Connect with us

ព័ត៌មានអន្ដរជាតិ

WHO គូសបញ្ជាក់ពីហានិភ័យនៃជំងឺផ្តាសាយចំពោះកុមារតូចៗ និងស្ត្រីមានផ្ទៃពោះ អំឡុងពេលជំងឺកូវីដ ១៩

បានផុស

នៅ

ក្រុមអ្នកជំនាញមកពីអង្គការសុខភាពពិភពលោក (WHO) បានគូសបញ្ជាក់កាលពីថ្ងៃចន្ទអំពីហានិភ័យនៃជំងឺផ្តាសាយចំពោះកុមារ និងស្ត្រីមានផ្ទៃពោះ ក្នុងអំឡុងពេលមានរោគរាតត្បាតនៃជំងឺកូវីដ ១៩ ដោយអំពាវនាវឲ្យមានការត្រួតពិនិត្យ និងធ្វើតេស្តខ្លាំងក្លាជាងមុន ។

លោកស្រី Maria Van Kerkhove ប្រធានផ្នែកបច្ចេកទេសសម្រាប់កម្មវិធីបន្ទាន់ផ្នែកសុខភាពរបស់ WHO បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយរបស់ WHO កាលពីថ្ងៃចន្ទថា គេនៅមិនទាន់ដឹងថាតើរដូវផ្តាសាយមកដល់នៅអឌ្ឍគោលខាងជើងត្រូវរីករាលដាលយ៉ាងដូចម្តេចនោះទេ ។ ទោះយ៉ាងណាក៏ដោយប្រព័ន្ធឃ្លាំមើលដ៏រឹងមាំសម្រាប់ជំងឺផ្តាសាយគឺមានរួចហើយ ហើយនៅតែដំណើរការសូម្បីតែក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ ១៩ ។ លោកស្រីបានផ្តល់អនុសាសន៍ថា អ្នកដែលមានហានិភ័យខ្ពស់នៃជំងឺផ្តាសាយត្រូវចាក់វ៉ាក់សាំងនៅឆ្នាំនេះ ខណៈដែលជំងឺរាតត្បាតកូវីដ ១៩ កំពុងរាលដាលខ្លាំង ។

ទស្សនៈរបស់លោកស្រីត្រូវបានលើកយកដោយលោក Janet Diaz ប្រធានផ្នែកគ្រប់គ្រងការព្យាបាលរបស់ WHO ដែលបានសង្កត់ធ្ងន់ថា ការឃ្លាំមើលគឺជាគន្លឹះប្រឆាំងនឹងរដូវផ្តាសាយ ហើយបើទោះបីជាគ្រុនផ្តាសាយ និងជំងឺកូវីដ ១៩ ពិតជាមានរោគសញ្ញាសាមញ្ញក៏ដោយក៏នៅតែមានភាពខុសគ្នាខ្លះដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបានគូសបញ្ជាក់ថា កុមារតូចៗ និងស្ត្រីមានផ្ទៃពោះប្រឈមនឹងជំងឺផ្ដាសាយធ្ងន់ធ្ងរ ប៉ុន្តែមិនបង្ហាញពីភាពធ្ងន់ធ្ងរនៃជំងឹកូវីដ ១៩ នោះទេ ។ ប្រសិនបើក្រុមជំងឺទាំងពីរបង្ហាញរោគសញ្ញានៃការឆ្លងជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ពួកគេត្រូវធ្វើតេស្តជាមុន មុនពេលប្រើវិធីព្យាបាលផ្សេងៗគ្នា ។

លោកស្រីបានបន្ថែមទៀតថា ភាពខុសគ្នាមួយទៀតគឺថ្នាំ Corticosteroid ដែលឥឡូវនេះត្រូវបានប្រើសម្រាប់ការព្យាបាលជំងឺកូវីដ ១៩ ហើយអាចកាត់បន្ថយអត្រាមរណភាពចំពោះអ្នកជំងឺដែលមានជំងឺកូវីដ ១៩ ធ្ងន់ធ្ងរ និងដំណាក់កាលចុងក្រោយ ។ ប៉ុន្តែលោកស្រីបានលើកឡើងពីហានិភ័យនៃថ្នាំ Corticosteroid ក្នុងជំងឺផ្តាសាយផងដែរដោយនិយាយថាថ្នាំ Corticosteroid ពិតជាអាចបង្កើនការចម្លងវីរុសដូចគ្នា ។

លោកស្រីជឿជាក់ថា វាចាំបាច់ត្រូវយល់ពីដំបូងនៅពេលជំងឺផ្តាសាយចាប់ផ្តើមសាយភាយនៅក្នុងសហគមន៍ ហើយបន្ទាប់មកដាក់រោគវិនិច្ឆ័យផ្សេងគ្នាដោយផ្អែកលើចំណេះដឹងនៃភាពខុសគ្នាក្នុងស្ថានភាពធ្ងន់ធ្ងរ និងវិធីព្យាបាលរវាងជំងឺផ្តាសាយ និងជំងឺកូវីដ ១៩ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ ប្រមុខ WHO ត្រូវធ្វើចត្តាឡីស័កបន្ទាប់ពីប៉ះពាល់អ្នកឆ្លងកូវីដ

ចុចអាន ៖ លោក Maduro ថា អ្នកវិទ្យាសាស្ត្រវ៉េណេហ្ស៊ុយអេឡាបានបង្កើតថ្នាំកម្ចាត់ជំងឺកូវីដ ១៩ ដែលមានប្រសិទ្ធភាព ១០០ ភាគរយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម