Connect with us

ព័ត៌មានអន្ដរជាតិ

ការសិក្សាពីទីអវកាសរបស់ជប៉ុន រកឃើញ​រឿងដ៏ភ្ញាក់ផ្អើល​ក្រោយបញ្ជូន​កណ្តុរ ១២ក្បាលទៅទីនោះ

បានផុស

នៅ

ការសិក្សា​នៃភ្នាក់​ងារ​ទីអវកាស​ជប៉ុន រកឃើញ​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុតមួយ ក្រោយ​បញ្ជូន​កូន​កណ្តុរទៅ​ពិសោធ​នៅ​ស្ថានីយទីអវកាស​អន្តរជាតិ ដោយ​អាចជួយ​ឲ្យ​ការវិវត្តន៍​ទៅ​រក​វ័យ​ចំណាស់​របស់​កណ្តុរ​ធ្វើ​ឡើង​ក្នុង​សហភាព​យឺតយ៉ាវ។ នេះ​បើ​តាម​ការ​អះអាង​ក្នុង​ការ​សិក្សារបស់​ភ្នាក់​ងារ​រុករកទីអវកាស នៃ​សាកលវិទ្យា Tohoku របស់ជប៉ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ការ​សិក្សា​ថ្មី​នេះបញ្ជាក់​ថា នៅ​ពេល​សត្វ​កណ្តុរ​ត្រូវ​គេបញ្ជូន​ទៅលើ​ទីអវកាស អ្នក​វិទ្យាសាស្ត្រ​បាន​ធ្វើ​ពិសោធន៍ បម្រែបម្រួល​គីមីដូចគ្នា​ទៅ​លើល្បឿន​​ផ្លាស់​ប្តូរវ័យក្នុង​ខ្លួន​កណ្តុរ អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ការ​ធ្លាក់​ចុះ​សារធាតុ nuclear factor erythroid 2-related factor 2 ឬ Nrf2 ធ្វើ​ឲ្យ​ការ​វិវត្ត​ទៅ​រក​ភាព​ចាស់​របស់​កណ្តុរ​មាន​ភាព​យឺត​យ៉ាវ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន JAXA នៅ​ថ្ងៃអង្គារ៍​នេះ។

White mouse in laboratory

គំហើញ​ថ្មី​នេះ គឺ​កាន់​តែជួយ​ដល់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​អាចអភិវឌ្ឍថ្នាំ​ព្យាបាល​ជំងឺ​មួយចំនួនដែល​ពាក់​ព័ន្ធ​និង​ភាពជរា ពិសេស​ជំងឺ​ចាស់វង្វេង Alzheimer ជំងឺភ្លេចភ្លាំង​មនុស្សចាស់ និង​ជំងឺ​ទឹក​នោម​ផ្អែម​ជាដើម។

លើស​ពី​នេះ អ្នក​វិទ្យាសាស្ត្រ​ក៏​អាច​ប្រើ​ការ​សិក្សា​នេះ ជួយ​ក្នុង​ការ​ស្រាវជ្រាវវិធី​ព្យាបាលបញ្ហា​សុខភាព​ពាក់ព័ន្ធ​ពីការ​ធ្វើ​ដំណើរ​លើ​ទីអវកាសថែម​ទៀត​ផង៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post

ចុចអាន៖ ថៃ បញ្ចេញ​ជំនួយ​ខ្នាត​ទន់ជិត ១៣ពាន់​លាន​ដុល្លារ ជួយ​ស្តារ​សេដ្ឋកិច្ច​ខេត្តទេសចរណ៍​ភាគ​ខាងត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម