Connect with us

សុខភាព

ឳពុកម្តាយជាច្រើនបំពុលអនាគតកូនដោយការបញ្ច្រក​ថ្នាំ

បានផុស

នៅ

នៅស្រុក​ខ្មែរយើង ជាពិសេសតំបន់ជនបទ រាល់ពេលកូនឈឺតិចតួច ក៏ស្រូត​ទៅ​រកថ្នាំលក់តាមកញ្ច្រែងចាប់ហួយមក​បញ្ច្រកកូនតូចៗ ធ្វើពេទ្យខ្លួនឯង ដែលជាទង្វើមួយនាំមកនូវ​ផលវិបាកដ៏ធំទៅអនាគតវែងឆ្ងាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សជាច្រើន ខូចថ្លើម ក្រិនសេរីរាង្គផ្នែកក្នុង ខូចក្រលៀន តម្រង់នោម​ដោយសារឪពុកម្តាយ ឬពេទ្យ​តាមភូមិប្រើថ្នាំំ​ខ្លាំងៗ ​ដែលមាន​ឥទ្ធិពលអាក្រក់ក្នុងរយៈពេលវែងឆ្ងាយ មកដាក់​ព្យាបាលគ្រាន់តែជំងឺបន្ទាប់បន្សំតូចតាចមួយ។

តើគ្រុនផ្តាសាយ ​ហូរសម្បោរ ចំាបាច់​ប្រើថ្នាំផ្សះដែរ? Amoxicillin (អាម៉ុក) ពេញនិយមកម្រិតណានៅជនបទ​ប្រទេសកម្ពុជា?

តាមពិត ​ជាតិវីតាមីន C នៅរាល់ពេលព្រឹកព្រលឹម ពិតជា​អាចជួយបាន យ៉ាងមានប្រសិទ្ធិភាពក្នុងកិច្ចការពារផ្តសាយរដូវនេះ​ឬ​អាចព្យាបាលបានផងប្រសិនប្រើត្រឹមត្រូវ។

​ប៉ុន្តែឪពុកម្តាយ​ណាខ្លះ​ដែលដឹងថា ជាតិវីតាមីនសេ  VITAMIN C មាននៅក្នុងផ្លែក្រូចឆា្ម ឬក្រូច​នានា ឬអ្វីទៀត ?

ហើយ​ប្រើពេលណាមានប្រសិទ្ធិភាព​?

តើអជ្ញាធរ បណ្តាញផ្សព្វផ្សាយខ្មែរ បានធ្វើអ្វីខ្លះ​ហើយ​ ក្នុងការ​បង្ហាញកង្វល់អំពី​វិបត្តិនេះ?

តើកុមារតូចៗប៉ុន្មាន​លាននាក់ ដែលទៅអនគាតពួកគេ​នឹង​ប្រទះបញ្ហា​ធំៗ ដោយសារកាលពីក្មេង​ត្រូវបានបំពុលដោយសារឱសថ?

នេះមិនទាន់គិតទៅដល់ការ​ចាក់ថ្នាំ ងាកចាក់​ ងាកចាក់ ​សូម្បីតែគ្រុន ក៏ចាក់ថ្នាំ?

អ្នកណាអើ​ពើ?

ឪពុកម្តាយ​អណាព្យាបាលទំាង​ឡាយអើយ! ការសួរសំណួរអំពីប្រើប្រាស់ថ្នាំគឺសំខាន់ខ្លាំងណាស់ ដើម្បីជួយឱ្យកូនៗ​មានសុវត្ថិភាព ។ យើងមានសិទ្ធិដេញដោល សួរឱសថការីឬវេជ្ជបណ្ឌិតអំពីថ្នាំដែលពួកគេ​ឱ្យមកប្រើ ហើយកាត់បន្ថយពេលតាមដានរឿងហឹង្សាជេរប្រទេចគ្នា លើបណ្តាញសង្គម មកសិក្សា​ជានិច្ច​អំពីផលប៉ះពាល់ដោយថ្នាំ ​ហើយ​សិក្សាជានិច្ច អំពីគ្រាប់ថ្នាំនានា ​ដែលយើងឧស្សាហ៍ប្រើក្នុងការរស់នៅប្រចាំំថ្ងៃវិញ៕

អត្ថបទ៖ ចម្រើន តារា

ចុចអាន៖ កុំឃើញក្រូចឆ្មារ​ពណ៌​​លឿងស្មាន​គ្មាន​វីតាមីនស្មើពណ៌បៃតង អានហើយ​​អាចភ្ញាក់ផ្អើល

ចុចអាន៖ ពេលសុខភាពខ្សោយ ត្រូវ​ស្វែងរកសិនថា​ មានជម្រើសព្យាបាលណាក្រៅពីថ្នាំទេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ជន​មូស្លីម៧០០​​​នាក់​នៅ​មីយ៉ាន់​ម៉ា​ស្លាប់ក្នុង​​​​គ្រោះ​រញ្ជួយដី ខណៈវិហាររាប់សិប​ត្រូវបំផ្លាញ​​

ព័ត៌មានជាតិ៩ នាទីutes មុន

ផ្លូវ​យុទ្ធសាស្រ្ត​ពីរ​ខ្សែ​ទៀត​នៅ​ខេត្ត​ស្ទឹងត្រែង កំពុង​ពិនិត្យ​សិក្សា​លើក​កម្ពស់​ជា​ផ្លូវ​កៅស៊ូ​

ព័ត៌មានជាតិ១៤ នាទីutes មុន

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ព្រមានក្មេងទំនើងអុកឡុកសង្គមប្រយ័ត្នចូលឆ្នាំក្នុងពន្ធនាគារ

សន្តិសុខសង្គម១៤ នាទីutes មុន

Update៖ ករណីឆេះរោងចក្រនៅស្រុកអង្គស្នួល អណ្ដាតភ្លើងបានរាលដាលឆេះអគាររោងចក្រមួយទៀត

ជីវិតកម្សាន្ដ២១ នាទីutes មុន

ឥទ្ធិពល Taylor Swift មិនត្រឹមតែទស្សនិកជន តែអាចឲ្យ Dua Lipa ធ្វើត្រាប់តាមគន្លងដើម្បីជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម