សុខភាព
មិនបាច់ឆ្ងល់ថាខំអត់ញ៉ាំអីហើយ នៅតែឡើងគីឡូទេ! មកពីចំណុចទាំងនេះហើយ!
មនុស្សច្រើនណាស់បានព្យាយាមរិះរកគ្រប់វិធីដើម្បីសម្រកទម្ងន់។ អ្នកខ្លះទទួលបានផលល្អ ចំណែកខ្លះទៀតខំហាត់ប្រាណផង កាត់បន្ថយអាហារមានកាឡូរទីខ្ពស់ផង នៅតែមិនអាចស្រកសូម្បីតែមួយខាំ។ ប្រហែលជាអ្នកធ្វើមិនត្រូវ បង្អត់អាហារខ្លួនឯងមិនបានត្រឹមត្រូវ តាមចំណុចខាងក្រោមនេះ។
១ មិនញ៉ាំអាហារពេលព្រឹក

តាមការស្រាវជ្រាវបានឱ្យដឹងថា អ្នកដែលមិនញ៉ាំអាហារពេលព្រឹកមានទម្ងន់ច្រើនជាងអ្នកដែលមិនញ៉ាំអាហារពេលព្រឹកទៀងទាត់។ គេបានសិក្សាទៅលើមនុស្សចំនួន ៣៥០ នាក់ ហើយុរកឃើញថា អ្នកដែលញ៉ាំអាហារពេលព្រឹកជាទៀងទាត់ មានទំហំចង្កេះតូចជាងអ្នកមិនញ៉ាំអាហារពេលព្រឹកសោះ រីឯការបង្អត់អាហារពេលព្រឹកនោះនឹងនាំឲ្យគ្មានចំណង់អាហារថ្ងៃត្រង់ថែមទៀត។
២ ផឹកទឹកមិនគ្រប់គ្រាន់
ផឹកទឹកគ្រប់គ្រាន់អាចជួយបំផ្លាញកាឡូរី និងជួយក្នុងការសម្រកទម្ងន់។ អ្នកស្រាវជ្រាវដដែលលើកឡើងថា ផឹកទឹកគ្រប់គ្រាន់និងត្រឹមត្រូវអាចជួយសម្រកទម្ងន់ ២គីឡូក្រាមឯណោះ។
៣ ញ៉ាំអាហារយប់ពេក

អាហារដែលអ្នកញ៉ាំនឹងបង្កើតកាឡូរីសម្រាប់ទ្រទ្រង់រាងកាយ។ ផ្ទុយទៅវិញ បើអ្នកញ៉ាំអាហារពេលយប់ ហើយអាហារទាំងនោះបម្លែងជាកាឡូរី ហើយស្រាប់តែមិនបានប្រើប្រាស់ តើកាឡូរីដែលនៅសល់ នឹងយកទៅទុកឯណាក្នុងរាងកាយយើង?
ការសិក្សាបានបង្ហាញថា អ្នកគួរញ៉ាំអាហារ ៤ ម៉ោងមុនពេលចូលគេង។ ឧទាហរណ៍ គេងនៅម៉ោង ១០ យប់ ដូច្នេះអាហារពេលល្ងាចអ្នកមិនគួរលើសពីម៉ោង ៦ យប់ទេ។
៤ គេងយប់ជ្រៅពេក
ការគេងមិនគ្រប់គ្រាន់ពិតជាមានផលប៉ះពាល់ទៅដល់ការឡើងគីឡូខ្លាំងមែនទែន ព្រោះថាអាហារដែលយើងបានញ៉ាំមិនទាន់រលាយអស់ធ្វើឱ្យការរំលាយអាហារយឺត ដូច្នេះព្យាយាមគេងឱ្យបានយ៉ាងហោចណាស់៧ម៉ោងរាល់ថ្ងៃ។
៥ ទទួលទានអាហារគ្មានជាតិខ្លាញ់

អ្នកគិតថា ធ្វើបាបខ្លួនឯងដើម្បីទប់អារម្មណ៍កុំញ៉ាំអាហារណាដែលមានជាតិខ្លាញ់ ដើម្បីស្រកគីឡូ តែធាតុពិតរាងកាយមនុស្សក៏ត្រូវការជាតិខ្លាញ់ដើម្បីស្រូមយកជាតិកាល់ស្យូម វីតាមីន A និង D ពីអាហារដែលយើងបានញ៉ាំ។ ដូច្នេះញ៉ាំអាហារមានជាតិខ្លាញ់ដែរ តែក្នុងបរិមាណមួយត្រឹមត្រូវ។
៦ ធុញថប់ពេលកំពុងញ៉ាំអាហារ
សូមឱ្យពេលញ៉ាំអាហាររបស់អ្នកក្លាយជាភាពរីករាយ។ ចៀសវាងការធុញថប់នៅពេលកំពុងញ៉ាំអាហារ ព្រោះអាចធ្វើឱ្យអ្នកញ៉ាំកាន់តែច្រើន និងគ្មានការកំណត់ច្បាស់លាស់លើការញ៉ាំរបស់ខ្លួន។
៧ ផឹកស្រាបៀរ
ការផឹកស្រាគ្រប់ប្រភេទអាចបង្កឱ្យឡើងទម្ងន់បាន! ប្រសិនបើអ្នកមិនចង់ឡើងទម្ងន់ សូមគិតពិចារណាមុននឹងផឹកគ្រឿងស្រវឹងគ្រប់ប្រភេទ។
៨ អង្គុយមួយកន្លែងពេញមួយថ្ងៃ
តាមរយៈការសិក្សាបានឱ្យដឹងថា ការអង្គុយមួយកន្លែងអាចឱ្យអ្នកឡើងទម្ងន់បាន ព្រោះថាអ្នកមិនបានធ្វើចលនាលំហាត់ប្រាណទាល់តែសោះ។ អ្នកគួរងើបចេញពីកន្លែងធ្វើការរាល់ពេល ៦០ នាទីម្ដង មកធ្វើចលនាផ្សេងៗ រួចបន្តការងារទៀត។
សាកល្បងតាមវិធីខាងលើសិន ទទួលបានលទ្ធផលសូមប្រាប់ KPT Plus វិញផងណា៎!
ប្រែសម្រួល៖ សន ផានិត
ប្រភព៖ Bright Side
ចុចអាន៖ រដូវត្រជាក់ ស្គាល់អាហារដែលជួយបង្កើនកម្រិតវីតាមីន D ដល់រាងកាយ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់