សុខភាព
ស្វែងយល់ពីការគេងមិនលក់!
១) អ្វីទៅជាការគេងមិនលក់?
ការគេងមិនលក់ គឺជាស្ថានភាពដែលយើងពិបាកគេង បើទោះជាយើងមានពេលវេលាគ្រប់គ្រាន់សម្រាប់គេងក៏ដោយ។ ការគេងមិនលក់អាចជាការគេងក្រលក់ ការភ្ញាក់ច្រើនដង ឬការឆាប់ភ្ញាក់ហើយគេងទៅវិញមិនលក់ ជាដើម។

២) អ្វីខ្លះជាផលវិបាកនៃការគេងមិនលក់?
ផលប៉ះពាល់ខ្លះៗនៃការគេងមិនគ្រប់គ្រាន់រួមមាន៖
– ងងុយគេង នៅពេលថ្ងៃ
– អស់កម្លាំង
– អារម្មណ៍មិនមូល
– ការចងចាំចុះអន់ថយ
– ពិបាកសម្រេចចិត្ត
– ឆាប់ខឹងមួម៉ៅ
– អន្ទះអន្ទែង ងាយមានគ្រោះថ្នាក់ផ្សេងៗ ជាដើម។

៣) អ្វីខ្លះដែលអាចនាំឲ្យគេងមិនលក់?
ការគេងមិនលក់ អាចបណ្ដាលមកពីមូលហេតុច្រើនយ៉ាង ដូចជា៖
– មូលហេតុផ្លូវកាយ ក្រពះមិនរំលាយអាហារ ការឈឺចាប់លើរាងកាយ ជំងឺបេះដូង ជំងឺហឺត រលាកឆ្អឹងប្រហោងមុខ ជាដើម។
– មូលហេតុផ្លូវចិត្ត មានអារម្មណ៍តានតឹង ព្រួយបារម្ភច្រើន មានអារម្មណ៍ជ្រួលច្របល់ ខឹងសម្បារ មានអារម្មណ៍សោកសៅ ជាដើម។
– មូលហេតុទាក់ទងនឹងរបៀបរបបរស់នៅ ផឹកកាហ្វេ ឬតែច្រើន ផឹកស្រានៅពេលយប់ ហូបអាហារច្រើនពេកមុនចូលគេង ជក់បារីច្រើន ធ្វើការខ្លាំងមុនចូលគេង មិនសូវបានហាត់ប្រាណ គេងថ្ងៃច្រើន គេងមិនទៀងពេល ជាដើម។
– មូលហេតុទាក់ទងនឹងបរិស្ថាន កន្លែងគេងមានសំឡេងរំខាន បរិយាកាសអាប់អួ កន្លែងគេងមានពន្លឺខ្លាំងពេក រស់នៅគ្នាច្រើន ជាដើម។

៤) ការព្យាបាលការគេងមិនលក់
ថ្វីបើការគេងមិនលក់ម្ដងម្កាល និងក្នុងរយៈពេលមួយទៅពីរថ្ងៃអាចជារឿងធម្មតា ដែលមនុស្សគ្រប់គ្នាអាចជួបប្រទះក៏ដោយក្ដី ក៏ការគេងមិនលក់ញឹកញាប់ និងក្នុងរយៈពេលយូរ ទាមទារឲ្យមានការពិគ្រោះ និងវាយតម្លៃឲ្យបានដិតដល់ ដើម្បីព្យាបាលទៅតាមមូលហេតុដែលនាំឲ្យគេងមិនលក់។ ការប្រើប្រាស់ថ្នាំងងុយគេងដោយចិត្តឯង មិនមែនជាជម្រើសល្អទេ ព្រោះការប្រើវាយូរៗទៅអាចបណ្ដាលឲ្យប្រើលែងត្រូវ និងត្រូវការប្រើថ្នាំកាន់តែច្រើនទៅៗ។

ប្រសិនបើលោកអ្នកមានការរំខានដោយបញ្ហាគេងមិនលក់យូរ សូមមកទទួលសេវាពិគ្រោះ និងព្យាបាលជាមួយគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជាគុណប្រយោជន៍ដល់សុខភាព៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ តើអ្នកត្រូវយល់ដឹងអ្វីខ្លះអំពី ជំងឺរើម (herpes zoster/shingles)?

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា