កូវីដ១៩ កំពុងតែវឹកវរនៅក្នុងប្រទេសកម្ពុជា ម្ដងហើយម្ដងទៀត បើទោះបីជារាជរដ្ឋាភិបាលមានវិធានការគ្រប់គ្រងបានល្អយ៉ាងណាក្ដី។ ប៉ុន្តែ ប្រសិនបើមិនទាន់មានវ៉ាក់សាំងការពារនោះទេ មនុស្សនៅតែប្រឈមមុខនឹងជំងឺមួយនេះដដែល។
ចំពោះអ្នកជំងឺ ត្រូវបានគេណែនាំមិនឲ្យទៅឱសថស្ថាន នៅតាមភូមិឬក្រុងដែលរបស់ពួកគេរស់នៅទេ ប្រសិនបើពួកគេមានការព្រួយបារម្ភនិងសង្ស័យថា ខ្លួនឯងមានផ្ទុកវីរុសកូវីដ១៩។
ពួកគេត្រូវតែទៅមន្ទីរពេទ្យដើម្បីត្រួតពិនិត្យនិងធ្វើតេស្តស្វែងរករោគសញ្ញា តាមការប្រកាសរបស់ក្រសួងសុខាភិបាល។ក្នុងវិធានការនេះដែរ ក្រសួងសុខាភិបាលក៏បានអំពាវនាវដល់ពលរដ្ឋ ឲ្យមកធ្វើតេស្តនៅទីតាំងដែលបានរៀបចំ ដើម្បីសុវត្ថិភាពខ្លួនឯង គ្រួសារ សហគមន៍ មិនឲ្យមានការចម្លងគ្នាទ្រង់ទ្រាយធំ។
ដូច្នេះហើយ ចំពោះអ្នកណាម្នាក់ដែលមានការក្អក ឬកម្ដៅឡើងខ្ពស់ជាងធម្មតា (បាត់បង់ឬផ្លាស់ប្ដូរក្លិន និងរសជាតិ) ដូច្នេះអ្នកនោះ គួរតែញែកខ្លួនខ្លួនឯងចេញរយៈពេល ១០ ថ្ងៃ ចាប់ពីការចាប់ផ្ដើមរោគសញ្ញា។ ចំណែកគ្រួសារទាំងអស់ក៏នៅដាច់ឆ្ងាយដោយខ្លួនឯង រយៈពេល ១៤ថ្ងៃ ប្រសិនបើសមាជិកណាម្នាក់បង្ហាញរោគសញ្ញាឡើងមក។
វាក៏ជារឿងមួយដែលពិបាក ដោយសារតែវីរុសកូវីដ១៩ កើតឡើងចំពេលរដូវត្រជាក់ ដូច្នេះវាជាពេលមួយដែលរោគផ្ដាសាយ បានករកើតឡើងមកដែរ ហើយក៏ជាពេលមួយដែលច្រឡំគ្នាជាមួយមេរោគនេះ។
ដូច្នេះយើងត្រូវចេះពិនិត្យមើលខ្លួនឯង និងតាមដានសុខភាពជាទៀងទាត់។ កុំធ្វេសប្រហែល កុំដំអក់យូរជាមួយរោគសញ្ញាទាំងនេះ បើមិនចង់ឲ្យខ្លួនឯងក្លាយជាអ្នកចម្លងរោគ ទៅកាន់អ្នកជុំវិញខ្លួន។
សូមបញ្ជាក់ម្ដងទៀតថា ចំពោះរោគសញ្ញាទូទៅនៃជំងឺកូវីដ១៩ មានដូចជា ក្ដៅខ្លួន ក្អកស្ងួត ឈឺបំពង់ក ហៀរសំបោរ ឈឺក្បាល ឬពិបាកដកដង្ហើម។ ក្នុងករណីធ្ងន់ធ្ងរអ្នកជំងឺនឹងរាករូសអាចបណ្ដាលឲ្យរលាកសួតធ្ងន់ធ្ងរ ខ្សោយតម្រងនោម និងអាចស្លាប់បាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖pharmaceutical
ចុចអាន៖រហូតដល់បច្ចុប្បន្ន គេមិនទាន់ដឹងច្បាស់ថា វីរុសកូវីដ១៩ ឆ្លងមកពីណាឲ្យប្រាកដ
ចុចអាន៖សំណាក ១០៨៤ ទៀត មិនទាន់បានវិភាគ រង់ចាំលទ្ធផលថ្ងៃនេះ