វិធីសាស្ត្រ​ទាំង ៧ ដើម្បី​ការ​រក្សា​សុខភាព​តម្រង​នោម​! – Kampuchea Thmey Daily
Connect with us

សុខភាព

វិធីសាស្ត្រ​ទាំង ៧ ដើម្បី​ការ​រក្សា​សុខភាព​តម្រង​នោម​!

Published

on

​តម្រងនោម​ (Kidneys) ជា​សរីរាង្គ​គូរ​(​ឆ្វេង​និង​ស្តាំ​) ដែល​មាន​រាង​ដូច​ទៅ​នឹង​គ្រាប់​សណ្តែក ស្ថិតនៅ​ចន្លោះ​សងខាង​នៃ​ឆ្អឹង​កង និង​ស្ថិត​នៅ​ក្រោម​ឆ្អឹង​ប្រអប់​ទ្រូង​។​

​ក​) តម្រងនោម​ មានមុខ​ងា​រ​សំខាន់ៗ​ដូចជា​៖

– ជា​ទម្រង់​ចម្រោះ​ជាតិពុល និង កាកសំណល់​ពី​ក្នុង​ឈាម​ហើយ​បញ្ចេញ​ចោល​តាម​ទឹកនោម​

– ធានា​លំនឹង​សារជាតិ​ទឹក និង​អេឡិចត្រូលីត​ក្នុង​សារពាង្គកាយ​

– ផលិត អ័រម៉ូន (Rennin, Erythropoietin) អង់ស៊ីម និង​ជាតិ​វីតា​មីន​មួយ​ចំនួន ដែល​ចូលរួម​ដល់​ការគ្រប់គ្រង សម្ពាធ​ឈាម ផលិត​គ្រាប់​ឈាម​ក្រហម និង​ធានា​ដល់​ការលូតលាស់​និង​ភាព​រឹងមាំ​នៃ​ឆ្អឹង​។​

​ខ​) ដោយសារ​តួនាទី​ដ៏​សំខាន់​ មិន​អាច​ខ្វះ​បាន​បែប​នេះ​ហើយ ទើប​យើង​គួរ​យល់ដឹង​ពី វិធី​ថែ​រក្សា​សុខភាព​តម្រង​នោម​របស់​យើង តាមរយ៖

១- ពិសា​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ពី ២,៥​លីត្រ ទៅ ៣​លីត្រ​ក្នុង​មួយថ្ងៃ ដើម្បី​ទប់ទល់​នឹង​ការបាត់បង់​ជាតិ​ទឹក កាត់បន្ថយ​និង​ការពារ​រលាក​ផ្លូវ​ទឹកនោម និង គ្រួស​តម្រង​នោម​។​

២- ពិសា​អាហារ​ ដែល​មាន​ប្រយោជន៍​ចំពោះ​សុខភាព ដូចជា បន្លែ និង​ផ្លែឈើ​ស្រស់​។ កាត់បន្ថយ​ការ​បរិភោគ​អាហារ​ផ្អែម​ពេក ឬក៏​ប្រៃ ដើម្បី​ការពារ​និង​គ្រប់គ្រង​ការ​លើស​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ការ​ឡើង​សម្ពាធ​ឈាម​។​

៣- ធ្វើ​លំ​ហាត់ប្រាណ​ជាប់​ជាប្រចាំ​ ដើម្បី​ធានា​បាន​នូវ​ទម្រង់​រាងកាយ​មួយ​សមស្រប​។​

៤- ជៀសវាង​ការ​ពិសា​បារី និង​ស្រា ព្រោះ​អាច​ធ្វើ​ឲ្យ​ខូចខាត​សរសៃ​ឈាម និង​ប៉ះពាល់​សុខភាព​តម្រងនោម​

៥- ជៀសវាង​ការប្រើប្រាស់​ថ្នាំ ដែល​គ្មាន​ប្រភព​ច្បាស់លាស់ និង​គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​

៦- កាត់បន្ថយ​ការ​ស្ត្រេ​ស និង​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​

៧- ពិនិត្យ និង​តាមដាន​ឲ្យ​បាន​ទៀងទាត់ ​នូវ​សុខភាព​ និង មុខងារ​តម្រងនោម​ជាមួយ​គ្រូពេទ្យ​ឯកទេស និង​ជាពិសេស​ចំពោះ​លោកអ្នក​ ដែល​មាន​ជំងឺលើសឈាម ឬ​ទឹកនោមផ្អែម ព្រោះថា​ជំងឺ​ទាំងនេះ ​ជា​មូលហេតុ​ចម្បង​

​ ដែល​អា​ច​បណ្តាល​ឲ្យ​ទៅជា​ជំងឺ​ខ្សោយ​តម្រង​នោម​រ៉ាំរ៉ៃ ប្រសិនបើ​មិន​មាន​ការ​ព្យាបាល​មួយ​ត្រឹមត្រូវ និង​ជាក់លាក់​។​

​សូម​បងប្អូន ដែល​មាន​បញ្ហា​សុខភាព អញ្ជើញ​មក​ពិគ្រោះ​ជាមួយ​ក្រុម​គ្រូពេទ្យ​ឯកទេស​តម្រងនោម នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ស្វែងរក​រោគវិនិច្ឆ័យ និង​ចូលរួម​ពិភាក្សា​អំពី​វិធីសាស្ត្រ​នៃ​ការ​បង្កា និង​ការ​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា ប្រកបដោយ​ប្រសិទ្ធិ​ភាព ជៀសវាង​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​យល់ដឹង​ពី​ជំងឺ​រលាក​តម្រងនោម​ស្រួច​ស្រាវ​!

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ8 hours ago

រដ្ឋាភិបាល​ចិន​ ផ្ដល់​អាហារូបករណ៍​ចំនួន​៦១​កន្លែង ​ដល់​សិស្ស​និស្សិត​កម្ពុជា

ជីវិតកម្សាន្ដ8 hours ago

នាយ កុយ រំភើប​ខ្លាំង ​ខណៈ​សម្តេច​តេ​ជោ ហ៊ុន សែន ផ្តល់​អាទិភាព​ចាក់​វ៉ាក់សាំង​មុនគេ

ព័ត៌មានជាតិ10 hours ago

សម្តេច​ក្រឡាហោម ស ខេង បញ្ជា​ឲ្យ​អាជ្ញាធរ​គ្រប់​ថ្នាក់ លុបបំបាត់​យានយន្ត ដែល​បង្ក​សម្លេង​រំខាន​ដល់​ប្រជាពលរដ្ឋ

ព័ត៌មានជាតិ10 hours ago

ជនសង្ស័យ​ម្នាក់​ល្បួង​រំលោភ​ក្មេងអតីតិជន​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

ព័ត៌មានជាតិ10 hours ago

បុរស​ម្នាក់​បើក​ម៉ូតូ​កោង​រេ​ចង្កូត​ទៅ​ប៉ះ​រថយន្តធំ បណ្ដាលឲ្យ​ដួល​បោក​ក្បាល​ស្លាប់​ម្នាក់​និង​របួស​ធ្ងន់​ម្នាក់​

ព័ត៌មានពេញនិយម