខ ដែលគេបានផលិតរួចមួយចំនួន វត្ថុធាតុដែលគេទុកសម្រាប់ផលិតជាសាប៊ូមួយចំនួន ម៉ាស៊ីនកាត់ដុំសាប៊ូ១គ្រឿង ម៉ាស៊ីនសង្កត់ពុម្ពសាប៊ូ១គ្រឿង ប្រអប់សម្រាប់ច្រកដុំសាប៊ូ យីហោ « ម៉ប៉ាន់យ៉ា » « គ្រូពេទ្យ បញ្ញា » មួយចំនួនធំ ។


ដោយឡែកសម្រាប់អគារលេខ ១៨៦/១០០ សមត្ថកិច្ចបានរកឃើញ ធុងប្រេងឆា ដែលជាធុងទទេ ចំណុះ២០០លីត្រ ចំនួន៨ធុង ដែលត្រូវបានសមត្ថកិច្ចដកហូតទុកជាវត្ថុតាងទាំងអស់ ចំណែកទីតាំងផលិត គ្មានលក្ខណៈស្តង់ដារគ្មានអនាម័យ និងការវេចខ្ចប់ គ្មានកាលបរិច្ឆេទនៃការផលិត និងផុតកំណត់ព្រមទាំងបានលាក់ទីតាំងផលិត ផងដែរ។

នៅចំពោះមុខសមត្ថកិច្ច អ្នកគ្រប់គ្រងទាំងពីរនាក់ បានសារភាពថា ខ្លួនទើបបានចាប់ផ្តើមផលិត ប្រមាណជា៣ទៅ៤ខែប៉ុណ្ណោះ ដោយបានចែកចាយទៅលើទីផ្សារមួយចំនួន និងពិសេសគឺលក់នៅក្នុងអនឡាញដាច់ខ្លាំង ដោយសារតែសាប៊ូនេះ លក់ត្រឹមតែ៦បាតប៉ុណ្ណោះ ក្នុង១ដុំ។ សមត្ថកិច្ចក៏បានប្រកាស និងបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ដែលនិយមប្រើប្រាស់ផលិតផល តាមអនឡាញ ឬក៏ផលិតផលប្រចាំថ្ងៃ សូមមេត្តាពិនិត្យឲ្យបានច្បាស់លាស់ នូវកាលបរិច្ឆេទផ្សេងៗ បើគ្មានទេនោះពិតជារបស់ក្លែងក្លាយហើយ ត្រូវរាយការណ៍ជាបន្ទាន់ដល់សមត្ថកិច្ច៕
អត្ថបទ៖ សោ និយមរ័ត្ន
សូមចុចអាន៖ លោក ប្រាយុទ្ធ ព្រមានដាក់ទោសអ្នកផ្សព្វផ្សាយព័ត៌មានមិនពិតស្តីពីផែនការចាក់វ៉ាក់សាំងកូវីដ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ