Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកស្ម័គ្រចិត្តធ្វើតេស្តវ៉ាក់សាំងកូវីដម្នាក់បាត់បង់ជីវិតតែការសាកល្បងនៅតែបន្ត

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសាកល្បងវ៉ាក់សាំងកូវីដដែលបង្កើតឡើងដោយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford នឹងនៅតែបន្តទៅមុខទៀតបន្ទាប់ពីការពិនិត្យមើលអំពីការស្លាប់របស់អ្នកស្ម័គ្រចិត្តម្នាក់នៅក្នុងប្រទេសប្រេស៊ីល។

អាជ្ញាធរសុខាភិបាលរបស់ប្រេស៊ីលមិនបានផ្តល់ព័ត៌មានលម្អិតអំពីការស្លាប់នេះទេដោយសម្អាងលើតម្រូវការរក្សាការសម្ងាត់។

ប៉ុន្តែសាកលវិទ្យាល័យ Oxford និយាយថា “ការវាយតម្លៃដោយប្រុងប្រយ័ត្ន” មិនបានបង្ហាញពីការព្រួយបារម្ភអំពីសុវត្ថិភាពអ្វីឡើយ។

មានតែអ្នកស្ម័គ្រចិត្តប្រហែលពាក់កណ្តាលប៉ុណ្ណោះដែលត្រូវបានផ្តល់វ៉ាក់សាំងកូវីដពិតប្រាកដរបស់សាកលវិទ្យាល័យ Oxford។ ក្រុមទី២កំពុងទទួលការចាក់វ៉ាក់សាំងដែលមានអាជ្ញាប័ណ្ណសម្រាប់សម្រាប់ជំងឺរលាកស្រោមខួរក្បាល។

ទាំងអ្នកចូលរួមនិងក្រុមគ្រួសាររបស់ពួកគេមិនដឹងថាតើពួកគេត្រូវបានចាក់វ៉ាក់សាំងមួយណានោះទេ។

ការធ្វើបែបនេះអាចឲ្យអ្នកស្រាវជ្រាវប្រៀបធៀបលទ្ធផលសម្រាប់ក្រុមទាំងពីរដើម្បីវាស់វែងថាតើវ៉ាក់សាំងមានប្រសិទ្ធភាពដែរឬក៏អត់។

ក្រុមហ៊ុន AstraZeneca បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនមិនអាចធ្វើអត្ថាធិប្បាយលើករណីបុគ្គលបានឡើយប៉ុន្តែខ្លួនអាចបញ្ជាក់បានថា ដំណើរការត្រួតពិនិត្យតាមតម្រូវការទាំងអស់ត្រូវបានអនុវត្តតាម។

មានក្តីសង្ឃឹមខ្ពស់ថា វ៉ាក់សាំងរបស់ Oxford និង AstraZeneca អាចជាថ្នាំដំបូងគេដែលនឹងមាននៅក្នុងទីផ្សារ។

វាទទួលបានជោគជ័យក្នុងការសាកល្បងដំណាក់កាលទី១និងទី២ខណៈពេលដែលការសាកល្បងដំណាក់កាលទី៣កំពុងត្រូវបានអនុវត្តទៅលើអ្នកចូលរួមនៅក្នុងប្រទេសនានារួមមានចក្រភព អង់គ្លេស ប្រេស៊ីលនិងឥណ្ឌាជាដើម។

ការសាកល្បងវ៉ាក់សាំងរបស់ Oxford ត្រូវបានផ្អាកកាលពីខែមុនបន្ទាប់ពីមានផលប៉ះពាល់លើអ្នកជំងឺនៅក្នុងចក្រភពអង់គ្លេសប៉ុន្តែបន្តឡើងវិញនៅប៉ុន្មានថ្ងៃក្រោយនៅពេលដែលវាត្រូវបានគេគិតថាមានសុវត្ថិភាព៕

ប្រែសម្រួលដោយ៖ Vann Vann

ចុចអាន៖ ពិតឬយ៉ាងណាថាលោកtrumpមាន​កូវីដ ហើយចុះបើលោកbidenក៏ឆ្លងដែរការបោះឆ្នោតទៅជាយ៉ាងណា?

ចុចអាន៖ ប្រជុំតាមzoomបែបណា អាច​ការពារសុវត្ថិភាព​បានពីពួក hackers

ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១៦ នាទីutes មុន

​រង្វង់​កប់ពពក丨ផ្ទះធំប្រណិតនៅ La Vista ONEសញ្ញាសម្គាល់ខ្ពស់បំផុតនៅភ្នំពេញ!

កីឡា៣ ម៉ោង មុន

ពិធី​បើក​ការ​ប្រកួត​តេក្វាន់ដូ ITF៖ ឯកឧត្ដម​ ហ៊ុន​ ម៉ានី កីឡាជាស្ពានដ៏សំខាន់ក្នុងការរក្សាទំនាក់ទំនង

ព័ត៌មានជាតិ៣ ម៉ោង មុន

ភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រក​ព្រំដែនកម្ពុជា-ថៃមួយចំនួន​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

IDF៖ អ៊ីស្រាអែល​ជិត​សម្រេច​​គោលដៅ​គ្រប់គ្រង៧៥%នៃ​តំបន់​ហ្គាហ្សា

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ពលរដ្ឋនៅខណ្ឌដង្កោម្នាក់ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម ហើយមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបានយកទៅប្រើប្រាស់ខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម