សុខភាព
អ្វីទៅជាជំងឺកូនក្រៅស្បូន?
កូនក្រៅស្បូន គឺជាជំងឺមួយដែលជួបប្រទះញឹកញាប់ជាងគេ នៅចំពោះស្ត្រីលើសកលលោក ក៏ដូចជានៅប្រទេសកម្ពុជាដែរ។
ជំងឺនេះ កើតឡើងចំពោះស្ត្រីដែលមានផ្ទៃពោះនៅត្រីមាសដំបូង ដែលគភ៌បង្កកំណើតនៅក្រៅស្បូន។ ភាគច្រើន នៃជំងឺកូនក្រៅស្បូននេះ កើតឡើងក្នុងដៃស្បូន (trompe de Fallope et tubaires)។ ប្រសិនបើអ្នកជំងឺមកមន្ទីរពេទ្យ និងទទួលការព្យាបាលមិនទាន់ពេលនោះ ជំងឺនេះ បង្កឲ្យមានការឈឺចាប់ អាចមានគ្រោះថ្នាក់ដល់អាយុជីវិត។
១) មូលហេតុ ៖
កត្តាដែលប្រឈមចំពោះស្ត្រីនឹងជំងឺនេះមានៈ
– ធ្លាប់មានធ្លាក់ស រ៉ាំរ៉ៃ
– ធ្លាប់មានជំងឺរលាកដៃស្បូន
– ធ្លាប់មានជំងឺកាមរោគ
– ធ្លាប់វះកាត់ដៃស្បូន
– មានដុំដៃស្បូន
– ជក់បារីច្រើន
– មានដៃគូរួមភេទច្រើន
– និងកត្តារួមផ្សំផ្សេងៗទៀត
២) រោគសញ្ញា ៖
ជាទូទៅរោគសញ្ញា នៃជំងឺនេះ កើតឡើងចំពោះស្ត្រីមានផ្ទៃពោះនៅត្រីមាសដំបូង (ចន្លោះពី ៤ ទៅ ១០សប្ដាហ៍) ដូចជា:
– មានការឈឺចាប់នៅអាងត្រគាក (Douleur Pelvienne)
– មានការធ្លាក់ឈាមតាមទ្វារមាស (តិច ឬ ច្រើន ទៅតាមទីតាំង នៃគភ៌)
– អ្នកជំងឺមានសភាពស្លេកស្លាំង
– អស់កម្លាំង ល្ហិតល្ហៃ វិលមុខ
– ចុកពោះ ក្អួតចង្អោរ
៣) រោគវិនិច្ឆ័យ ៖
យើងអាចដឹងពីជំងឺនេះតាមរយៈការធ្វើរោគវិនិច្ឆ័យដោយគ្រូពេទ្យដូចខាងក្រោមៈ
– សម្ពាធឈាមចុះខ្លាំង
– ជីពចរដើរញាប់ខុសធម្មតា
– សីតុណ្ហភាពក្នុងខ្លួនថយចុះជាងធម្មតា
– ការពិនិត្យទឹកនោមរកមើលសញ្ញាមានគភ៌ (Test de Grossesse Urinaire)
– ការធ្វើតេស្តឈាម (Béta HCG et NFS Groupage)
– មានការឈឺចាប់ខ្លាំង ពេលស្ទាបលើអាងត្រគាក និងពិនិត្យទ្វារមាស
– ការពិនិត្យអេកូសាស្ត្រៈ
● ពុំមានអំប្រ៊ីយ៉ុងក្នុងស្បូន
● មានឃើញចង្វាក់បេះដូងទារកនៅនឹងដៃស្បូន (អាចឆ្វេង រឺស្តាំ)
● មានដក់ឈាមនៅក្នុងពោះ តិចរឺច្រើន ទៅតាមសភាពជំងឺ
៤) ការព្យាបាល ៖
វិធីព្យាបាលនៃជំងឺនេះមាន ២ប្រភេទៈ
ក. ការព្យាបាលដោយថ្នាំ ក្នុងករណីអ្នកជំងឺមកពិគ្រោះទាន់ពេលវេលា និងគ្រូពេទ្យធ្វើរោគវិនិច្ឆ័យ (Diagnostic précoce) ដឹងថាអ្នកជំងឺមានកូនក្រៅស្បូនក្នុងកំឡុងពេល៤សប្ដាហ៍ នៃគភ៌។
ខ. ការព្យាបាលដោយវះកាត់ មាន២របៀបៈ
– ការវះកាត់ដោយប្រើឧបករណ៍ចោះ (Coelio-chirurgie): វិធីនេះធ្វើឡើងចំពោះ៖
● អ្នកជំងឺមកទាន់ពេលវេលា និងមានសភាពធម្មតា
● ដុំឈាមកូនក្រៅស្បូនមិនទាន់បែក រឺបែកដែលមានហូរឈាមតិចតួច
● មានដក់ឈាមតិចតួចនៅក្នុងអាងត្រគាក
ការវះកាត់ដោយប្រើឧបករណ៍ចោះនេះអ្នកជំងឺពុំមានការឈឺចាប់ខ្លាំង ស្នាមវះកាត់តូច សម្រាកពេទ្យរយៈពេលខ្លី ឆាប់បានត្រលប់ទៅធ្វើការបានធម្មតាវិញ។ អ្វីដែលពិសេស គឺរក្សាទុកដៃស្បូនរបស់ស្ត្រីដើម្បីអាចមានកូនទៅថ្ងៃក្រោយបាន។
– ការវះកាត់ដោយបើកពោះ (Laparotomie): វិធីនេះធ្វើឡើងចំពោះស្ត្រីមកមន្ទីរពេទ្យយឺតយ៉ាវ មានសភាពធ្ងន់ធ្ងរ ស្លេកស្លាំងខ្លាំង មានបែកឈាមពេញពោះ ដែលតម្រូវឲ្យវះកាត់ជាបន្ទាន់ និងកាត់ដៃស្បូនចោល។
ដូច្នេះ ស្ត្រីមានគភ៌នៅកំឡុងត្រីមាសដំបូងគ្រប់រូប ប្រសិនបើមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ ត្រូវប្រញាប់មកជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេស ដើម្បីធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាលត្រឹមត្រូវ ទាន់ពេលវេលា ចៀសវាងហានិភ័យផ្សេងៗ ដូចជាការកាត់ដៃស្បូនដែលគ្មានឱកាសមានកូនទៅថ្ងៃក្រោយ និងករណីធ្ងន់ធ្ងរអាចគ្រោះថ្នាក់ដល់អាយុជីវិត។ស្រលាញ់សុខភាពមាតា គ្រួសារមានសុភមង្គល៕
អត្ថបទ ៖ រស្មី
ចុចអាន៖ជឿដែរថា ខំអាវ៉ង់រាល់ថ្ងៃពេញមួយខែ បង្កើនសម្រស់ក្មេង១០ឆ្នាំ?
ចុចអាន៖អាថ៌កំបាំងនៃក្លិនដ៏ខ្លាំងពិបាកទ្រាំពីគ្រាប់ធញ្ញជាតិ Cumin ប្រើក្នុងម្ហូបឥណ្ឌា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់