សុខភាព
អ្វីទៅជាជំងឺទាក់ទងនឹងវិបត្តិ នៃការហូរឈាម ឬឈាមកក (maladies de l’hémostase)!
គឺជាប្រភេទជំងឺមួយចំនួន ដែលតម្រូវការបច្ចេកទេស និងបច្ចេកវិទ្យាវិភាគវេជ្ជសាស្ត្រគ្រប់ជ្រុងជ្រោយ មុននឹងអាចធ្វើរោគវិនិច្ឆ័យ បានប្រាកដច្បាស់លាស់ ជាពិសេសមុនសម្រេចអាចធ្វើការវះកាត់បាន ឫមិនបាន។ អេម៉ូស្តាស (hémostase) គឺជាការចូលរួមដោយយន្តការជាលក្ខណៈធម្មជាតិ ជាច្រើននិងសាំញ៉ាំ ដើម្បីធានាបានការការពារនូវវិបត្តិហូរឈាមដោយ ឯកឯង និង បញ្ឈប់ការហូរឈាម នៅពេលមានរបួសសរសៃឈាម។

១) រោគសញ្ញាការហូរឈាម (maladies hémorragiques) ៖
ឡើងកន្ទួលក្រហមលើស្បែក ជាំលើស្បែក ការហូរឈាមតាមច្រមុះ និងតាមអញ្ចាញធ្មេញ បន្ទោរបង់ឈាម ឈាមរដូវច្រើនជាដើម។

២) រោគសញ្ញាការកកស្ទះសរសៃឈាម (maladies thrombotiques) ៖
ស្ទះសរសៃឈាមអាក់ទែ ឬ សរសៃឈាមវ៉ែន ជាពិសេសសរសៃឈាមបេះដូង សរសៃឈាមសួត សរសៃឈាមខួរក្បាល និង សរសៃឈាមអវយវៈ។

៣) ប្រភពជំងឺដែលទាក់ទងទៅនឹងការហូរឈាម ឬបញ្ហាឈាមកក ៖
– ជំងឺគ្រាប់ឈាមប្លាកែត (thrombopénie ou thrombopathie)
– ជំងឺកង្វះកត្តាឈាមកក (déficit facteur de coagulation)
– ជំងឺអេម៉ូហ្វីលី A ឬ B (hémophilis A ou B)
– ជំងឺកង្វះហ្វីព្រីណូហ្សែន (dysfibrinogénémie)
– ជំងឺកង្វះវីតាមីន K (déficit en Vitamine K)
– ជំងឺស្ទះសរសៃឈាម (thrombose)
– ជំងឺថ្លើម (insuffisance hépatique)
– ជំងឺខ្សោយតម្រងនោម (insuffisance rénale)
– ការប្រើប្រាស់ថ្នាំដូចជា Aspirine, Anti-vitamine K, Héparine

៤) ការធ្វើវិភាគស្វែងរកវិបត្តិអេម៉ូសា្តស (trouble de l’hémodtase) សំដៅប្រយោជន៏ ៖
– ដើម្បីរករោគវិនិច្ឆ័យជំងឺហូរឈាម ឫបញ្ហាឈាមកក។
– វាយតម្លៃការហូរឈាមមុនធ្វើការវះកាត់ (Bilan pré opératoire)។
– វាយតម្លៃការប្រើប្រាស់ថ្នាំឈាមរាវ (Analyse des prises médicamenteuses)។



បញ្ជាក់៖ ដោយសារមានតម្រូវការចាំបាច់ក្នុងការផ្តល់ជូនសេវាវិភាគ កម្រិតខ្ពស់ ទាំងគុណភាព និងប្រសិទ្ធភាព មន្ទីរពិសោធន៍វិភាគវេជ្ជសាស្ត្រផ្នែកឯកទេសឈាមនៃមន្ទីរពេទ្យកាល់ម៉ែត សម្រេចបាននូវការបំពាក់ឧបករណ៍វេជ្ជសាស្ត្រកម្រិតបច្ចេកវិទ្យាខ្ពស់ ម៉ាស៊ីនSysmex CA 600 Series ព្រមជាមួយនឹងប្រតិករ ដោយមានកិច្ចសហការផលិតពីប្រទេសជប៉ុន។ ផ្នែកនេះ ផ្ទាល់អាចបម្រើសេវាផ្តល់ជូនលទ្ធផលពាក់ព័ន្ធនឹងជំងឺមកពីវិបត្តិនៃការហូរឈាម ឬឈាមកក បានយ៉ាងឆាប់រហ័ស ជាមួយនឹងប្រសិទ្ធិភាពស្តង់ដារសកល។

” វិភាគទាន់ពេល ដោយភាពច្បាស់លាស់ នាំមកនូវការព្យាបាលមួយ ប្រកបដោយប្រសិទ្ធិភាព និងទំនុកចិត្ត! “៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ស្វែងយល់ពីការគេងមិនលក់!

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
នយោបាយ៣ ថ្ងៃ ago
សម្តេចធិបតី ហួសចិត្តដែលលោកស្រី មួរ សុខហួរ និងបក្ខពួកទៅសុំអឺរ៉ុបដាក់ទណ្ឌកម្ម ខណៈកម្ពុជាកំពុងប្រឈមការដំឡើងពន្ធពីអាមេរិក
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ