សុខភាព
បញ្ហាពុលតម្រងនោមស្រួចស្រាវ ដោយសារការបរិភោគប្រមាត់ត្រី!
ប្រជាជននៃប្រទេសមួយចំនួន នៃតំបន់អាស៊ីក៏ដូចជាកម្ពុជា នៅមានទម្លាប់ប្រើប្រាស់ឱសថបុរាណ ក្នុងការព្យាបាលជំងឺ។ ប្រម៉ាត់ត្រី ត្រូវបានគេចាត់ទុកជាឱសថមួយប្រភេទ សម្រាប់បំប៉នសុខភាព ជំនួយភ្នែក ព្យាបាលគ្រុនក្ដៅឬជំងឺហឺតជាដើម។ ប្រម៉ាត់ត្រីប្រភេទខ្លះ មានផ្ទុកនូវសារធាតុពុលមួយចំនួនដូចជា សារធាតុ 5α cyprinol sulfate ដែលអាចផ្ដល់គ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។

ក) ប្រភេទត្រីមានប្រមាត់ពុល
ត្រី ដែលមានប្រមាត់ពុលមានច្រើនប្រភេទ ប៉ុន្តែនៅប្រទេសកម្ពុជាប្រមាត់ត្រី ដែលតែងបង្កការពុលញឹកញាប់មាន ២ប្រភេទគឺ
– ប្រមាត់ត្រីក្អែក
– ប្រមាត់ត្រីត្រសក់


ខ) រោគសញ្ញា
កម្រិតនៃការពុលអាស្រ័យនឹងបរិមាណ ដែលបានបរិភោគ។ អ្នកជំងឺភាគច្រើន កើតមានអាការៈឈឺពោះខ្លាំង ក្អួត រាគ នៅប៉ុន្មានម៉ោងក្រោយបរិភោគ។ ៤៨ ទៅ ៧២ម៉ោងក្រោយ អ្នកជំងឺចាប់ផ្តើមមានរោគសញ្ញានៃការពុលតម្រងនោមដូចជា ហើម នោមតិចឬគ្មានទឹកនោម (ពេលខ្លះអាចមានរោគសញ្ញា នៃការពុលថ្លើមផងដែរ ដូចជា ភ្នែកនិងស្បែកឡើងពណ៌លឿងជាដើម)។

គ) ការព្យាបាល
រាល់មានករណីពុលប្រមាត់ត្រីទាំងអស់ អ្នកជំងឺត្រូវទទួលការព្យាបាល ដោយយកចិត្តទុកដាក់ ពីព្រោះក្នុងករណីអាចមានអាការៈពុលដល់តម្រងនោម ដែលមានសភាពធ្ងន់ធ្ងររហូតទាមទារឲ្យមានការព្យាបាលជាមួយវេជ្ជបណ្ឌិតជំនាញជាបន្ទាន់។ រយៈពេលកន្លងមក មន្ទីរពេទ្យកាល់ម៉ែតបានទទួលព្យាបាល អ្នកជំងឺពុលប្រមាត់ត្រីជាច្រើនករណីឲ្យជាសះស្បើយដោយជោគជ័យ។
«ប្រសិនបើលោកអ្នកមានអាការៈឬរោគសញ្ញា ដូចបានរៀបរាប់ខាងលើ សូមអញ្ជើញមកជួបគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីព្យាបាលឲ្យទាន់ពេលវេលា និងមេត្តាជៀសវាងការបរិភោគប្រមាត់ត្រី»៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ សូមស្វែងយល់ អំពីជំងឺមេរោគ(អេលីកូបាក់ទែ)ក្នុងក្រពះ!

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ២២ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា