Connect with us

សុខភាព

អ្នកវិទ្យាសាស្រ្ត ចេញការព្រមានចំពោះ ស្ព្រាយបាញ់ច្រមុះ ៣ប្រភេទ ដែលគេអះអាង អាចសម្លាប់កូវីដ ត្រឹម១នាទី

បានផុស

នៅ

ស្ព្រាយបាញ់ច្រមុះ ដែលគេអះអាងថា អាចការពារមនុស្សប្រឆាំងនឹងជំងឺកូវីដ-១៩ ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តចេញការព្រមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

និយតករឱសថរបស់ចក្រភពអង់គ្លេស បានផ្ញើលិខិតមួយទៅកាន់បណ្តាញឱសថស្ថានទាក់ទងនឹងការអះអាងថា ស្ព្រាយបាញ់ច្រមុះ៣ប្រភេទ មានប្រសិទ្ធភាព៩៩,៩ភាគរយ សម្លាប់មេរោគកូវីដ-១៩ ក្នុងរយៈពេលត្រឹម១នាទី ហើយប្រាប់ឲ្យបញ្ឈប់ការលក់ជាបន្ទាន់។

អ្នកវិទ្យាសាស្រ្តនៅក្រុមឃ្លាំមើលអតិថិជន Which? បានត្អូញត្អែរថា ស្ព្រាយបាញ់ច្រមុះទាំង៣ប្រភេទឈ្មោះ Viraleze, Taffix និង Virostop នៅតែមានលក់លើទីផ្សារ។ 

ក្រុមហ៊ុននិយាយថា​ ស្ព្រាយទាំង៣ ត្រូវបានផលិតឡើង ដើម្បីសម្លាប់មេរោគកូវីដនៅផ្លូវដង្ហើម មុនពេលវីរុសអាចចម្លងទៅមនុស្សបាន។

ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សាផ្អែកលើមន្ទីរពិសោធន៍តូចៗបានបង្ហាញថា ស្ព្រាយបាញ់ច្រមុះទាំងនេះ ក៏មានអត្ថប្រយោជន៍ខ្លះដែរ ប៉ុន្តែរហូតមកដល់ពេលនេះ ខ្វះភស្តុតាងស្តង់ដារដែលបញ្ជាក់ថា ពួកគេមានប្រសិទ្ធភាព៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ វេជ្ជបណ្ឌិតជប៉ុនជឿជាក់ថា ថ្នាំ Remdesivir មានប្រសិទ្ធិភាពព្យាបាលអ្នកជំងឺកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទី មុន

កសិករក្នុងស្រុកបវេល បង្ខំចិត្តច្រូតស្រូវស្រងែ មុនពេលកំណត់ព្រោះខ្លាចទឹកជំនន់

ព័ត៌មានអន្ដរជាតិ៣២ នាទី មុន

ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា

ព័ត៌មានជាតិ៤៤ នាទី មុន

ឆ្នាំនេះ​ ខេត្តតាកែវមានបេក្ខជនប្រឡងបាក់ឌុប​ថយចុះជាង៦០០នាក់ បេីធៀបឆ្នាំមុន

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ១១ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

Sokha Hotels

ព័ត៌មានពេញនិយម