Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមលោក Trump កំពុងត្រូវបានគេស៊ើបអង្កេតករណីយកសេតវិមានធ្វើជាទីបញ្ជាការនៅថ្ងៃបោះឆ្នោត បំពានច្បាប់

បានផុស

នៅ

សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យលោក Bill Pascrell បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការិយាល័យប្រឹក្សាយោបល់ពិសេសរបស់សហរដ្ឋអាមេរិកបានបើកការស៊ើបអង្កេតមួយលើការចោទប្រកាន់ដែលថា យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump បានប្រើប្រាស់សេតវិមានជាទីបញ្ជាការមួយនៅថ្ងៃបោះឆ្នោតដែលជាទង្វើរំលោភបំពានលើច្បាប់សហព័ន្ធ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក Pascrell បាននិយាយថា ក្រុមឃ្លាំមើលសហព័ន្ធបានឆ្លើយតបកាលពីថ្ងៃព្រហស្បតិ៍ចំពោះការស្នើរបស់លោកឲ្យស៊ើបអង្កេតបញ្ហានេះដោយប្រាប់លោកថា អង្គភាពពិសេសបានបើកការស៊ើបអង្កេតលើការចោទប្រកាន់ទាំងនេះដើម្បីកំណត់ថាតើលោក Trump បានរំលោភបំពានលើច្បាប់ Hatch Act ដែរឬក៏យ៉ាងណា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Pascrell បានស្នើសុំឲ្យមេធាវីរបស់ក្រុមប្រឹក្សាយោបល់ពិសេសគឺលោក Henry Kerner ធ្វើការស៊ើបអង្កេតលើរបាយការណ៍ដែលបង្ហាញថាលោក Trump បានប្រើប្រាស់បន្ទប់សង្រ្គាមនៃការិយាល័យប្រតិបត្តិ Eisenhower Executive នៃសេតវិមានសម្រាប់យុទ្ធនាការ និងការតាមដានលទ្ធផលនៅថ្ងៃបោះឆ្នោត ។

ទន្ទឹមនោះមិនមានការអត្ថាធិប្បាយណាមួយភ្លាមៗត្រូវបានធ្វើឡើងពីការិយាល័យប្រឹក្សាយោបល់ពិសេសនោះទេ ។

គួរបញ្ជាក់ថា ច្បាប់ Hatch Act ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៣៩ ហើយច្បាប់មានតួនាទីកំណត់សកម្មភាពនយោបាយរបស់មន្ត្រីរដ្ឋាភិបាលសហព័ន្ធលើកលែងតែប្រធានាធិបតី និងអនុប្រធានាធិបតីប៉ុណ្ណោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

ចុចអាន ៖ មន្ត្រីជាន់ខ្ពស់គណបក្សសាធារណរដ្ឋ ថា លោក Trump ធ្វើឲ្យខូចដំណើរការលទ្ធិប្រជាធិបតេយ្យ

ចុចអាន ៖ ពាក្យបណ្តឹងរបស់លោក Trump គ្រាន់តែជាវិធីពន្យារពេល មិនចង់ឲ្យខ្លួនចាញ់លឿនពេកប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម