ដើរ​ត្រឹមតែ ១៥ នាទី​រាល់​ថ្ងៃ​ ​រាងរៅសមសួនហួសស្មាន – Kampuchea Thmey Daily
Connect with us

សុខភាព

ដើរ​ត្រឹមតែ ១៥ នាទី​រាល់​ថ្ងៃ​ ​រាងរៅសមសួនហួសស្មាន

Published

on

ការ​ហាត់​ប្រាណតាមពិត វាត្រូវធ្វើជាប្រចាំ តែមិន​ត្រូវ​ការ​ពេល​វេលា​ច្រើន​ទេ។

ចំពោះការ​ដើរ​វិញ ​ក៏មិនហត់នឿយ​អ្វី ថែមទំាង​អាច​ផ្លាស់​ប្តូរទម្រង់​រាងកាយ ​និងបំប៉ន​សុខភាព​របស់​យើង​យ៉ាងមានប្រសិទ្ធិភាពដោយអាចកាត់​បន្ថយ​សម្ពាធ​ឈាម ​ការពារ​ជំងឺ​សរសៃឈាម ​និងបេះដូង​ ។ល។

ការដើរមួយថ្ងៃ ​១៥ នាទី​ជា​​លំហាត់​ប្រាណ​ដ៏​សាមញ្ញ​បំផុត ​ដែល​មនុស្ស​គ្រប់​រូប​អាច​ធ្វើ​បាន ហើយ​ផលរបស់វាគឺធំជាងអ្វីដែលយើង​ធ្លាប់ដឹង។

ទីមួយ ការដើរ​ជួយបំបាត់​សភាព​​ឈឺចាប់​ផ្សេងៗ​

ការ​ដើរ​រាល់​ថ្ងៃ​នឹង​បំបាត់​ការ​ឈឺចាប់​នានាបាន ប្រសិន​បើ​​មិន​មែន​ជាលក្ខណៈ​ជំងឺរ៉ាំរ៉ៃ។ មិនតែប៉ុណ្ណោះ​ដើរ​ ១៥ នាទី​រាល់ថ្ងៃនឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ចលនានៃ​សន្លាក់​ឆ្អឹងរបស់​យើងបាន។

ទីពីរ ការ​ដើរ​ថ្មើរជើង​អាច​ជួយកាត់​បន្ថយ​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់

ជំនួស​ឱ្យ​ការ​លេប​ថ្នាំ​ ​ការ​ដើរ​រយៈ​ពេល ១៥ នាទី​ពីរ​បី​ដង​ក្នុង​មួយ​ថ្ងៃ​ គួរ​តែ​គ្រប់គ្រាន់​ដើម្បី​បន្ថយ​បញ្ហាសម្ពាធ​ឈាម​ ហើយ​ក៏​ជួយ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ពង្រឹង​ឆ្អឹង​ ធ្វើ​ឱ្យ​ឆ្អឹង​រឹងមាំ កាត់បន្ថយ​ចុះនូវ​​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង ​ក៏​ដូច​ជា​ជំងឺ​មួយ​ចំនួន​ទៀត​ដែល​ទាក់ទង​នឹង​ឆ្អឹង។

ទីបី ការដើរ​ធ្វើ​ឱ្យ​អារម្មណ៍​ប្រសើរ​ឡើង

នៅ​ឆ្នាំ ២០១៦ ក្រុម​អ្នក​វិទ្យាសាស្ត្រ​មួយ​ក្រុម​បាន​ធ្វើ​ការ​សិក្សា​លើ​ផល​ប្រយោជន៍​​នៃ​ការ​ដើរ​មកលើ​អារម្មណ៍​របស់​យើង។ លទ្ធផល​គឺ​ការដើរ បាន ១៥ នាទី​ជា​រៀង​រាល់ថ្ងៃ​ជួយ​បំបាត់ឬកាត់ចោល​ភាព​តានតឹង ​ហើយ​ជា​ទូទៅ​ធ្វើ​ឱ្យ​អារម្មណ៍​របស់​យើង​ប្រសើរ​ឡើង​ភ្លាមៗ ​ដែល​ជួយ​បង្ការ​ឬបន្ថយបញ្ហាធ្លាក់​​​ទឹក​ចិត្ត​។

របៀប​នៃ​ដើរដែលត្រឹមត្រូវ ទាមទារស្បែក​ជើង​មាន​ផាសុកភាព​និង​ទន់​។ កុំ​ដើរ​នៅ​ក្រោមពន្លឺ​​ក្តៅខ្លាំង​ហួស ​ហើយ​ត្រូវហូបទឹកគ្រប់គ្រាន់​។

អ្នកថ្មើរជើង គួរ​ចេះ​ជ្រើសសម្លៀក​បំពាក់​ស្រាលៗ ​មិនក្តៅហប់ ហើយ​ការ​ដាក់​កាស​ស្តាប់អាចជួយមិនឱ្យ​មានអារម្មណ៍​ធុញទ្រាន់បាន។​ បើមាន​មិត្តភក្តិ​ដើរ​ជា​មួយ​គ្នា ជជែក​លេង​កាន់តែប្រសើរ៕

ប្រែសម្រួល៖ សន ផានិត

ចុចអាន៖ មិន​គួរ​ញ៉ាំ​អាហារ​ទាំង​នេះ​​ច្រើន​ឡើយ ក្រោយវ័យ ​៣០​ ឆ្នាំ

ចុចអាន៖ ជឿ​ដែរ​ថា ខំ​អាវ៉ង់​រាល់ថ្ងៃ​ពេញ​មួយ​ខែ បង្កើន​សម្រស់​ក្មេង​១០ឆ្នាំ?

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម