Connect with us

ព័ត៌មានអន្ដរជាតិ

Trump ត្រៀម​ប្រកាស​ជ័យជំនះភ្លាមៗ បើទោះ​ការ​រាប់សន្លឹក​ឆ្នោត​មិន​ទាន់​ចប់​ក៏ដោយ

បានផុស

នៅ

ប្រធានាធិបតី​អាមេរិក លោក Donald Trump បាន​កំពុង​រៀបចំ​ប្រកាស​ពី​ជ័យ​ជំនះ​ក្នុង​ការ​បោះ​ឆ្នោត​ថ្ងៃ​អង្គារ៍​ស្អែកនេះឲ្យ​បាន​លឿន​បំផុត បើ​សិន​ជា​លទ្ធផល​បង្ហាញ​ថា រូបលោក​បាន​នាំ​មុខ​បេក្ខ​ប្រជែងលោក Joe Biden មកពី​គណបក្ស​ប្រជាធិបតេយ្យ។ នេះបើ​តាម​ការ​បញ្ជាក់​ពី​គេហទំព័រ​ថ្មី​មួយ​នៅ​អាមេរិក Axios។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេហទំព័រ Axios បាន​រាយការណ៍​ទៀត លោក Trump មាន​ចេតនា​ប្រកាស​ជ័យ​លាភី​របស់​ខ្លួនភ្លាមៗ បើ​ទោះ​ជា​សន្លឹក​ឆ្នោត​ជា​ច្រើន​ពិសេស​សន្លឹក​ឆ្នោតដ៏​សំខាន់​នៅរដ្ឋ Pennsylvania ដែលអាច​កំណត់​ជោគជ័យ​វាសនា​ប្រធានាធិបតី​អាមេរិក នៅ​មិន​ទាន់​រាប់​រួច​រាល់​ក្តី។

ទោះជា​យ៉ាង​ណា បើ​តាម​ការ​ចេញ​ផ្សាយ​របស់ Axios លោក Trump ដាច់​ខាត ត្រូវ​តែ​ឈ្នះ​ឆ្នោតក្នុង​បណ្តា​រដ្ឋសំខាន់ៗ​ដូចជា Ohio, Florida, North Carolina, Texas, Iowa, Arizona និងរដ្ឋ Georgia បើ​សិនជា​ចង់​បន្ត​ដំណែង​ប្រធានាធិបតី​អាណត្តិទី២។

ឆ្លើយ​តប​ទៅ​និង​ព័ត៌មាន​នេះ លោក Tim Murtaugh នាយក​ផ្នែក​ទំនាក់​ទំនង​នៃ​យុទ្ធ​នាការ​ឃោសនា​បោះឆ្នោត​របស់​លោក Trump ប្រាប់​គេហទំព័រ Axios ថា “គ្មាន​អ្វី​ចម្លែក​ទេ ប៉ុន្តែ​មនុស្ស​ជាច្រើន កំពុង​ព្យាយាមដាក់​ការ​សង្ស័យ​ទៅ​លើ​ជ័យ​ជំនះ​លោក Trump”៕

ប្រែសម្រួល៖ សុភា
ប្រភព៖ SCMP

ចុចអាន៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម