Connect with us

សុខភាព

តើ​គូ​ស្វាមីភរិយា​ជាទូទៅ ត្រូវ​រង់ចាំ​រយៈពេល​ប៉ុន្មាន​ ក្នុង​ការ​ចង់​មាន​ផ្ទៃពោះ​?

បានផុស

នៅ

ស្ត្រី​ម្នាក់ៗ ​តែងតែ​មាន​លក្ខណៈ​ដូចៗ​គ្នា ហើយ​កត្តា​ជាច្រើន ​អាច​បណ្ដាល​ឲ្យ​មាន​បម្រែបម្រួល​អ័រ​ម៉ូន និង​សរីរាង្គ​របស់​ស្ត្រី ដូចជា ​កត្តា​ផ្លូវកាយ​ និង​ផ្លូវ​ចិត្ត ជា​កត្តា​បង្កើន​រយៈពេល ​នៃ​ការ​មាន​ផ្ទៃពោះ​។
ជាទូទៅ​គូ​ស្វាមីភរិយា ​ត្រូវ​រង់ចាំ និង​ចំណាយពេល​ជា​មធ្យម​៧​ខែ ​ក្នុង​មួយ​ឆ្នាំ ដើម្បី​ទទួល​បាន​លទ្ធ​ផល​វិជ្ជមាន ​”​ពេលវេលា​ដែល​ត្រូវការ​ ដើម្បី​មានគភ៌​”។​

Shot of an unrecognizable couple holding a pregnancy test
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពេលវេលា​នេះ ​ប្រែប្រួល​ពី​ស្ត្រី​ម្នាក់ ​ទៅ​ស្ត្រី​ម្នាក់ទៀត យោង​តាម​សក្ដានុពល ​នៃ​ការ​មាន​កូន​របស់​គាត់​។ រយៈពេល​ជា​មធ្យម​ ដើម្បី​មាន​ផ្ទៃពោះ​ គឺ​រវាង​៣​ និង​៦​ខែ ​សម្រាប់​គូស្នេហ៍​វ័យក្មេង ហើយ​បង្កើន​ទៅតាម​អាយុ​។ និយាយ​រួម​ រយៈពេល​ជា​មធ្យម​ដើម្បី​មាន​ផ្ទៃពោះ គឺ​អាស្រ័យ​លើ​កត្តា​រាង​កាយ​។​

​ក​) ការ​ពន្យារ​កំណើត​ និង​ការ​មាន​ផ្ទៃពោះ ៖
​រឿង​ដំបូង​ដែល​ស្ត្រី​ម្នាក់​គិត​ចង់​បង្កើត​កូន គឺជា​ការបញ្ឈប់​រាល់​វិធានការ​ពន្យារកំណើត​។ នៅពេល​ដែល​ប្រើ​ថ្នាំ​ផ្លាស់ប្ដូរ​វដ្ត​រដូវ​ធម្មជាតិ ស្ត្រី​ម្នាក់​នោះ​ នឹង​ត្រូវការ​ពេលវេលា ដើម្បី​ទទួល​បាន​វដ្ត​ធម្មតា​វិញ ហើយ​កុំ​បារម្ភ​ប្រសិនបើ​អ្នក​មិន​មាន​ផ្ទៃពោះ​ជា​លើកដំបូង​។​

​ខ​) អាយុ​មាន​ឥទ្ធិពល​លើ​ពេលវេលា​ជា​មធ្យម​ ដែល​វា​ត្រូវការ​ពេល​មាន​ផ្ទៃពោះ។​ នៅ​ពេល​អាយុ​កាល​របស់​ស្ត្រី​កើន​ឡើង ស្ត្រី​មិនសូវ​មាន​កូន​ទេ ពោល​គឺ​រយៈពេល​មធ្យម​ក្នុង​ការ​មាន​ផ្ទៃពោះ​។​

​គ​) រយៈពេល​ជា​មធ្យម​ដើម្បី​មាន​ផ្ទៃពោះ​រហូតដល់​ទៅ​៣០​ឆ្នាំ​
​មុន​ពេល​អាយុ​៣០​ឆ្នាំ​ លទ្ធភាព​ នៃ​ការ​មាន​ផ្ទៃពោះ​គឺ​២៥% ​ក្នុង​មួយ​វដ្ត​ជា​មធ្យម ហើយ ៨៥% ​នៃ​គូ​ស្វាមី​ភរិយា មាន​ផ្ទៃពោះ​ក្នុង​ឆ្នាំ​ដំបូង និង​៩០% បន្ទាប់ពី​ពីរ​ឆ្នាំ​។ រយៈពេល​ជា​មធ្យម​ដើម្បី​មាន​ផ្ទៃ​ពោះ ​ក្នុង​រវាង ៣ និង ៦ ខែ​សម្រាប់​គូស្នេហ៍​វ័យក្មេង​។ ស្ត្រី​អាយុ​៣០​ឆ្នាំ មាន​អត្រា​ជា​មធ្យម ៧៥% ដែល​មានកូន​ក្នុងកំឡុងពេល​១២​ខែ ក្រោយ​ការបញ្ឈប់​ការ​ពន្យារ​កំណើត​របស់​នាង​។​

​ឃ​) ស្ត្រី ​បន្ទាប់ពី​៣០​ឆ្នាំ ​៖
​ស្ត្រី​ចាប់ពី​អាយុ​៤០​ឆ្នាំ ឱកាស​ នៃ​ការ​មាន​ផ្ទៃពោះ​ក្នុង​មួយ​វដ្ត​ធ្លាក់​ចុះ​ដល់​៦%​។ ការធ្លាក់ចុះ​ នៃ​លទ្ធ​ភាព​ នៃ​ការ​មាន​ផ្ទៃពោះ​អាច​កើនឡើង ​បន្ទាប់ពី​អាយុ​៣៦​ឆ្នាំ។ ​ស្ត្រី​អាយុ​៤០​ឆ្នាំ មានឱកាស​ជា​មធ្យម​៤៤%​ ក្នុងការ​មានកូន ក្នុងកំឡុងពេល​១២​ខែ ​នៃ​ការបញ្ឈប់​ការ​ពន្យារ​កំណើត​របស់​នាង​។​

​គូ​ស្វាមីភរិយា​ទាំងអស់​ តែងតែ​ប្រាថ្នា​ចង់បាន​កូន​ជា​កាដូ​រ​អាពាហ៍ពិពាហ៍ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ពេល​វេលា​ជា​មធ្យម ដើម្បី​មាន​ផ្ទៃពោះ​ដំបូង ស្ត្រី​ត្រូវមាន​សុខភាព​ល្អ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​។ ស្ត្រី​ត្រូវ​ថែរក្សា​សុខភាព​ខ្លួនឯង​ឲ្យ​ល្អ ហើយ​ត្រូវ​ចាំ​ថា​កូន​នោះ​ជា​កា​ដូរ ​នៃ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​។​

​សូម​ជម្រាប​ថា មន្ទីរពេទ្យ​កាល់ម៉ែត​ មាន​សេវា ពិនិត្យ និង​ពិគ្រោះ​លើ​វិបត្តិ​អត់​កូន ​ជាមួយនឹង​ក្រុម​គ្រូពេទ្យ​ជំនាញ​ឯកទេស​សម្ភព និង​រោគ​ស្ត្រី​៕

អត្ថបទ ៖ ​រស្មី​

ចុចអាន៖វិបត្តិ​នៃ​ការ​ហូប​អាហារ​លើ​អ្នកជំងឺ​ស្ទះ ឬ​ដាច់​សរសៃឈាម​ខួរក្បាល​៖ តើ​ត្រូវ​ពិសា​អាហារ និង​ទឹក​យ៉ាង​ដូច​ម្តេច​?

ចុចអាន៖មើល​អេកូ​ញឹក​ពេក ប៉ះពាល់​កូន​អត់? ពិនិត្យ​ប៉ុន្មាន​ដង​ល្អ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម