ការសិក្សារបស់លោកវេជ្ជបណ្ឌិត Ethan Weiss អ្នកជំនាញផ្នែកជំងឺបេះដូងនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា នៃសាន់ហ្វ្រាន់ស៊ីស្កូ ណែនាំថា ការតមអាហារមិនទៀងទាត់មិនបានជួយឲ្យស្រកទម្ងន់បានទេ ថែមទាំងបំផ្លាញរាងកាយផង។
ការតមអាហារបណ្ដោះអាសន្នដែលក្នុងនោះការញ៉ាំអាហារត្រូវបានកំណត់ទៅតាមពេលវេលាជាក់លាក់ (២អាទិត្យទី១ខែ) ជាលំហាត់រក្សារាងដ៏ពេញនិយមមួយ ប៉ុន្តែការសិក្សាដែលត្រូវបានធ្វើឡើងជាចម្បងលើសត្វកណ្ដុរបង្ហាញថា មនុស្សលើសទម្ងន់ ១១៦ នាក់មិនបានរកឃើញភាពខុសគ្នាគួរឲ្យកត់សម្គាល់នៃការសម្រកទម្ងន់ ទេទោះបីជាបានកម្រិតការញ៉ាំរបស់ពួកគេនិងបរិភោគគម្លាត ៨ ម៉ោងរាល់ថ្ងៃក្ដី។
អស់រយៈពេល ៧ ឆ្នាំមកហើយដែលលោកវេជ្ជបណ្ឌិត Ethan Weiss អ្នកជំនាញផ្នែកជំងឺបេះដូងនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ានៃសាន់ហ្វ្រាន់ស៊ីស្កូបានដឹកនាំការពិសោធលើវិធីតមអាហារមិនទៀងទាត់។
សុខភាពមនុស្សត្រូវបានប៉ះពាល់បន្ទាប់ពីការស្រាវជ្រាវជាច្រើនដែលបានបង្ហាញនៅក្នុងសត្វកណ្ដុរថាអាចជាយុទ្ធសាស្ត្រសម្រកទម្ងន់គ្មានប្រសិទ្ធភាព ចំពោះមនុស្សទេប្រសិនម្ដងតមម្ដងមិនតម។
ការតមអាហារជាប្រចាំដែលជានិន្នាការមួយក្នុងចំណោម“ ជីវគីមី” ដែលប្រើការតមអាហារនិងរបៀបរស់នៅថ្មី ព្យាយាមលើកកម្ពស់សុខភាពបានក្លាយជាពេញនិយម កាន់តែខ្លាំងឡើងនៅក្នុងទសវត្សចុងក្រោយនេះ។
ឥទ្ធិពលរបស់ Instagram មានទម្ងន់នៅលើនិន្នាការនេះ ដោយសារតារាល្បី ៗ ដូចជាលោក Hugh Jackman បាននិយាយថា ការតមនឹងជួយពួកគេឲ្យមានរាងស្អាត។
យោងតាមទិន្នន័យរបស់ Google Trends បានឲ្យដឹងថា ការតមអាហារថេរគឺជាការស្វែងរករបបអាហារដែលមាននិន្នាការជាក់លាក់ មានអ្នកជំនាញជួយកំណត់កាឡូរី ប៉ុន្តែភ័ស្តុតាងវិទ្យាសាស្ត្រលើមនុស្ស គឺ UCSF ដែលដឹកនាំគម្រោងស្រាវជ្រាវមានឈ្មោះថា TREAT ដោយក្រុមនិស្សិតបញ្ចប់ការសិក្សា Derek Lowe បានជ្រើសរើសមនុស្សចំនួន ១១៦ នាក់ដែលធាត់លើសទម្ងន់។ អ្នកចូលរួមទាំងអស់នោះ បង្ហាញថាប្រសិទ្ធភាពនៃការជ្រើសរើសអាហារដែលមានសុខភាពល្អ អាចជួយច្រើនជាងការតម។
លោកបានពន្យល់ថា បើគ្រាន់តែស្រកទម្ងន់រាងកាយ មិនមានន័យថា កំពុងមានរឿងល្អកើតឡើងចំពោះសុខភាពទេ។ យើងត្រូវការសំពាធឈាមល្អនិងគ្មានជាតិពុលក៏គ្រប់គ្រាន់ឲ្យរាងកាយមានសម្រស់ទាំង ឆ្អឹង ស្បែក និងដំណើរសកម្មភាពរបស់យើង៕
ប្រែសម្រួល ៖ សុភា
សុភាប្រភព ៖ CNBC
ចុចអាន៖អាថ៌កំបាំងនៃក្លិនដ៏ខ្លាំងពិបាកទ្រាំពីគ្រាប់ធញ្ញជាតិ Cumin ប្រើក្នុងម្ហូបឥណ្ឌា
ចុចអាន៖កត្តាគួរយល់ដឹងអំពីការថែទាំទារកក្រោយសម្រាល !