សុខភាព
ហេតុអ្វីបានជាកើតជំងឺស្ទះសរសៃឈាមបេះដូង? (Heart attack)
១) អ្វីជាជំងឺស្ទះសរសៃឈាមបេះដូង?

– គឺជាការខូច ឬស្លោកសាច់ដុំបេះដូងស្រួចស្រាវ បណ្តាលមកពីសរសៃឈាម ដែលទៅចិញ្ចឹមបេះដូង (Coronary artery)។
– ជាជំងឺ ដែលមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត, ត្រូវការការព្យាបាលពិសេស និងបន្ទាន់ (Absolute medical emergency) ដើម្បីកាត់បន្ថយអត្រាមរណភាព។
២) មូលហេតុ
ភាគច្រើន (លើសពី៩០%) បណ្តាលមកពីការកកជាតិខ្លាញ់តាមសរសៃឈាមបេះដូង (Atherosclerosis)។
៣) ក្រុមមនុស្ស ដែលប្រឈមមុខ
– វ័យចំណាស់ (ប្រុស >៤៥ឆ្នាំ, ស្រី >៥៥ឆ្នាំ)
– លើសទម្ងន់
– មានជំងឺលើសឈាម

– មានជំងឺលើសជាតិស្ករ/ទឹកនោមផ្អែម

– មានជំងឺលើសជាតិខ្លាញ់ (High cholesterol)
– ពិសាបារី

– ពិសាស្រាច្រើន

– ប្រវត្តិក្រុមគ្រួសារ មានជំងឺស្ទះសរសៃឈាមបេះដូង។

៤) រោគសញ្ញា
– ឈឺទ្រូងផ្នែកខាងមុខខ្លាំងរយៈពេលយូរ (លើសពី៣០នាទី) ហើយអាចសាយភាយទៅ ក, ដើមដៃ, ស្មា, ឬថ្គាម
– សញ្ញារួមផ្សំ
• បែកញើស
• ឡេះឡះ
• ថប់ដង្ហើម ឬហត់។
៥) ផលវិបាក
– វិបត្តិ ចង្វាក់បេះដូងធ្ងន់ធ្ងរ (Arrhythmia)
– ខ្សោយបេះដូង ( Heart failure)
– ចុះសម្ពាធឈាមធ្ងន់ធ្ងរ (Shock)
– គាំងបេះដូង ស្លាប់ (Sudden death)

៦) រោគវិនិច្ឆ័យ
– ការវាស់ចង្វាក់បេះដូង (EKG)
– ការពិនិត្យឈាម អង់ស៊ីមបេះដូង (Troponin)
– អេកូបេះដូង (Heart ultrasound)
– ការថតឆ្លុះសរសៃឈាមបេះដូង (Angiography)
៧) ការព្យាបាល
– ការឆ្លុះសរសៃឈាម និង ពង្រីកដោយរ៉ឺស័រ ជាជម្រើសដ៏ល្អ និងបច្ចេកវិទ្យាទំនើបចុងក្រោយគេបង្អស់ ចំពោះការព្យាបាល ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ (Angioplasty with stent)។
– ការព្យាបាល ដោយថ្នាំឲ្យបានទៀងទាត់តាមវេជ្ជបញ្ជាត្រឹមត្រូវ។
៨) វិធីការពារ
– ហាត់ប្រាណឲ្យបានទៀងទាត់ ៣០នាទីក្នុង១ថ្ងៃ, ៥ថ្ងៃក្នុង១សប្តាហ៍
– ឈប់ពិសាបារី
– កាត់បន្ថយគ្រឿងស្រវឹងឲ្យបានច្រើនបំផុត
– ជៀសវាងអាហារប្រៃហួសប្រមាណ
– កាត់បន្ថយអាហារសំបូរជាតិខ្លាញ់, សាច់
– កាត់បន្ថយស្ថានភាពតានតឹងអារម្មណ៍ (Stress)
– គ្រប់គ្រងសម្ពាធឈាមឲ្យបានល្អ ប្រសិនបើលើសឈាម
– គ្រប់គ្រងជាតិស្ករឲ្យបានត្រឹមត្រូវ ប្រសិនបើលើសជាតិស្ករ ទៅតាមបទបញ្ជារបស់គ្រូពេទ្យ
– រក្សាទម្ងន់ឲ្យបានសមស្រប កុំឲ្យលើសទម្ងន់
– ជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេស ឲ្យបានទៀងទាត់។
ដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋមានអាការៈ និងរោគសញ្ញាដូចបានជម្រាបជូនខាងលើ សូមអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញឯកទេសបេះដូង នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរករោគវិនិច្ឆ័យ និងការព្យាបាលជំងឺនេះ ឲ្យបានទាន់ពេលវេលា ដោយបច្ចេកវិទ្យាទំនើប ប្រកបដោយប្រសិទ្ធភាពខ្ពស់។

“ក្រុមគ្រូពេទ្យជំនាញឯកទេសបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែតរង់ចាំស្វាគមន៍ រាល់ការពិគ្រោះយោបល់ និងផ្តល់ជូននូវការព្យាបាលគ្រប់ករណីជំងឺបេះដូង និងសរសៃឈាម”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ វិធីសាស្ត្រទាំង ៧ ដើម្បីការរក្សាសុខភាពតម្រងនោម!

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៧ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់