សុខភាព
កូវីដ១៩កំពុងតែរីករាលដាលក្នុងសហគមន៏ ឪពុកម្ដាយគួរបង្រៀនកូនបង្ការជំងឺរបៀបម៉េច
ជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា កំពុងតែរីករាលដាលក្នុងប្រទេស ម្ដងហើយម្ដងទៀត។ ក្រសួងសុខាភិបាល ក៏បានប្រកាសពីអ្នកដែលពាក់ព័ន្ធ ឬសង្ស័យថា ខ្លួនមានអាការៈមិនស្រួល ត្រូវតែប្រញាប់ទៅធ្វើតេស្ត ។
ដូចគ្នានេះដែរ កុមារតូចៗក៏ត្រូវបានឪពុកម្ដាយណែនាំឲ្យថែរក្សានិងការពារពួកគេ ពីវិបត្តិនៃមេរោគនេះដែរ។ ខាងក្រោមនេះ គឺជាសំដីរបស់អ្នកម៉ាកៗ ដែលមានកូនតូចៗ បានប្រាប់ពីវិធីរក្សាគម្លាតសង្គមរបស់ក្មេងៗ ៖

មឿន លីលី ដែលជាបុគ្គលិកហាងលក់ម៉ូតូ KBK បានថ្លែងមកកាន់សារព័ត៌មានកម្ពុជាថ្មីថា ជារៀងរាល់ថ្ងៃ គាត់តែងតែងូតទឹកក្ដៅជាប្រចាំ ឲ្យកូនតូច១ថ្ងៃបីដង ដោយសារកូននៅតូចពិបាកប្រាប់ពីវិធីបង្ការ ដូច្នេះហើយ ទើបគាត់មិនដែលយកកូនទៅលេងនៅកន្លែងដែលមានមនុស្សច្រើនឡើយ (លេងតែក្នុងផ្ទះ) និងប្រាប់សមាជិកក្នុងគ្រួសារ ឲ្យចូលរួមថែរក្សាអនាម័យ សំខាន់ជៀសវាងជួបជុំ មនុស្សច្រើន។
ងាកមក សួន សុភ័ក្រ បុគ្គលិកស្ថានីយទូរទស្សន៍ PNN បាននិយាយដែរថា ” ចំណុចទីមួយគឺ អនាម័យ អនាម័យម៉េច គឺត្រូវងូតទឹកសម្អាតជាមួយសាប៊ូជាប្រចាំ ព្រោះកូនតូចចេះវា ចេះចាប់របស់ គឺរបស់ដែលគេចាប់អាចមានមេរោគយើងមើលអត់ដឹង អញ្ចឹងឧស្សាហ៍លាងដៃកូន បន្ទាប់ពីប៉ះរបស់លេងផ្សេងៗ អនាម័យក្នុងការញាំ ប្រាកដថារបស់ដែលយើងឲ្យគាត់ញាំគឺមានអនាម័យនិងចម្អិនបានឆ្អិនល្អ ហើយមុនឲ្យគាត់មឹមទឹកដោះគោ យើងជាម៉ាក់គួរលាងដៃឲ្យបានស្អាត ចាំឆុងទឹកដោះគោឲ្យកូន។

ចំណុចទីពីរគឺការពារ មានន័យថា កុំយកកូនទៅក្បែរអ្នកដែលមានជំងឺ ដូចជាផ្ដាសាយ ក្អក កណ្ដាស់ ព្រោះយើងអត់ដឹងថាគាត់មានផ្ទុកមេរោគកូវីដអត់ កុំយកគាត់ទៅកន្លែងទីសាធារណៈ ហើយកុំឲ្យអ្នកដទៃដែលយើងមិនស្គាល់ប៉ះពាល់កូនយើង មិនមែនជាការរើសអើង តែជាការបង្ការ ព្រោះតែរដូវកាលកូវីដ ការពារប្រសើរជាងព្យាបាល ហើយពេលកូនមានអាការៈផ្ដាសាយអី យើងជាម្ដាយគួរត្រៀមថ្នាំបង្ការ កុំឲ្យដល់ពេលកូនផ្ដាសាយខ្លាំងទើបរកថ្នាំ អាហ្នឹងរៀងពិបាកតិចហើយ! “
ដោយឡែក ទិត្យ ធីតា បុគ្គលិកក្រុមហ៊ុនឯកជនមួយនៅភ្នំពេញ បាននិយាយពីការថែរក្សាកូនប្រុសទាំងពីររបស់គាត់ថា ក្នុងពេលដែលសាលាបិទមិនអាចរៀនបាន គាត់តែងទម្លាប់ឲ្យកូននៅតែក្នុងផ្ទះ បើពួកគេចេញក្រៅត្រូវពាក់ម៉ាស ហើយឲ្យទទួលទានអាហារដែលមានវីតាមីនគ្រប់គ្រាន់ តមទឹកកកនិងនំផ្អែមខ្លាំង ការ៉េម និងអាហារដែលអាចប៉ះពាល់ផ្លូវដង្ហើម ឬនាំហាត់កីឡាងាយៗក្នុងផ្ទះ។

ចំណែកអ្នកចេញក្រៅផ្ទះ ពេលមកដល់ផ្ទះ មិនត្រូវប៉ះពាល់ក្មេងៗភ្លាមឡើយ គ្រប់គ្នា ត្រូវសម្អាតខ្លួនជាមុន សំលៀកបំពាក់គួរទុកដាក់ឲ្យបានត្រឹមត្រូវ បោកសម្អាតជាមួយនឹងសាប៊ូឲ្យបានញឹកញាប់។ ជាពិសេសគឺឧស្សាហ៍នាំពួកគាត់លាងសម្អាតដៃឲ្យបានញឹក ព្រោះក្មេងចូលចិត្តយកដៃដាក់ចូលមាត់ជាងគេ៕
ចុះប៉ាម៉ាក់ផ្សេងទៀត មានបានបង្ការកូនៗរបៀបម៉េចខ្លះ? អាចចែករំលែកជាមួយគ្នាបាន!
អត្ថបទ៖ មេឃខៀវ
ចុចអាន៖៣ ចំណុច បើពលរដ្ឋខ្មែរធ្វើបានទាំងអស់គ្នា អាចកាត់ផ្តាច់ការចម្លងកូវីដ ១៩

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល