សុខភាព
ទំហំក្បាលកូនធំប៉ុណ្ណា ទើបមិនអាចសម្រាលតាមធម្មជាតិបាន?
ទំហំក្បាលកូនក្នុងផ្ទៃធំ ជារឿងគួរឲ្យព្រួយបារម្ភសម្រាប់ម៉ាក់ៗក្នុងការសម្រាលតាមធម្មជាតិ។ វេជ្ជបណ្ឌិត គាន់ អូន បានឲ្យដឹងថា ប្រសិនបើទំហំក្បាលកូនលើសពី ៩ សង់ទីម៉ែត្រទៅ គ្រូពេទ្យមិនឲ្យសម្រាលតាមធម្មជាតិឡើយ។
លោកបានឲ្យដឹងទៀតថា ក្មេងដែលមានជំងឺដក់ទឹកក្នុងខួរក្បាល គឺមិនអាចព្យាបាល ឬក្បាលរួមតូចដូចទារកដទៃទៀតពេលសម្រាលបានឡើយ។ ទារកខ្លះគ្មានជំងឺអ្វីទាំងអស់ ប៉ុន្មានមកពីគីឡូធ្ងន់ ថ្លោសពេក ទើបក្បាល និងខ្លួនក៏ធំតាមនោះដែរ។
ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ទៀតករណីក្បាលកូនធំមានហានិភ័យខ្ពស់ចំពោះម៉ាក់ៗ ប្រសិនបើជម្នះសម្រាលតាមធម្មជាតិ។ ក្នុងនោះមានដូចជារហែកមាត់ស្បូន រហែកទ្វារមាស ហើយបើសិនជាការដាច់រហែកនោះប៉ះចំសរសៃឈាម ប្រាកដជាហូរឈាមខ្លាំង និងមានគ្រោះថ្នាក់ ឬបើមិនមានគ្រោះថ្នាក់ព្រោះការហូរឈាម ការដាច់រហែកនៅតំបន់ទ្វារមាសនោះ ក៏បង្កជាឆ្លងរោគ។

ចំពោះការវាស់ទំហំក្បាល គឺវាស់នៅពេលអេកូពីសៀតផ្កាខាងឆ្វេងទៅខាងស្ដាំ កាលណាលើសធម្មតា គ្រូពេទ្យសន្និដ្ឋានថាកូនក្បាលធំហើយ។ កាលណាគ្រប់ខែ បើទំហំក្បាលទារកលើសពី ៩ សង់ទីម៉ែត្រ ឬលើស ៩៥ មិល្លីម៉ែត្រ ចូល ១០០ មិល្លីម៉ែត្រ ឡើងទៅចាត់ទុកថាធំហើយ។ ប៉ុន្តែនៅពេលសម្រាលឆ្អឹងក្បាលកូនអាចបង្រួមចូលគ្នាបាន បើជាកូនទី២ ទី៣ អាចចេញមកបាន តែបើកូនដំបូងគឺពិបាកណាស់។
សម្រាប់កូនកើតពីម្តាយមានជំងឺទឹកនោមផ្អែម ហើយធំហួសពីធម្មតាមិនអាចសម្រាលបានឡើយ ត្រូវសម្រាលតាមវិធីវះកាត់វិញ។ បើវាស់ទំហំក្បាល និងអាងត្រគាកធំជាងមិនអាចឆម្រាលចេញឡើយ ហើយបើនៅបន្តឲ្យឈឺពោះយូរ ក្បាលដែលបង្រួមវិជ្ឈមាត្រតូចយូរ ធ្វើឲ្យកូនខ្វះអុកស៊ីសែនក្នុងខួរក្បាល ទោះជាកើតមកកូនអត់ឆ្លាត កូនមានងាប់កោសិកាខួរក្បាល មិនមានភាពឈ្លាសវៃដូចកូនដទៃ។

វេជ្ជបណ្ឌិតតំណាងគ្រូពេទ្យវះកាត់រោគស្ត្រីអាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជារូបនោះ បន្ថែមទៀតថា កូនខ្លះទំហំក្បាល ឬខ្លួនមិនធំប៉ុន្មានទេ តែមកពីម៉ាក់ៗមានមាឌតូច និងត្រគាកមិនធំល្អទើបពិបាកក្នុងការសម្រាលកូនតាមធម្មជាតិបែបនេះ៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
ចុចអាន៖អ្វីទៅជាជំងឺទាក់ទងនឹងវិបត្តិ នៃការហូរឈាម ឬឈាមកក (maladies de l’hémostase)!

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?