សុខភាព
សូមស្វែងយល់ អំពីជំងឺរលាកក្រពេញប្រូស្តាតស្រួចស្រាវ!
ប្រូស្តាត ជាក្រពេញភេទបុរស ស្ថិតនៅផ្នែកខាងក្រោមជាប់នឹងប្លោកនោម ហើយព័ទ្ធជុំវិញបំពង់នោមប្រដាប់ភេទ។ រលាកក្រពេញប្រូស្តាតស្រួចស្រាវជាញឹកញាប់ បណ្ដាលពីមេរោគបាក់តេរី ហើយអាចកើតលើមនុស្សប្រុសក្រោយពេញវ័យបន្តពូជ។

ក) មូលហេតុនៃការរលាក៖
– បង្កពីមេរោគនៅផ្លូវភេទ
– បង្កពីមេរោគនៅផ្លូវនោម
– បង្កពីមេរោគ នៅក្នុងឈាម

ខ) រោគវិនិច្ឆ័យ៖
– បណ្ដុំរោគសញ្ញាគ្រុនក្ដៅ
• ក្ដៅខ្លួនលើសពី ៣៨អង្សាសេ
• រងាញាក់ Frisson
• ឈឺក្បាល
• ចុករោយដងខ្លួន
– រោគសញ្ញា ផ្លូវនោម
• នោមក្ដៅក្រហាយផ្សា
• នោមញឹក
• នោមទាស់
• ស្ទះនោម
– បច្ចេកទេសលូកគូថនឹងចង្អុលដៃ (Toucher rectal) ទទួលដឹងថា ប្រូស្ដាតឡើងទំហំតឹង និងមានការឈឺចាប់ខ្លាំង

គ) ការពិនិត្យអមគ្លីនិក ៖
– បន្ទះជ្រលក់ទឹកនោមដើម្បីរកវត្តមានមេរោគ (Bandelette urinaire)
– ការពិនិត្យទឹកនោម ECBU
– បណ្ដុះមេរោគក្នុងឈាម Hémoculture
– ការពិនិត្យឈាមបន្ថែម NFS, CRP
ឃ) ផលវិបាកភ្លាមៗ ៖
– Septicémie à BGN
– ស្ទះនោម
– កខ្ទុះនៅនឹងក្រពេញប្រូស្ដាត Abrès de la prostate
– រលាយពងស្វាស Orchi-épididymite
ង) ការព្យាបាល
– បំបាត់រោគសញ្ញាផ្លូវនោម
– ព្យាបាលការបង្ករោគ

ច) សន្និដ្ឋានរួម
– ជាប្រភេទជំងឺកើតមានញឹកញាប់
– ងាយស្រួលធ្វើរោគវិនិច្ឆ័យ
– ត្រូវការចាំបាច់ការព្យាបាលទាន់ពេល

សូមបងប្អូនបុរសៗ ដែលមានអាយុចាប់ពីក្រោយពេញវ័យឡើងទៅ មេត្តាមកពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរករោគវិនិច្ឆ័យនៃជំងឺនេះ និងចូលរួមពិភាក្សាអំពីវិធីសាស្ត្រនៃការបង្ការ និងការព្យាបាលឲ្យទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ជៀសវាងបង្ក ឲ្យគ្រោះថ្នាក់ដល់អាយុជីវិត៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ហេតុអ្វីបានជាកើតជំងឺស្ទះសរសៃឈាមបេះដូង? (Heart attack)

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល