Connect with us

សុខភាព

អ្វី​ទៅជា​ជំងឺ​រន្ធ​នោម​ត្បៀត​តូច​(Rétrécissement de l’urétre)!

បានផុស

នៅ

​ជា​ធម្មតា​បំពង់​បង្ហូរ​ទឹកនោម​រប​ស់​បុរស គឺ​ជា​បំពង់​មូល ទន់ និង​អាច​រីក​រួម​បាន​ក្នុង​កំឡុង​ពេល​ដែល​យើង​បត់ជើងតូច​។ ការ​រួម​ត្បៀត​តូច​របស់​បំពង់​ទឹកនោម គឺ​ជា​ការ​រួម​តូច​ទំហំ​នៃ​បំពង់​បង្ហូរ​នោម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) មូលហេតុ​៖

– ការរួម​ត្បៀត​តូច​ពី​កំណើត​(Sténoses congénitales)

• ជា​ករណី​កម្រ​

• ការ​បើក​មិន​ពេញលេញ​នូវ​សន្ទះ​ភ្នាស Uro-génitale

– ការ​រួម​ត្បៀត​តូច​មកពី​កំហុស​បច្ចេកទេស​

• ជា​ករណី​ដែល​ច្រើន​កើត​ឡើងជា​ញឹកញាប់​

• កើតឡើង​នៅ​ក្រោយ​ពេល ដាក់​សុង​ទឹកនោម ឬ​ការ​លូក​ចូល​នូវ​ឧបករណ៍​ថត​ឆ្លុះ ដែល​បណ្តាល​ឲ្យ​រហែក​ភ្នាស​ខាងក្នុង​របស់​បំពង់​បង្ហូរ​ទឹកនោម​

– ការ​រួម​ត្បៀត​ក្រោយ ​ការ​ប៉ះទង្គិច​ខ្លាំង​ ដែល​បណ្តាល​ឲ្យ​រហែក​បំពង់​បង្ហូរ​ទឹកនោម​

– ការ​រួម​ត្បៀត​ក្រោយ​មានការ​ឆ្លង ​ជំងឺ​រលាក​បំពង់​បង្ហូរ​ទឹកនោម​

​ខ​) រោគសញ្ញា​៖

– សញ្ញា​ពាក់ព័ន្ធ​នឹង​ការ​ស្ទះ​ទឹកនោម​

• នោម​ពិបាក ទឹកនោម​ហូរ​យឺត ហូរ​ដាច់ៗ ឬ​ស្រ​ក់​តក់​ៗ​

• ការពិបាក​នោម​អាច​កើតឡើង​ភ្លាមៗ ឬ ដោយ​យឺតៗ រហូតដល់​នោម​លែងចេញ​

​គ​) ផលវិបាក​៖

– ផលវិបាក​បន្ទាប់ពី​មានការ​ឆ្លង​រោគ​

• រលាក​ក្រពេញ​ប្រូ​ស្តា​ត​

• នោម​លែងចេញ​

• រលាក​បំពង់​បង្ហូរ​ទឹកនោម​

• ខ្សោយ​តម្រងនោម​

​ឃ​) ការ​ធ្វើ​រោគវិនិច្ឆ័យ​៖

– រក​ប្រវត្តិ​ធ្លាប់​កើត​ជំងឺ​រលាក​បំពង់​បង្ហូរ​ទឹកនោម ធ្លាប់​ដាក់​សុង​នោម ធ្លាប់​ឆ្លុះ​ប្លោកនោម ឬ​ធ្លាប់​ប៉ះទង្គិច​

– ការពិនិត្យ​មើល​រន្ធ​នោម​ត្បៀត​តូច ឬ​ក្រិន​

– ពិនិត្យមើល​ពោះ រក​ស្ទះ​ទឹកនោម ក្នុង​ប្លោកនោម​

– ពិនិត្យ​ទឹកនោម​រក​មេរោគ​

– ការ​ថត​ដោយ​ចាក់​ថ្នាំ ដើម្បី​មើល​ទីតាំង​ដែល​ត្បៀត​

​ង​) ការ​ព្យាបាល​

– ការ​ព្យាបាល​ ដោយ​វះកាត់​តាម​ផ្លូវ​ធម្មជាតិ​

• ការពង្រីក​បំពង់​បង្ហូរ​ទឹកនោម​

• ការ​កាត់​កន្លែង​ត្បៀត​តូច​ ដោយ​ឡាស៊ែ​(​ម៉ាស៊ីន​ដង់​ដូ​ស្កូ​ប​)

• ការ​ដាក់​ប្រូ​តែ​ក្នុង​បំពង់​ទឹកនោម​

– ការ​ព្យាបាល​ដោយ​វះកាត់​ជួសជុល​

​សូម​បងប្អូន ដែល​សង្ស័យ​ថា ​ខ្លួន​មាន​ជំងឺ​ខាងលើ អញ្ជើញ​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ស្វែងរក​រោគវិនិច្ឆ័យ និង​ពិភាក្សា​អំពី​វិធីសាស្ត្រ​នៃ​ការ​បង្ការ និង​ព្យាបាល​នៃ​ជំងឺ​នេះ ឲ្យ​បាន​ទាន់​ពេល​វេលា​ប្រកបដោយ​ប្រសិទ្ធិ​ភាព ជៀសវាង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​តើ​អ្នក​ត្រូវ​យល់ដឹង​អ្វីខ្លះ​អំពី ជំងឺរើម (herpes zoster/shingles)?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

លោក Zelensky ថាអ្នកស្លាប់ក្នុងសង្គ្រាមអ៊ុយក្រែនឈានដល់៤៣០០០នាក់

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

រថយន្ត​ក្រុង​ធ្លាក់​ចូលប្រឡាយ​បណ្តាល​ឲ្យ​ស្លាប់និង​របួស​១៤​នាក់​ ក្នុងទីក្រុង Asyut អេហ្ស៊ីប

ព័ត៌មានជាតិ៨ នាទីutes មុន

សមត្ថកិច្ច១១៥៩នាក់ នឹងត្រូវដាក់ពង្រាយ ដើម្បីការពារ​សន្តិសុខ សុវត្ថិភាព ក្នុងពិធីបុណ្យសមុទ្រខេត្តកំពត

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

លោក ត្រាំ លើកមេធាវីរបស់គាត់ Alina Habba ធ្វើជាទីប្រឹក្សាប្រធានាធិបតី

ព័ត៌មានជាតិ១៣ នាទីutes មុន

ស្អែក​សម្ដេចធិបតីអញ្ជើញបើកការដ្ឋានសង់មន្ទីរពេទ្យសាកលវិទ្យាល័យតម្លៃជាង៦៦លានដុល្លារមានសមត្ថភាពទទួលអ្នកជំងឺសម្រាក២០០គ្រែ

Sokha Hotels

ព័ត៌មានពេញនិយម